សង្ស័យករណីប្លន់ឈានដល់ការសម្លាប់សន្តិសុខ អេជីអេស ក្នុងសិប្បកម្មកាត់ដេរតុងស៊ីង
រាជធានីភ្នំពេញ ៖ សន្តិសុខរបស់ក្រុមហ៊ុន អេជីអេស យាមប្រចាំការវេនយប់ ត្រូវបានគេសម្លាប់ នៅក្នុងសិប្បកម្ម កាត់ដេរតុងស៊ីង ហើយសមត្ថកិច្ចសង្ស័យថា ក្រុមចោរបានចូលប្លន់ យកម៉ូតូស្មាស់ របស់ជនរងគ្រោះ មួយគ្រឿងស៊េរីឆ្នាំ២០១២ រួមនិងម៉ាស៊ីន កាត់កំណាត់ចំនួន ៦គ្រឿង ដែលក្នុងមួយគ្រឿងមានតម្លៃ ៣០០ដុល្លារ នាំឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង០០ នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ស៊ុន ប៊ុនថារ៉េត អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រះពន្លូង ឃុំស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ស្លាប់នៅនឹងកន្លែកើតហេតុ ដោយមានស្នាមផុង ត្រង់ចិញ្ចើម។ ជនរងគ្រោះជាសន្តិសុខ របស់ក្រុមហ៊ុន អេ.ជី.អេស ចូលយាមវេនយប់ នៅសិប្បកម្ម កាត់ដេរតុងស៊ីង ចាប់ពីម៉ោង ៦ល្ងាចចេញម៉ោង ៦ព្រឹក៕
ប្រភពពី វត្តភ្នំ