ចាប់​​ផ្សឹក​​សាម​ណេ ៥ អង្គ​​និង​​បណ្តេញ​​ចេញ​ពី​​វត្ត រឿង​​សេព​​មេ​ថុន​​និង​​គ្រឿង​ស្រ​​វឹង​​​លើ​​ព្រះ​វិ​ហារ​

10/24/2013 0 Comments A+ a-

ខេត្តក្រចេះ ៖ ព្រះ​សង្ឃ​​ចំ​នួន ៥ អង្គ​​ដែល​​បាន​មក​​ស្នាក់​នៅ បួស​​រៀន​​ជា​ស​​មណ​​សិស្ស ពុទ្ធិ​ក​បឋម​សិ​ក្សា​​នៅ​​វត្ត​​មួយ ក្នុង​​ឃុំ​​ប្ញ​​ស្សី​​កែវ ស្រុក​​ព្រែក​​ប្រ​សព្វ ដែល​​បាន​ប្រ​ព្រឹត្ត​​ចាក​​ខុស​​វិន័យ​​សង្ឃ ត្រូវ​បាន​​អា​ជ្ញា​ធរ​ខេត្ត និង​​មន្ត្រី​​សង្ឃ​​សម្រេច​ចាប់​ផ្សឹក និង​បណ្តេញ​ចេញពី​វត្ត កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៣ ដោយមាន​ការចូលរួម​ពី ព្រះគ្រូ​វិន័យ​សង្ឃ​ខេត្ត ព្រះគ្រូ​ចៅអធិការ​វត្ត រួមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ផងដែរ​។​
​សាមណេ​ទាំង​៥ អង្គ​នេះ​រួមមាន​១-​ឈ្មោះ យ៉ុង រដ្ឋា ហៅ ម៉ាប់ អាយុ ១៨​ឆ្នាំ​, ២-​ឈ្មោះ យ៉ា សុផាត អាយុ ១៦​ឆ្នាំ​, ៣-​ឈ្មោះ ឆុន ឡៃ​ហ៊ាង អាយុ ១៨​ឆ្នាំ ស្នាក់នៅ​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ៤-​ឈ្មោះ ឆោម ទិ​ត្យ អាយុ ១៦​ឆ្នាំ និង​៥-​ឈ្មោះ កូន សម្ផស្ស អាយុ ១៦​ឆ្នាំ ស្នាក់នៅ​ស្រុក​សំបូរ ខេត្តក្រចេះ​។ សង្ឃ​ទាំង​៥​អង្គ​នេះ ត្រូវបាន​រកឃើញថា មាន​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ ដោយ​នាំគ្នា​សេពសុរា និង​សេពមេថុនធម្ម ឬ​សេពកាម​ជាច្រើនលើក​ច្រើនសា នៅលើ​ព្រះវិហារ​ក្នុង​វត្ត​៕
Wat 231017