ល្បួង​ចូល​ខារ៉ាអូខេ រួចខ្ចីម៉ូតូមួយភ្លែត​បាត់រហូត ចាប់បាន​នៅ​ខេត្ត​បាត់ដំបង

10/24/2013 0 Comments A+ a-

ខេត្តពោធិ៍សាត់ ៖ ​បុរសម្នាក់ត្រូវ​សមត្ថកិច្ច​​នគរ​បាល​ស្រុកមោង​ប្ញស្សី​​ខេត្តបាត់ដំបង​​ស្ទាក់​ចាប់​បាន​​ រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរ​បាល​ខេត្ត​ពោធិ៍សាត់ពាក់​ព័ន្ធពីបទ​ឆបោក​ម៉ូតូ​កាលពីវេលាម៉ោង​១ និង​៣០នាទី​រំលងអធ្រាត្រ​ថ្ងៃទី២១ តុលា ២០១៣ ​​។
តាមប្រភព​ពី​សមត្ថ​កិច្ច​បានឱ្យ​ដឹងថា ជន​សង្ស័យ​ឈ្មោះ​អែម រុន អាយុ​៣៦​ឆ្នាំ មានទីលំនៅ​​ក្នុ​ងភូមិ​បឹង​កក់ទី១ សង្កាត់ស្រះ​ចក ខណ្ឌ​ដូនពេញ ។ ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាងលើនេះ ​យោ​ង​តាមពាក្យបណ្តឹង​​របស់ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​សយ នាង ភេទ​ប្រុស ​អាយុ​៦១​​ឆ្នាំ ជា​ម្ចាស់​ហាង​ខារ៉ាអូខេ «ពន្លឺ​ច័ន្ទ» នៅ​ក្នុងសង្កាត់ព្រៃញី ក្រុង​ពោធិ៍សាត់ ដែល​បានចោទប្រកាន់ថា កាលពីយប់ថ្ងៃទី​២១ តុលា ​នោះ ឈ្មោះ​អែម រុន បានល្បួង​កូនប្រុស​របស់គាត់​ឈ្មោះ​នាង ឌីនិត អាយុ​១៩​ឆ្នាំ ចូលច្រៀង​ខារ៉ាអូខេ​នៅហាង​ «លីនដា» ក្នុង​សង្កាត់​បន្ទាយដី ។
បន្ទាប់ពីច្រៀង​មួយសន្ទុះ ជន​នេះ​បានប្រើល្បិច​ខ្ចីម៉ូតូ​ម៉ាក​វីវ៉ា ពាក់ស្លាកលេខ​ពោធិ៍​សាត់ 1B 5839  ទៅ​ទិញ​សាច់​ក្លែម​មួយភ្លែត ក៏ បាត់រហូត​តែម្តង ។ប្រភព ពីកោះសន្តិភាព