ប្រជាពលរដ្ឋ​សង្ស័យ​បាតុករ​ម្នាក់​ ត្រូវគេ​សម្លាប់​នៅ​ស្រុក​មុខកំពូល​​

10/24/2013 0 Comments A+ a-

ប្រជាពលរដ្ឋ​ប្រមាណ​ ៣០​នាក់ ​នៅ​ឃុំ​រកា​​កោង​១ ស្រុក​​មុខកំពូល ​ខេត្ត​​កណ្តាល បាន​​រារាំង​​ពេទ្យ​​រកា​​កោង និង​អាចារ្យ​​ដែល​​មាន​​បំណង​​បូជា​សព​មិន​​ស្គាល់​អត្តសញ្ញាណ​​មួយ​រូប ​ដោយ​​សារ​​ពួក​​គាត់​សង្ស័យ​​ជន​​នោះ​​ថា ជា​​​បាតុករ​​ដែល​​គេ​​សម្លាប់​។​
ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា​កោង​១​ លោក ជ្រៃ សាន ប្រាប់​VOD នៅ​ព្រឹក​​ថ្ងៃទី​២៤​​ខែតុលា​នេះ​​ថា កាលពី​ម៉ោង​៧​ល្ងាច​ម្សិលមិញ ​រថយន្ត​ពេទ្យ​មួយគ្រឿង បាន​​ដឹក​សាកសព​មួយ​​យក​ទៅ​ដាក់​នៅ​វត្ត​ពាម​មង្គល ហើយ​ពេល​ដែល​​ប្រជាពលរដ្ឋ​សាកសួរ ក្នុង​ចំណោម​​ពេទ្យ​៦​នាក់​ ឆ្លើយ​ខុសគ្នា អ្នកខ្លះ​បញ្ជាក់ថា ខ្យល់​គរ អ្នកខ្លះ​​ថា ស្លាប់​ដោយ​សារ​ជំងឺ​នៅ​មន្ទីរពេទ្យ​។​
លោក សាន បញ្ជាក់ថា ពេល​​ដែល​​ប្រជាជន​​ពិនិត្យ​​សាក​សព​​នោះ មាន​​ឈាម​ មាន​​ស្នាម​រ​បួ​ស ត្រូវ​​គេ​​វាយ​​បែក​​ប្រដាប់​ភេទ​។ លោក​ឲ្យ​ដឹង​ទៀត​ថា សាក​​សព នោះភេទ​​ប្រុស មាន​​អាយុ​​ជាង​​៤០​​ឆ្នាំ មាន​​មុង និង​ភួយ​​ជាប់​​ខ្លួន​​​​ផង​ដែរ​។​
មេឃុំ​រកា​កោង​១ លោក ម៉ែន ស៊ុំ បាន​ទៅពិនិត្យ​សាកសព​នៅ​ព្រឹក​នេះ ហើយ​​លោក​ប្រាប់​ឲ្យ​អាចារ្យ​បូជា ដោយ​​លោក​​បញ្ជាក់​ថា សាក​សព​​នោះ ជា​បុរស​​ដែល​វិកល​ចរិក តែ​ប្រជាពលរដ្ឋ​មិន​ព្រម ដោយ​ពួកគេ​ទាមទារ​ឲ្យ​មន្ត្រី​ជំនាញ​ទៅ​ស្រាវជ្រាវ និង រង់​សាច់ញាតិ​នៃ​សព ទៅដល់​សិន​៕ via: VODHOTNEWS