កំពុង​ដាំបាយ​ផ្ទុះ​កំប៉ុង ហ្គាស​ឆាប​រលាក​ ​រងរបួសធ្ងន់​៣នាក់ ស្រាល​៣នាក់

10/17/2013 0 Comments A+ a-

រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនីចេញពីធ្វើការអង្គុយជុំគ្នា៦នាក់ នៅក្នុងបន្ទប់ដាំបាយធ្វើម្ហូប និងបិទទ្វារបន្ទប់ជិតឈឹង ធ្វើឱ្យហប់ផ្ទុះកំប៉ុងហ្គាសដែលកំពុងដាំឆាបឆេះ បណ្តាលឱ្យរលាកផ្ទៃមុខ ដៃ ជើង និងរងរបួសធ្ងន់៣នាក់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១៦ តុលា ២០១៣ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពបានឱ្យដឹងថា អ្នករងគ្រោះទាំង៣នាក់នោះ១-ឈ្មោះហ៊ុម ស ភេទស្រី អាយុ៣៤ឆ្នាំ ជាកម្មការិនីរោងចក្រមាស់ជូ ស្នាក់នៅបន្ទប់កើតហេតុខាងលើ មានស្រុកកំណើតនៅភូមិកោងង៉ុយ ឃុំបណ្តោ ស្រុកព្រះស្តេច ខេត្តព្រៃវែង ២-ឈ្មោះចាន់ មាស ភេទស្រី អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយចា ឃុំនគរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង និង៣-ឈ្មោះប៊ុន ធឿន ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃសណ្តែក ឃុំសន្ធរកណ្តាល ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
អ្នករងរបួសធ្ងន់ទាំង៣នាក់នោះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ រីឯអ្នករងរបួសស្រាល៣នាក់ទៀតមិន បានទៅសង្គ្រោះនៅមន្ទីរពេទ្យទេ ។





ផ្តល់សិទ្ធដោយ កោះសន្តិភាព