លូច​ម៉ាស៊ីន​បូម​ទឹក​បាន​ ហើយ​យក​ទៅលក់​ ប៉ូលិស​ល្បាត​ប្រទះ​ ឃើញ​ចាប់​ខ្លួន​ទាំង​ព្រឹក

10/17/2013 0 Comments A+ a-

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ច នគរបាលរដ្ឋបាលស្វាយប៉ាកចាប់ខ្លួន ខណៈពួកគេធ្វើសកម្មភាព លួចម៉ាស៊ីនបូមទឹកមួយគ្រឿង បានសម្រេច ហើយយកទៅលក់ ជួបប៉ូលិសល្បាតដេញក្របួចជាប់ កាលពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺថ្ងៃទី១៧ តុលា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។
ជនសង្ស័យ១-ឈ្មោះម៉ាន់ សុភារ៉េត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិទួលស្រករ ឃុំសំរោងខាងត្បូង ខណ្ឌសែនសុខ និង២-ឈ្មោះតយ វណ្ណ ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករ ស្នាក់នៅភូមិកើតហេតុ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឱ្យដឹងថា កាលពីវេលាម៉ោង៤ទៀបភ្លឺ ជនសង្ស័យខាងលើ បានជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៨ ពាក់ស្លាកលេខក្រុងព្រះសីហនុ 1B-1921 ទៅលូចម៉ាស៊ីនបូមទឹកមួយគ្រឿង នៅចំណុចផ្ទះលេខ០៣៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ខណៈម្ចាស់ទុកនៅខាងក្រោយផ្ទះ ។
ប្រភពបន្តថា ពេលលួចបានសម្រេចហើយ ក៏ឌុបយកទៅលក់នៅសង្កាត់ព្រែកព្នៅ ហើយជួបប៉ូលិសល្បាតឃាត់ខ្លួនតែម្តង ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព