សោក​នាដ​កម្ម​នៃ​ការ​​ ធ្លាក់​​យន្ត​ហោះនៅ​​ ខេត្ត​​ចំប៉ា​​សាក់​ ស្លាប់​ប្រ​ជា​ជន​មក​ពី ១០ ប្រ​ទេស

10/18/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ ហេតុ​​ការ​ណ៏​​ធ្លាក់​​យន្ត​ហោះ របស់​​ក្រុម​ហ៊ុន ឡាវ អ៊ែរ​​ឡាញ នៅ​ក្នុង​​ខេត្ត​​ចំប៉ា​​សាក់ កាល​ពី​​រសៀល​​ថ្ងៃ​ទី​​១៦ ខែ​តុលា ឆ្នាំ​​២០១៣ បាន​​ក្លាយ​ជា​រឿង​រ៉ាវ​​សោក​នាដ​កម្ម​​ថ្មី​​មួយ នៅ​ក្នុង​​តំបន់​​អាស៊ាន ដែល​ក្នុងនោះ​ក៏មាន អាកាសយានិក​ខ្មែរ​ម្នាក់ បាន​ស្លាប់​បាត់បង់​អាយុជីវិត​ឈ្មោះ យុង សំ អាយុ​ជាង ៥០ ឆ្នាំ ។​

​មនុស្ស​ចំនួន ៤៩ នាក់​បាន​ស្លាប់ នៅក្នុង​ឧប្បត្តិ​ហេតុការណ៍ ធ្លាក់​យន្ដហោះ របស់​ក្រុមហ៊ុន​ឡាវ អ៊ែរ​ឡាញ ដែល​ក្នុងនោះ​មាន​អ្នកដំណើរ​ចំនួន ៤៤ នាក់ ហើយ​មូលហេតុ នៃ​ការធ្លាក់​យន្តហោះ​នេះ​ដោយសារ អាកាសធាតុ​ចុះ​អ័ព្ទ និង​ខ្យល់​ខ្លាំង ដែលរ​ឥទ្ធិពល​ពី​កន្ទុយ​ព្យុះ ណា​រី​។

​អ្នកដំណើរ​ដែល​ស្លាប់​ទាំង ៤៤ នាក់​នោះ​មាន ឡាវ ១៦​នាក់ ជនជាតិ​បារាំង ៧ នាក់ អូស្ត្រាលី ៦ នាក់ ថៃ ៥ នាក់ កូរ៉េខាងត្បូង ៣ នាក់ វៀតណាម ២ នាក់ កាណាដា​ម្នាក់ ចិន​ម្នាក់ តៃវ៉ាន់​ម្នាក់ និង​ជនជាតិ​អាមេរិក​ម្នាក់ ហើយ​ជនរងគ្រោះ​ទាំងនោះ ត្រូវបាន​ស្គាល់​អត្តសញ្ញាណ អស់ហើយ​។

​នៅ​ភាគខាងត្បូង​ប្រទេស​ឡាវ បាន​ទទួលរង ការវាយប្រហារ​ពី​ខ្យល់ព្យុះ​ណា​រី ហើយ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន អាកាសចរណ៍​ស៊ីវិល​ឡាវ លោក Yakua Lo-pangka បាន​ប្រាប់​កាសែត​វៀង​ចន្ទ​ថែម ថា ឥទ្ធិពល​កន្ទុយ​ខ្យល់ព្យុះ​នេះឯង អាចជា​បុព្វហេតុ​បណ្ដាលឱ្យ យន្ដហោះ​នេះ​ធ្លាក់ ។
សាក្សី​បាន​និយាយថា យន្ដហោះ​មានបំណង​ចុះចត ប៉ុន្ដែ​ត្រូវ​ទទួលរង​ការ ប៉ះទង្គិច​ជាមួយ​កម្លាំង​ខ្យល់​ខ្លាំង បង្វែរ​ឱ្យ​ក្បាល​យន្ដហោះ​នោះ ឡើង​កាន់តែ​ខ្ពស់ ហើយ​រុញច្រាន​ចេញទៅ​ឆ្ងាយ ពី​អាកាសយានដ្ឋាន និង​ចេញពី​តំបន់​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​រ៉ា​ដា​៕
Wat 171028 Wat 171027
Wat 171024 Wat 171025 Wat 171026

________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ