មេដឹកនាំ​បក្សប្រឆាំង​ភូមា​ ព្រមាន​ឲ្យ​កែប្រែ​រដ្ឋធម្មនុញ្ញ​ជាបន្ទាន់​

10/16/2013 0 Comments A+ a-

លោកស្រី​ អ៊ុង​សាន​សូ​ជី មេដឹកនាំ​បក្សប្រឆាំង​នៅ​ភូមា ធំជាងគេ បាន​ព្រមាន​ថា ​នឹង​​មាន​​ការ​​ប្រឈម​​ជា​​ខ្លាំង ប្រសិន​បើ​ប្រទេស​​នេះ មិន​មាន​ការកែប្រែ​រដ្ឋ​ធ​ម្មនុ​ញ្ញា ឲ្យទាន់​​មុន​ការបោះឆ្នោត​ប្រធានា​ធិបតី នៅ​​ឆ្នាំ​២០១៥។​
​ការ​ព្រមានរបស់​លោកស្រី​ប្រមុខ​បក្សប្រឆាំង​ភូមា បាន​ធ្វើឡើង នៅ​​ប្រទេស​​សិង្ហបូរី នៅក្នុង​ការ​ថ្លែង​​សុន្ទរកថា របស់​លោក​ស្រី​​នៅ​​ឯ​សន្និសីទ​កាសែត​មួយ​ នៅ​​មុន​​ពេល​លោកស្រី​ចាក​ចេញ ទៅ​កាន់​អឺរ៉ុប នៅ​​ថ្ងៃ​នេះ​​ដើម្បី​​ទទួល​ពាន​​រង្វាន់ សាខា​រ៉ូវ ឆ្នាំ​​១៩៩០ ​ដែល​អឺរុប​ផ្ដល់​ឲ្យ​លោក​ស្រី​ក្នុង​នាម​​ជា ស្រ្តី​ឆ្នើម​ដើម្បី​​សេរី​ភាព​។
ទោះ​ជា​​យ៉ាង​ណា លោកស្រី​មិន​បាន​លំអិតអំពី​កត្តា​អ្វីខ្លះ ដែល​នាំឲ្យ​ភូមា​ប្រឈម​និង​បញ្ហាសង្គម ដោយសារតែ​ការ​មិន​រុះរើ​រដ្ឋធម្មនុញ្ញ​ របស់​អតីត​ពួកយោធា​នោះទេ​។ ​ប៉ុន្តែលោកស្រី មាន​ប្រសា​សន៍​ថា លោក​​ស្រី​នឹង​បន្ត​ជំរុញ​ឲ្យមាន​ការប្រែ​រដ្ឋ​ធម្មនុញ្ញ​ ឲ្យបាន​នៅ​មុន​ការបោះឆ្នោត ប្រធានាធិបតី​ឆ្នាំ​២០១៥ ចូលមក​ដល់​។ លោក​​បញ្ជាក់ថា ប្រសិនបើ​រដ្ឋធម្មនុញ្ញ​ត្រូវ​បានកែប្រែ គឺ​ប្រទេស​នេះ នឹងមានលទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។
​គេ​រំពឹងថា ការបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​ឆ្នាំ២០១៥ គឺ​លោកស្រី​ប្រមុខ​បក្ស​ប្រឆាំង ដ៏​ល្បីល្បាញ​រូបនេះ នឹងឈ្នះ​ការបោះឆ្នោត។​
​សូមជម្រាបថា សមាជិក​សភា​ប្រទេស​ភូមា មាន​៦៥០រូប ហើយបើ​តាម​រដ្ឋធម្មនុញ្ញ​​ឆ្នាំ​​២០០៧ របស់​ពួក​យោធា គឺ​មាន​​សមាស​ភាព​​កង​ទ័ព ចំនួន២៥​ភាគ​រយ នៃ​សមាជិក​សរុប ហើយតម្រូវឲ្យកង​ទ័ព មាន​សំឡេង​ជាស្រេច​​ក្នុង​​សភា ដែល​​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិប​តេយ្យ នៅលើពិភពលោក​មិន​មាន​​​​ឡើយ​៕