កន្ទុយ​​ព្យុះ​​ណា​​រី ដែល​មាន​​កម្លាំង​​ខ្លាំង នឹង​​មក​ដល់​​កម្ពុ​ជា​​ច​ន្លោះ​​ថ្ងៃ​ទី​​១៧ – ១៩ ខែ​តុ​លា​

10/12/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ លោក ចាន់ យុ​ត្ថា អ្នក​នាំ​ពាក្យ និង​​ជា​នា​​យក​​ខុទ្ទ​កា​ល័យ ក្រ​សួង​​ធន​ធាន​ទឹក និង​​ឧ​តុ​និ​យម បាន​​ប្រាប់​​ឲ្យ​​ដឹង​ថា ព្យុះ​​ទី​​២៤ ឈ្មោះ ណា​រី ដែល​ជា​​ព្យុះ​​មាន​​កម្លាំង​​ខ្លាំង កំ​ពុង​​វាយ​ប្រ​ហារ​​ លើ​​ប្រ​ទេស​​ហ្វី​លី​ពីន​​នោះវា​នឹង​មកដល់​ឆ្នេរ របស់​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​១៦ ខែតុលា និង​ឡើងគោក​នៅ​ភាគ​កណ្តាល របស់​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​១៧ ខែតុលា​។​

​ព្យុះ​ទី​ហ្វុ​ង​ទី​២៤​នេះ ត្រូវបាន​លោក ចាន់ យុ​ត្ថា បញ្ជាក់ថា វា​មាន​ឥទ្ធិពល​ទឹកភ្លៀង ដល់​អាង​ទន្លេមេគង្គ​លើ  តែ​មិន​បង្ក​ឲ្យ​មាន​ជំនន់ ទឹកទន្លេ​មេគង្គ លើក​ទី​បី សម្រាប់​រដូវវស្សា​នេះ​ទេ ហើយក៏​មិនមាន​ឥទ្ធិពល​ទឹកភ្លៀង​ច្រើន ដល់​ខេត្ត​នៅ​ភាគ​ពាយព្យ ដែល​កំពុងតែ​រងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង​នោះដែរ​។ ប្រទេស​កម្ពុជា អាចនឹងទទួល​រង​ឥទ្ធិពល ពី​កន្ទុយ​ព្យុះ​នេះ ដោយមាន​ភ្លៀង​ធ្លាក់ ពី​មធ្យម​ទៅ​បង្គួរ នៅ​តំបន់​ទំនាប​កណ្តាល ភាគ​ខាងកើត និង​តំបន់​មាត់សមុទ្រ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៣​។

​ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ អាចមាន​ខ្យល់​ខ្លាំង និង​រលក​ខ្ពស់ៗ ហើយ​នៅ​ពីក្រោយ​ព្យុះ​ណា​រី​នេះ មាន​ព្យុះ​ទី​ហ្វុ​ង Wipha មួយទៀត ដែល​ក្រសួង​ធនធានទឹក កំពុងតែ​តាមដាន​ដំណើរ​របស់​វា​។ ចំពោះ​សម្ពាធ​ទាប​សកម្ម ដែល​បង្ក​ឲ្យ​មាន​ជំនន់ ទឹកភ្លៀង​យ៉ាងធ្ងន់ធ្ងរ នៅ​ភាគ​ពាយព្យ នៃ​ប្រទេស​កម្ពុជា​នោះ ត្រូវបាន​លោក ចាន់ យុ​ត្ថា បញ្ជាក់ថា វា​បាន​ក្លាយទៅជា​ព្យុះ កម្លាំង​ខ្លាំង​មួយ មានឈ្មោះ Phai Lin នៅក្នុង​សមុទ្រ​ឥណ្ឌា ហើយ​ពេលនេះ​៕
SONY DSC A Cambodian boy rows a container through
ប្រភពពី វត្តភ្នំ