ក្មេង​​ទំ​នើង​​ជា​​និ​ស្សិត​​ច្បាប់ យក​​ខ្សែ​ក្រ​វាត់​​ដេញ​​វាយ​​គូ​​ជម្លោះ ដើម្បី​​រំសាយ​កំ​ហឹង​​តាម​ផ្លូវក្មេង​​ទំ​នើង​​ជា​​និ​ស្សិត​​ច្បាប់ យក​​ខ្សែ​ក្រ​វាត់​​ដេញ​​វាយ​​គូ​​ជម្លោះ ដើម្បី​​រំសាយ​កំ​ហឹង​​តាម​ផ្លូវ

10/25/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ នគរ​បាល​​ខណ្ឌ​​សែន​​សុខ បាន​​ឃាត់​ខ្លួន​​ក្មេង​​ទំ​នើង ២​​នាក់​ដែល​​គេ​ស្គាល់​​ថា ជា​​កូន​​របស់​​មន្ត្រី​នគរ​បាល​​ចរា​ចរណ៍ រាជ​ធា​នី​​ភ្នំ​ពេញ ក្នុង​ចំ​ណោម​បក្ខ​ពួក ៤​​នាក់​​កាល​ពី​​វេ​លា​​ម៉ោង ៤​​និង​​៣០ នា​ទី​​រសៀល​​ថ្ងៃ​ទី​​២៤ ខែតុលា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បន្ទាប់ពី​ពួកគេ​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព វាយ​យុវ​សិស្ស​ជិះ​ម៉ូតូ​តាមផ្លូវ  ខណៈដែល​ជនរងគ្រោះ និង​មិ​ត្ដ​ភក្ដិ​ចេញពី​ជប់លៀង បណ្ដាលឱ្យ​រងរបួស​យ៉ាងដំណំ​។​
​ជនរងគ្រោះ​ក្នុងករណីនេះ​មានឈ្មោះ មាស សីហា អាយុ ១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ វិទ្យា ល័យ​បុរី​១០០​ខ្នង ស្នាក់នៅ​ភូមិ​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រងរបួស​ដោយសារតែ ក្មេង​ទំនើង​វាយ​នឹង​ខ្សែក្រវាត់ បណ្ដាលឱ្យ​ខ្ទេច​មួកសុវត្ថិភាព និង​ម៉ូតូ​គុប ពណ៌​ស្លែ ពាក់​ស្លាក​លេខ ផ ៧៤០៦ ភ​.​ព​១​។ ជនរងគ្រោះ​បាន​ចូលរួម​កម្មវិធី​ជប់លៀង របស់​មិ​ត្ដ​ភក្ដិ​នៅក្នុង​ហេ​ភី​ធី​ង​ហាវ នៅ​ម្ដុំ​សន្ធរម៉ុក ក៏មាន​ទំនាស់​ពាក្យសំដី និង​ដេញ​វាយ​គ្នា​តែម្តង​។​
​ចំណែក​ជនសង្ស័យ​ឈ្មោះ ម៉ែន សុធា​រ៉ា អាយុ ១៨​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ និង​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ដ្រ ស្នាក់នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក និង​ម្នាក់ទៀត​ឈ្មោះ ផល វិទូ អាយុ ២១​ឆ្នាំ ជា​និស្សិត​ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ 1BY-1177 បានធ្វើ​សកម្មភាព ដេញ​វាយ​ជនរងគ្រោះ ៤-៥ ខ្សែក្រវាត់​ចំក្បាល និង​យក​ដុំថ្ម​វាយ​ម៉ូតូ​ផងដែរ​៕
Wat 241027
ប្រភពពី វត្តភ្នំ