និស្សិតម្នាក់ រកស៊ីនាំក្មេងស្រី លក់ឱ្យជនបរទេស ត្រូវបានចាប់ខ្លួន

10/25/2013 0 Comments A+ a-

ភ្នំពេញ: ​និស្សិត​អាយុ ៣០​ឆ្នាំ មួយរូប រៀន​នៅ​មហាវិទ្យាល័យ IU បាន​ត្រូវ​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​រសៀល​ថ្ងៃទី​២៤ តុលា​នេះ ពីបទ លក់ដូរ​មនុស្ស​ដោយមាន​គោលដៅ​។​
​    ​
​និស្សិត ទេព ចាន់​បូរ មាន​ទីលំនៅ​នៅផ្ទះ​លេខ ១៨E​សូន្យ ផ្លូវ​លេខ​៤៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​ត្រូវ​ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ អនីតិជន ក្រសួងមហាផ្ទៃ ចាប់ខ្លួន ដោយសារ​និស្សិត​រូបនេះ ដើរ​ទាក់ទង​ក្មេងស្រី​អាយុ​ក្រោម ១៥ ឆ្នាំ​បាន ២ នាក់​យកទៅលក់​ឱ្យ​ជនបរទេស ក្នុងតម្លៃ ២០០០ ដុល្លារ​អាមេរិក​។​
​    ​
​ទេព ចាន់​បូរ ត្រូវបាន​ចាប់ខ្លួន ​ពេល​នាំ​ក្មេងស្រី​ ទៅ​ប្រគល់ឱ្យ​ជនជាតិ​អាមេរិក នៅ​ហាង​មួយ​យីហោ “​ហាន់​នី​” ស្ថិតនៅ​ផ្លូវ​លេខ ៥១ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ នៅ​ថ្ងៃទី​២១ តុលា ឆ្នាំ២០១៣៕​
ប្រភពពី CEN