ចោរ​មាន​កូនសោ​ចាក់​មេសោ​ ៤​ដំណាក់​ចូល​​ផ្ទះ​ពលរដ្ឋ​ ប្លន់​បាន​សម្រេច​កណ្ដាល​ក្រុង​កំពង់ចាម​

10/16/2013 0 Comments A+ a-

ខេត្ដកំពង់ចាម​ ៖​ ចោរប្លន់​មួយ​ក្រុម​មាន​កូនសោ​ចាក់​មេសោ​(​តាំងពី​សោ​ របង​សោ​ទ្វារផ្ទះ​សោ​បន្ទប់ដេក​និង​សោ​ទូ​ដាក់​មាសប្រាក់​)​ចូល​មក​ប្លន់​ផ្ទះ​ប្រជា​ ពលរដ្ឋ​មួយ​កន្លែង​បាន​ជោគជ័យ​នៅ​ ក្រុង​កំពង់ចាម​ ។​ ករណី​ប្លន់​មិន​ធ្លាប់​មាន​ នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នកដឹង​ហេតុការណ៍​និយាយ​ថា​ អាច​ខ្មោច​ក្នុង​ឱ្យដៃ​ទើប​ខ្មោច​ព្រៃ​វា​ហ៊ាន​ចូល​ ។​
​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ ថ្ងៃ​ទី​១៤​ តុលា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ផ្ទះ​ជន​រង​ គ្រោះ​ជួល​គេ​ស្ថិត​ក្នុងភូមិ​ទី​១​ សង្កាត់​វាលវង់​ ខេត្ដកំពង់ចាម​ ។​
​លោក​វរសេនីយ៍ត្រី​ សំ​ ផាត​ អធិការ​នគរបាល​ក្រុង​កំពង់ចាម​បានឱ្យ​ដឹង​ថា​ តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​និយាយ​ថា​ នៅ​មុន​ពល​កើតហេតុ​ខាង​ លើ​មាន​ជនសង្ស័យ​ចំនួន​៤​នាក់​(​ប្រុស​)​ ពុំ​ស្គាល​អត្ដសញ្ញាណ​ ជិះ​ម៉ូតូ​២​គ្រឿង​ ម៉ាក​ស្គូ​ពី​ ពណ៌​ស​ មួយ​គ្រឿង​ និង​ម៉ាក​ ហុងដា​សេ​១២៥​ ស៊េរី​២០១៣​ ពណ៌​ខ្មៅ​ មួយ​គ្រឿង​ បាន​ចាក់សោ​ចូល​ក្នុងផ្ទះ​ធ្វើ​ សកម្មភាព​ប្លន់​គំរាម​ចាប់​ចងដៃ​ ចង​ ជើង​ជន​រង​គ្រោះ​៣​នាក់​មានឈ្មោះ​ ទី​១-​ឈ្មោះ​ គឹ​ម​ លី​ ភេទ​ ស្រី​ អាយុ​៥២​ឆ្នាំ​ ជា​ឈ្នួល​មើលថែ​កូន​ ម្ចាស់ផ្ទះ​ ទី​២-​ឈ្មោះ​ ពៅ​ សំបូរ​ ភេទ​ប្រុស​ អាយុ​១៨​ ឆ្នាំ​ មុខរបរ​សិស្ស​ និង​ទី​៣-​ឈ្មោះ​ពៅ​ សំ​ ណា​ង​ ភេទ​ប្រុស​ អាយុ​១២​ឆ្នាំ​ មុខរបរ​ជា​ សិស្ស​អ្នក​ទាំង​២​ជា​កូន​របស់​ម្ចាស់ផ្ទះ​ (​អ្នក​ជួល​)​ហើយ​ពួក​ក្រុម​ចោរ​២​នាក់​ ដែល​ចូល​មក​ប្លន់​នោះ​បាន​ភ្ជង់​ឱ្យ​កូន​ ម្ចាស់ផ្ទះ​ចាក់សោ​ទូរ​ ប្រមូល​យក​របស់​ របរ​មាសប្រាក់​រួម​មាន​ ៖​ ប្លា​ក​ទី​ន​៦​ តម្លឹង​ មាស​ជាង​៣​តម្លឹង​ និង​ម៉ូតូ​ហុងដា​ សេ​១២៥​ស៊េរី​២០១៣​ មួយ​គ្រឿង​ត្រូវ​ ចោរ​យក​ទៅ​អស់​ផង​ដែរ​នេះ​បើ​តាម​ ការ​អះអាង​របស់​ស្ដ្រី​ជា​ម្ដាយ​ ។​ សូម​ បញ្ជាក់​ថា​ យប់​កើតហេតុ​ម្ដាយ​និង​ ឪពុកចុង​របស់​យុវជន​រង​គ្រោះ​និង​ប្អូន​ មិន​បាន​នៅផ្ទះ​ទេ​គឺ​នៅ​ឯ​ភ្នំពេញ​ ។​
​ទាក់ទង​ករណី​នេះ​ដែរ​លោក​ សំ​ ផាត​ បានឱ្យ​នគរវត្ដ​ដឹង​ថា​ រឿង​នេះ​មាន​ភាព​ មិន​ប្រក្រតី​ច្រើន​ដែល​ជំនាញ​កំពុង​ហៅ​ យុវជន​ជា​កូន​ឈ្មោះ​ពៅ​ សំបូរ​ និង​ឈ្នួល​ ឈ្មោះ​ គឹ​ម​ លី​ ទៅ​សាកសួរ​និង​ផ្ដល់​ ចម្លើយ​ហើយ​ករណី​នេះ​ដែរ​លោក​ទទួល​ បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍​ស្នងការ​ ឱ្យ​ស្រាវជ្រាវ​ដោយ​យកចិត្ដទុកដាក់​និង​ ប្រយ័ត្នប្រយែង​បំផុត​ដើម្បី​ឈាន​ទៅ​រក​ វែកមុខ​ជន​ដៃដល់​និង​អ្នកសមគំនិត​ ។​
​ករណី​ខាងលើ​នេះ​ សមត្ថកិច្ច​អាច​ស​ន្និ​ ដ្ឋា​ន​បាន​ថា​អាច​ជា​រឿង​មិន​ប្រក្រតី​ខណៈ​ ដែល​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​បាន​  មក​ប្ដឹង​សមត្ថកិច្ច​ ហើយ​រឿង​បាត់​របស់​ របរ​ទ្រព្យសម្បត្ដិ​ក្នុងផ្ទះ​អាច​ជា​បញ្ហា​ ប្រឌិត​ ព្រោះ​ជន​រង​គ្រោះ​ជួល​ផ្ទះ​គេ​មិន​ មាន​ប្រាស់​ដល់​២០​លាន​រៀល​សម្រាប់​ ញាត់​កូនជ្រូក​ ។​ ម្យ៉ាងទៀត​បើ​លុយ​ញាត់​ កូនជ្រូក​មាន​រហូត​២០​លាន​រៀល​ តើ​កូន​ ជ្រូក​នោះ​មាន​ទំហំ​ហ៊ុន​ណា​?​
​បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ក្រុង​ កំពង់ចាម​កំពុង​តែ​ប្រមូល​ភ​ស្ដុ័​តាង​ អាច​នឹង​ឈាន​ដល់​ការ​ចោទប្រកាន់​គ្រួសារ​ខាងលើ​នេះ​វិញ​ ពី​បទ​បំប៉ោង​បទ​ ល្មើស​បង្ក​ឱ្យ​មាន​ភាព​ចលាចល​ដល់​សង្គម​និង​សមត្ថកិច្ច​ ៕
ប្រភពពី នគរវត្ត