បោក​ម៉ូ​តូ​នៅ​ស្វាយ​រៀង​បញ្ចាំ​បាន​ ៣០០ដុល្លារ​លោះ​សង្សារ​ចេញ​ ពី​ខា​រ៉ា​​អូ​ខេ​សមត្ថកិច្ចឃាត់ខ្លួន​ នៅ​កំពង់​ចាម​

10/16/2013 0 Comments A+ a-

ខេ​ត្ដ​កំពង់​ចាម​ ​៖ បុរស​ម្នាក់​មាន​ភក្ដី​ស្នេហ៍​ ​ហេតុ​តែ​ស្រឡាញ់​សង្សារ​ពេក​ ​និង​ចង់​ឱ្យ​ឈប់​ធ្វើ​ជា​នារី​បម្រើ​ភ្ញៀវ​នៅ​ ​ហាង​ខា​រ៉ា​អូ​ខេ​ ​ក៏​បាន​ទៅ​បោក​ម៉ូ​តូ​គេ​នៅ​ ​ខេ​ត្ដ​ស្វាយ​រៀង​ ​យក​មក​បញ្ចាំ​បាន​ប្រាក់​ ​៣០០ដុល្លារ​ ​យក​ទៅ​លោះ​សង្សារ​ជា​នារី​ ​ខា​រ៉ា​អូ​ខេ​ ​យីហោ​ស្ទឹង​ស​ង្កែ​ នៅ​ក្រុង​ស្វាយ​ ​រៀង​ ​រួច​ហើយ​ពួក​គេ​ក៏​បាន​នាំ​គ្នា​រត់​គេច​ ​មក​សំងំ​លាក់​ខ្លួន​នៅ​ស្រុក​បា​ធា​យ​ ​ខេ​ត្ដ​កំពង់​ចាម​ ​រួម​រស់​ជាមួយ​គ្នា​ធ្វើ​ព្រ​ងើ​យ​។​ ​
តែ​ទោះជា​យ៉ាង​ណា​ ​អំពើ​ផ្ទុយ​នឹង​ច្បាប់​ ​របស់​បុរស​ខាង​លើ​នេះ​ ​មិន​អាច​រួច​ខ្លួន​ ​បាន​ឡើយ​ ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ ​ខេ​ត្ដ​ស្វាយ​រៀង​ ​សហ​ការ​ជាមួយ​សមត្ថ​ ​កិច្ច​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេ​ត្ដ​កំពង់​ ​ចាម​តាម​ប្រមាញ់​ចាប់​ខ្លួន​បាន​កាល​ពី​ ​វេលា​ម៉ោង​៦ល្ងាច​ ​ថ្ងៃ​ទី​១៥ ខែ​តុលា​ ​ឆ្នាំ​ ​២០១៣ នៅ​ក្នុង​ភូមិ​ឱ​ម៉ា​ល់​ ​ឃុំ​-ស្រុក​ ​បា​ធា​យ​ ​ពី​បទ​រំលោភ​លើ​សេចក្ដី​ទុក​ ​(ឆបោក​) ។
អធិការ​នគរបាល​ស្រុក​បា​ធា​យ​ ​លោក​ ​សំ​ ​ណា​ល់​ ​បាន​ឱ្យ​ដឹង​ថា​ ​ជន​សង្ស័យ​ឆបោក​ ​ ​ម៉ូ​តូ​គេ​ខាង​លើ​នេះ​មាន​ឈ្មោះ​ ​ប៊ូ​ ​ធី​ ​ភេទ​ ​ប្រុស​ ​អាយុ​៣១ឆ្នាំ​ ​មាន​ស្រុក​កំណើត​នៅ​ ​ភូមិ​ឈើ​កាច់​ ​ឃុំ​រោង​ដំរី​ ​ស្រុក​ភ្នំ​ ​ខេ​ត្ដ​ ​ព្រៃ​វែង​ ​និង​នារី​ជា​សង្សារ​មាន​ឈ្មោះ​ ​ឆូ​យ​ ​ម៉ា​ញ់​ ​អាយុ​២៣ឆ្នាំ​ ​រស់​នៅ​ភូមិ​-ឃុំ​ចាប់​ខ្លួន​ខាង​លើ​ ​។
លោក​អធិការ​ប​ន្ដ​ថា​ ​មុន​ពេល​ចាប់​ ​ខ្លួន​ជន​សង្ស័យ​ទាំង​២នាក់​ខាង​លើ​ ​លោក​ ​បាន​ទទួល​បញ្ជា​ពី​លោក​ឧត្ដម​សេនីយ៍​ ​ឆាយ​ ​គឹ​ម​សុ​ន​ ​ស្នង​ការ​នគរបាល​ខេ​ត្ដ​ ​កំពង់​ចាម​ ​ព្រោះ​មាន​ការ​ស្នើ​សុំ​សហ​ការ​ ​ ​ពី​នគរបាល​ខេ​ត្ដ​ស្វាយ​រៀង​ ​ចុះ​ស្រាវជ្រាវ​ ​ចាប់​ខ្លួន​មុខ​សញ្ញា​ឆ​បោក​ម៉ូ​តូ​ពី​ស្រុក​ ​កំពង់​រោ​ទិ៍​ ​ខេ​ត្ដ​ស្វាយ​រៀង​ ​ហើយ​រត់​មក​ ​ពួន​សំងំ​លាក់​ខ្លួន​នៅ​ភូមិ​-ឃុំ​ចាប់​ខ្លួន​ខាង​ ​លើ​ ​។ លោក​ប​ន្ដ​ទៀត​ថា​ ​បន្ទាប់​ពី​ទទួល​ ​បទ​បញ្ជា​ភ្លាម​ ​កម្លាំង​ជំនាញ​នៃ​អធិការ​ ​ដ្ឋា​ន​នគរបាល​ស្រុក​បា​ធា​យ​ ​បាន​សហ​ការ​ ​ ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​បា​ធា​យ​ចុះ​ទៅ​ដល់​ ​កន្លែង​លាក់​ខ្លួន​របស់​ជន​សង្ស័យ​ ​ហើយ​ក៏​ ​ធ្វើ​ការ​ឃាត់​ខ្លួន​ពួក​គេ​ទាំង​២នាក់​នាំ​មក​ ​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​បា​ធា​យ​ ​។
នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ​ជន​សង្ស័យ​ ​ឈ្មោះ​ ​ប៊ូ​ ​ធី​ ​បាន​ឆ្លើយ​សារភាព​ថា​ ​ខ្លួន​ ​ពិត​ជា​បាន​បោក​ម៉ូ​តូ​គេ​យក​មក​បញ្ចាំ​បាន​ ​ប្រាក់​៣០០ដុល្លារ​ ​ដើម្បី​យក​មក​លោះ​ ​សង្សារ​ខ្លួន​ពិត​ប្រាកដ​មេន​ ​ព្រោះ​ខ្លួន​ ​អាណិត​និង​ស្រឡាញ់​នាង​ខ្លាំង​ពេក​ ​។
ទាក់ទិន​នឹង​ករណី​នេះ​ ​លោក​អធិការ​ ​សំ​ ​ណា​ល់​ ​បាន​ឱ្យ​ដឹង​ថា​ ​ជន​សង្ស័យ​ត្រូវ​ ​បាន​ត្រូវ​បាន​ប្រគល់​ខ្លួន​ទៅ​ឱ្យ​អធិការ​ដ្ឋា​ន​ ​នគរបាល​ស្រុក​កំពង់​រោ​ទិ៍​ ​ខេ​ត្ដ​ស្វាយ​រៀង​ ​ដើម្បី​អនុ​វ​ត្ដ​ន៍​តាម​ផ្លូវ​ច្បាប់​៕
ប្រភពពី វត្តភ្នំ