សមាគម​រោងចក្រ​កាត់ដេរ​ប្រតិកម្ម​តប​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស

3/19/2015 0 Comments A+ a-

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ប្រតិកម្ម​តប​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថា​ធ្វើ​របាយការណ៍​ដោយ​អត្តនោម័តិ មិន​ឆ្លុះ​បញ្ចាំង​ការពិត។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​តាម​លិខិត​ផ្សព្វផ្សាយ​ជា​សាធារណៈ​មួយ​នៅ​ថ្ងៃ​ទី​ ១៧ ខែ​មីនា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​និយាយ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​ កម្ពុជា។
image៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ផ្ដើម​លិខិត​ឆ្លើយ​តប​ដោយ​បញ្ជាក់​ថា ខ្លួន​ខក​ចិត្ត​ចំពោះ​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា “ធ្វើការ​ឲ្យ​លឿន ឬ​ចេញ​ក្រៅ (Work Faster or Get out)”។
ក្រុម​ថៅកែ​រោងចក្រ​បន្ត​ថា លទ្ធផល​ស្រាវជ្រាវ​នេះ មិន​ត្រឹមត្រូវ និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ទូទៅ​នៃ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា ទេ ដោយសារ​តែ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ សម្ភាស​កម្មករ​តិច​ពេក។ លិខិត​បន្ថែម​ថា ទោះបី​មាន​ការ​រំលោភ​ច្បាប់​ការងារ​តិចតួច​ក្តី ក៏​សមាគម​រោងចក្រ​កាត់ដេរ​សុទ្ធតែ​ប្ដេជ្ញា​ចិត្ត​លុបបំបាត់​រាល់​ទង្វើ​ ទាំង​ឡាយ​ដែល​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​កម្មករ។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា អំពាវនាវ​ដល់​អ្នក​រាយការណ៍ និង​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ឲ្យ​មើល​ស្ថានការណ៍​ឲ្យ​បាន​ ទូលាយ និង​អព្យាក្រឹត ដើម្បី​ប្រយោជន៍​សង្គម និង​ប្រយោជន៍​សេដ្ឋកិច្ច។
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ចេញ​លិខិត​ឆ្លើយ​តប​នេះ​ដោយ​បន្ទរ​តាម​លិខិត​របស់​ក្រសួង​ការងារ​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចោទ យូមែន រ៉ៃត៍ វ៉ច្ឆ ថា បាន​រំលោភ​លើ​វិជ្ជាជីវៈ​របស់​ក្រសួង និង​កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ អៃឡូ (ILO) ដែល​កំពុង​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព។
នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុម​មន្ត្រី​រដ្ឋាភិបាល និង​ភាគី​រោងចក្រ​គួរ​តែ​ដោះស្រាយ​បញ្ហា​នានា​របស់​កម្មករ ជា​ជាង​ចាំតែ​វាយ​ប្រហារ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ។ លោក​បន្ត​ថា ការ​បំពាន​សិទ្ធិ​កម្មករ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា។
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​របាយការណ៍​ស្រាវជ្រាវ​កម្រាស់​ជាង​ ១៤០​ទំព័រ បង្ហាញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​ថៅកែ​រោងចក្រ​កាត់ដេរ​ទៅ​លើ​ កម្មករ។ អង្គការ​នេះ​រក​ឃើញ​ថា កម្មករ​ធ្វើការ​បន្ថែម​ម៉ោង​ដោយ​បង្ខំ កង្វះ​ពេលវេលា​សម្រាក​ចន្លោះ​ម៉ោង​ធ្វើការ ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ឈប់​សម្រាក​ពេល​ឈឺ កម្មការិនី​មាន​ផ្ទៃពោះ​ត្រូវ​គេ​រើសអើង និង​កាត់​ប្រាក់ខែ​ពេល​សម្រាក​មាតុភាព​ជាដើម។ ក្រៅ​ពី​នេះ ការ​រើសអើង​សហជីព​ក៏​ត្រូវ​បាន​លើក​ឡើង​ដែរ។
​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៧០​ម៉ឺន​នាក់​ធ្វើ​ជា​កម្មករ​រោងចក្រ​កាត់ដេរ។ កម្មករ​មាន​ប្រាក់​ខែ​ទាប​បំផុត​ចំនួន ១២៥​ដុល្លារ​ក្នុង​១​ខែៗ។ ក្រុម​សង្គម​ស៊ីវិល និង​សហជីព​រក​ឃើញ​ថា ចំនួន​ប្រាក់ខែ​ប៉ុណ្ណេះ​មិន​អាច​ធ្វើ​ឲ្យ​កម្មករ​មាន​ជីវភាព​រស់​នៅ​ប្រសើរ ​ឡើយ៕ ប្រភពៈ RFAសមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ប្រតិកម្ម​តប​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថា​ធ្វើ​របាយការណ៍​ដោយ​អត្តនោម័តិ មិន​ឆ្លុះ​បញ្ចាំង​ការពិត។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​តាម​លិខិត​ផ្សព្វផ្សាយ​ជា​សាធារណៈ​មួយ​នៅ​ថ្ងៃ​ទី​ ១៧ ខែ​មីនា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​និយាយ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​ កម្ពុជា។
image៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ផ្ដើម​លិខិត​ឆ្លើយ​តប​ដោយ​បញ្ជាក់​ថា ខ្លួន​ខក​ចិត្ត​ចំពោះ​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា “ធ្វើការ​ឲ្យ​លឿន ឬ​ចេញ​ក្រៅ (Work Faster or Get out)”។
ក្រុម​ថៅកែ​រោងចក្រ​បន្ត​ថា លទ្ធផល​ស្រាវជ្រាវ​នេះ មិន​ត្រឹមត្រូវ និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ទូទៅ​នៃ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា ទេ ដោយសារ​តែ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ សម្ភាស​កម្មករ​តិច​ពេក។ លិខិត​បន្ថែម​ថា ទោះបី​មាន​ការ​រំលោភ​ច្បាប់​ការងារ​តិចតួច​ក្តី ក៏​សមាគម​រោងចក្រ​កាត់ដេរ​សុទ្ធតែ​ប្ដេជ្ញា​ចិត្ត​លុបបំបាត់​រាល់​ទង្វើ​ ទាំង​ឡាយ​ដែល​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​កម្មករ។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា អំពាវនាវ​ដល់​អ្នក​រាយការណ៍ និង​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ឲ្យ​មើល​ស្ថានការណ៍​ឲ្យ​បាន​ ទូលាយ និង​អព្យាក្រឹត ដើម្បី​ប្រយោជន៍​សង្គម និង​ប្រយោជន៍​សេដ្ឋកិច្ច។
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ចេញ​លិខិត​ឆ្លើយ​តប​នេះ​ដោយ​បន្ទរ​តាម​លិខិត​របស់​ក្រសួង​ការងារ​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចោទ យូមែន រ៉ៃត៍ វ៉ច្ឆ ថា បាន​រំលោភ​លើ​វិជ្ជាជីវៈ​របស់​ក្រសួង និង​កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ អៃឡូ (ILO) ដែល​កំពុង​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព។
នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុម​មន្ត្រី​រដ្ឋាភិបាល និង​ភាគី​រោងចក្រ​គួរ​តែ​ដោះស្រាយ​បញ្ហា​នានា​របស់​កម្មករ ជា​ជាង​ចាំតែ​វាយ​ប្រហារ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ។ លោក​បន្ត​ថា ការ​បំពាន​សិទ្ធិ​កម្មករ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា។
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​របាយការណ៍​ស្រាវជ្រាវ​កម្រាស់​ជាង​ ១៤០​ទំព័រ បង្ហាញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​ថៅកែ​រោងចក្រ​កាត់ដេរ​ទៅ​លើ​ កម្មករ។ អង្គការ​នេះ​រក​ឃើញ​ថា កម្មករ​ធ្វើការ​បន្ថែម​ម៉ោង​ដោយ​បង្ខំ កង្វះ​ពេលវេលា​សម្រាក​ចន្លោះ​ម៉ោង​ធ្វើការ ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ឈប់​សម្រាក​ពេល​ឈឺ កម្មការិនី​មាន​ផ្ទៃពោះ​ត្រូវ​គេ​រើសអើង និង​កាត់​ប្រាក់ខែ​ពេល​សម្រាក​មាតុភាព​ជាដើម។ ក្រៅ​ពី​នេះ ការ​រើសអើង​សហជីព​ក៏​ត្រូវ​បាន​លើក​ឡើង​ដែរ។
​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៧០​ម៉ឺន​នាក់​ធ្វើ​ជា​កម្មករ​រោងចក្រ​កាត់ដេរ។ កម្មករ​មាន​ប្រាក់​ខែ​ទាប​បំផុត​ចំនួន ១២៥​ដុល្លារ​ក្នុង​១​ខែៗ។ ក្រុម​សង្គម​ស៊ីវិល និង​សហជីព​រក​ឃើញ​ថា ចំនួន​ប្រាក់ខែ​ប៉ុណ្ណេះ​មិន​អាច​ធ្វើ​ឲ្យ​កម្មករ​មាន​ជីវភាព​រស់​នៅ​ប្រសើរ ​ឡើយ៕ ប្រភពៈ RFA