ទេព រិន្ទ​ដា​រ៉ូ សារភាពថាមានកូនក្រមុំហើយ!!!

3/19/2015 0 Comments A+ a-

ទប់​មិន​ជាប់​នឹង​រលក​ព័ត៌មាន​ដែល​បាន​ ទម្លាយ​ចេញ​ពាក់ព័ន្ធ​នឹង​កូនស្រី​បង្កើត លោក​ទេព រិន្ទ​ដា​រ៉ូ បាន​ទទួល​ស្គាល់​​ថា កញ្ញា ខេ​មា រីតា ដែល​លោក​ហួងហែង​បំផុត​ក្នុង​សកម្មភាព​ដើរ​បង្ហាញ​ម៉ូដ​នោះ គឺជា​កូន​ស្រី​បង្កើត​របស់​ខ្លួន​។ យ៉ាងណាក៏ដោយ លោក​ហាក់​មិន​ចង់​និយាយ​អ្វីពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ ក្រៅពី​លែង​ប្រកែក​ដូច​មុន​ថា​នាង​គ្រាន់តែ​ជា​ក្មួយ​ស្រី ។
tep_rindaro_15_03_17-2015-03-17លោក ទេព រិន្ទដារ៉ូ និង​កញ្ញា ខេ​មា រីតា នា​ពេល​កន្លង​មក (រូបភាព៖ វង្ស សុម៉ាលីន)
​គ្រប់​ពេល​មាន​ការចុះផ្សាយ​ពាក់ព័ន្ធ​នឹង កញ្ញា ខេ​មា រីតា ដែល​ជា​តារា​បង្ហាញ​ម៉ូដ​ម្នាក់​ក្នុង​ក្រុម​Cambodia Super Model  លោក ទេព រិន្ទ​ដា​រ៉ូ មិន​ដែល​ទទួលស្គាល់​ថា នាង​គឺជា​កូនស្រី​បង្កើត​នោះឡើយ បើ​ទោះ​ជា​តារា​​សិល្បៈ និង​អ្នក​ចេញ​ចូល​ហាង​កាហ្វេ​របស់​លោក​នៅ​ខេត្តសៀមរាប សុទ្ធតែ​អះអាងថា​អ្នក​ទាំង​ពីរ​ជា​ឪពុក និង​កូនបង្កើត ។ លោក ទេព រិន្ទ​ដា​រ៉ូ រមែង​ឆ្លើយថា កញ្ញា​គ្រាន់តែ​ជា​ក្មួយ​ប៉ុណ្ណោះ ប៉ុន្តែ​មក​ពី​លោក​ស្រឡាញ់ ទើប​តាម​ឃ្វាល​ដូច​កូន គ្រប់​ពេល​ដែល​នាង​ចេញ​ដើរ​បង្ហាញ​ម៉ូដ ឬ​ចូលរួម​ក្នុង​វេទិកា​សិល្បៈ​នានា ។​
​តារា​សិល្បៈ​ក្នុង​ក្រុម​Cambodia Super Model  បាន​អះអាង​ថា អ្នក​ទាំង​ពីរ​ជា​ឪពុក​កូនបង្កើត ដោយ​មិន​មែន​​ជា​ក្មួយ​ដូច​ការអះអាង​របស់​លោក​នោះទេ។  អ្នក​ស្ថិត​ក្នុង​រង្វង់​សិល្បៈ និង​អ្នកដឹង​រឿង​នៅ​ខេត្ត​សៀម​រាបបាន​ហៅ​ការ​ប្រកែក​របស់លោក ថា​ជា​ការ​បង្វែងដាន ដើម្បី​បញ្ចប់​ការចាប់អារម្មណ៍ និង​ដើម្បី​កុំឲ្យ​មាន​ការ​​ជជីក​សួរ​ណាមួយ​នាំឲ្យ​មាន​ដំណឹង​វែងឆ្ងាយ។ ក្នុងនោះ សូម្បី​កញ្ញា ខេ​មា រីតា ខ្លួនឯង ក៏​ឆ្លើយ​ស្ទាក់​ស្ទើ​រ​ថានាង​គ្រាន់តែ​ជា​ក្មួយ ដែល​រស់នៅ​ជាមួយ​លោក​ប្រៀប​ដូចជា​កូន​ម្នាក់​នោះ​ផង​ដែរ ។ ប្រភព​ពី​តារា​សិល្បៈ ក្នុង​ក្រុម Cambodia Super Model  បាន​ប្រាប់​​VODថា កញ្ញា​រីតា គឺជា​កូនបង្កើត​របស់​លោក ទេព រិន្ទ​​ដា​រ៉ូ ដោយ​លោក​រមែង​ហួងហែង​បំផុត ព្រោះ​ខ្លាច​មាន​អ្នក​មក​រញ៉េរញ៉ៃ​កូនស្រី ។ ជាមួយការទម្លាយ​ជា​ថ្មី​ពាក់​ព័ន្ធ​នឹង​រឿង​ដដែល​នេះ លោក ទេព រិន្ទ​ដា​រ៉ូ បានព្រម​​ទទួលស្គាល់​ការពិត​ ។
tep_rindaro_15_03_17_3-2015-03-17លោក ទេព រិន្ទ​ដា​រ៉ូ លើកឡើងថាជីវិត​ឯកជន​របស់​លោក​ គឺ​មិន​ខុស​ពី​បុគ្គល​ទូទៅ​នោះ​ទេ ដោយ​ក្រៅពី​ធ្លាប់​​មាន​​ភរិយា ក៏​មាន​កូន​ក្មួយ​នៅក្រោម​បន្ទុក​ផង​ដែរ ។ លោក​បាន​សារភាព​ដោយ​លែង​ប្រកែក​ថា ខេ​មា រីតា គឺជា​កូនស្រី​បង្កើត បើ​ទោះ​ជា​ការ​ទម្លាយ​ចេញ ហាក់​មិនសូវ​បញ្ចេញ​ឲ្យអស់​ទិន្នន័យ។ តារា​វ័យ​ជាង​៥០​ឆ្នាំ​រូប​នេះ​និយាយថា «​រឿង​វា​អញ្ចឹង​(​ជា​កូនបង្កើត ​)​មែន​ហើយ ប៉ុន្តែ​មក​ពី​សម្បូរ​អ្នក​សួរ​ខ្ញុំ​ពេក ទើប​ចេះតែ​ថា​ក្មួយ​​ទៅ ។ ការពិត​ក្មួយ ឬ​កូន គេ​មើល​ដឹង​តើ ក្មួយ​ឯណា​ទៅ​ណា​ក៏​តាមៗ​អញ្ចឹង​នោះ​»​។​
​នេះ​ជា​ចម្លើយ​ដ៏​កម្រ​របស់​លោក​តប​នឹង​ សំណួរ​របស់​VOD ដែល​បាន​ចោទសួរ​ថា ហេតុ​អ្វី​បាន​ជា​លោក​មិន​ព្រម​ទទួលស្គាល់​ខេ​ម៉ា រីតា ថា​ជា​កូនស្រី​បង្កើត ដូច​ការអះអាង​របស់​អ្នកសិល្បៈ និង​អ្នក​រស់នៅ​សៀមរាប ដែល​​ម្នាក់ៗ​ទម្លាយ​ចេញ​ច្បាស់​ដូច​ថ្ងៃ។ ទោះយ៉ាងណា នៅ​មិនទាន់មាន​ព័ត៌មាន​ថា នាង​ជា​កូនស្រី​របស់​លោក​​ជាមួយ​ភរិយា​ដើម​ដែល​បាន​លះលែងគ្នា ឬ​ជាមួយ​នារី​កំណាន់ចិត្ត​ណា​ម្នាក់ ដែល​លោក​មិន​បាន​បើក​​ទម្លាយ​នោះឡើយ  ក្រោយពី​មាន​ការអះអាង​ថា នាង​គឺជា​កូនស្រី​បង្កើត​។​
tep_rindaro_15_03_17_2-2015-03-17ខេ​មា រីតា ត្រូវ​គេ​ឃើញ​លោក​ហៅថា​កូនៗ​ពេញមាត់ និង​មិន​ដែល​បណ្ដោយឲ្យ​ទៅ​ណា​មក​ណា​ម្នាក់​ឯង​នោះ​ទេ ដោយ​សូម្បី​តែ​ពេល​នាង​ចេញ​ដើរ​ម៉ូដ​ជាមួយ​ក្រុម​Cambodia Super Model  នៅ​វៀតណាម និង​ថៃ យូរ​ថ្ងៃ​ប៉ុណ្ណា ក៏​លោក​សុខចិត្ត​បោះបង់​ការងារ​ទៅ​តាម​កំដរ​ដល់​ទីនោះ ។ លោក​ទេព រិន្ទ​ដា​រ៉ូ និយាយថា មិន​ទាន់​បណ្ដោយ​ឲ្យ​តារា​ម៉ូ​ដែល ខេ​មា រីតា ទៅ​ណា​មក​ណា​តាម​ចិត្ត​នោះ​ទេ បើ​ទោះជា​នាង​មាន​វ័យ​គ្រប់​គ្រាន់  សម្រាប់​ភាពម្ចាស់ការ​របស់ខ្លួន​ក៏ដោយ ។ លោក​ក៏​មិន​បណ្ដោយឲ្យ​នាង​ទទួលយក​ការងារស​ម្ដែង​ក្នុង​​កុន​ផងដែរ  ដោយ​ព្រម​ឲ្យ​នាង​ទទួល​ដើរ​ម៉ូដ​ក្នុង​កម្មវិធី​ថ្នាក់​ជាតិ​ធំៗ និង​ក្រៅ​ស្រុក​ប៉ុណ្ណោះ ។​
​លោក​និយាយថា «​អា​រីតា បើ​បណ្ដោយឲ្យ​ចូល​សម្ដែង​មិន​ខ្វះ​ទេ​ការងារ ប៉ុន្តែ​អត់​ទេ ឲ្យតែ​ដើរ​ម៉ូដ​ប៉ុណ្ណោះ​ព្រោះ​​ស្រឡាញ់ ហើយ​ទាល់តែ​ទុកចិត្ត​បំផុត បាន​ខ្ញុំ​អត់​ទៅ​មើល​បើ​មិន​អញ្ចឹង​អត់​ទេ​ទៅ​ណា​ក៏​ខ្ញុំ​ទៅ​តាម​ដែរ អត់​ហ៊ាន​បណ្ដោយ​ទេ»​។ នេះ​ជា​លើក​ទី​១ ដែល​លោក​ទេព រិន្ទ​ដា​រ៉ូ បញ្ជាក់​ឲ្យដឹងថា​ខេមា រីតា គឺជា​កូន​ស្រី​បង្កើត ដោយ​លែង​ប្រកែក​ថា​ជា​ក្មួយ​ធ្វើឲ្យ​មាន​ការរិះគន់​ពី​អ្នកសិល្បៈ​ដូច​មុន​។ យ៉ាងណាមិញ​ចម្លើយ​សារ​ភាព​របស់លោក ក៏​ស្ថិត​ក្នុង​ន័យ​ចាក់បណ្ដោយ​ផងដែរ សម្រាប់​អ្នក​ដែល​បាន​ជឿ​ស៊ប់​រួចទៅហើយ ថា​នាង​​ជា​ក្មួយ​តាម​ការបញ្ជាក់​នា​ពេលកន្លងមក​របស់លោក​។ ក្នុង​វ័យ​២២​ឆ្នាំ ខេ​មា រីតា ជា​នារី​ដែល​មាន​កម្ពស់​​១,៧៦​ម៉ែត្រ មាន​រាង​ខ្ពស់​ស្រឡះ និង​ជា​និស្សិត​ផ្នែក​រចនា​ម៉ូដ​ដែល​មាន​ជំនាញ​ឌី​ហ្សា​ញ​សម្លៀក​បំពាក់​​ យ៉ាង​ស្ទាត់ជំនាញ​៕ ប្រភពៈ VOD