​​រុស្ស៊ី​គ្រោង​​គ្រឿង​ផលិត​យន្តហោះ​ខ្នាត​យក្ស​ដែល​អាច​ដឹក​​រថក្រោះ​បាន​ ៤០០ គ្រឿង​​ ​ដើម្បី​នាំមុខ​អាមេរិក​ (វីដេអូ)

3/20/2015 0 Comments A+ a-

​យន្តហោះ​ខ្នាត​យក្ស​ដែលរុស្ស៊ីគ្រោងផលិតប្រភព៖​ usa24.ws
រុស្ស៊ី​​គ្រោង​ផលិត​យន្តហោះ​ខ្នាត​យក្សPAK TA​​ ដើម្បី​ងាយស្រួល​ដឹកជញ្ជូន​គ្រឿង​សព្វាវុធ​បាន​ច្រើន​ និង ងាយស្រួល​ក្នុង​ការ​បញ្ជូន​ទៅដល់​គោលដៅ​ឆាប់រហ័ស​ ក្នុង​ពេល​ធ្វើ​សឹក​សង្គ្រាម​ និង បេសកកម្ម​ផ្សេងៗ​​នៅ​លើ​ពិភព​លោក​។

​បើ​តាម​គម្រោង ​​​រដ្ឋាភិបាល​រុស្ស៊ី​​នឹង​ចាប់ផ្តើម​ផលិត​យន្តហោះ​ដ៏​អស្ចារ្យ​នេះ​​ចំនួន​ ៨០ គ្រឿង​នៅ​មុន​ឆ្នាំ ២០២៤ ក្នុង​ទិសដៅ​ពង្រឹង​វិស័យ​យោធា​របស់​ខ្លួន​ឲ្យ​កាន់តែ​រឹងមាំ​ ខណៈ​កំពុង​មាន​បញ្ហា​តានតឹង​ជាមួយ​នឹង​អង្គការNATO និង អាមេរិក​ជុំវិញ​វិបត្តិ​នៅ ប្រទេស​អ៊ុយក្រែន​។

យន្តហោះ​ខ្នាត​យក្សPAK TA គឺ​អាច​ផ្ទុក​គ្រឿង​សព្វាវុធ​រហូតដល់​ ២០០ តោន ​ហើយ​មាន​ល្បឿន​ ២ ០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ (ប្រភេទ​យន្តហោះ​លឿន​ជាង​សម្លេង) ​ដែល​អាច​ដឹក​រថក្រោះ​នឹង​ ​​​​គ្រឿង​សព្វាវុធ​ជាច្រើន​ទៀត​ទៅកាន់​តំបន់​ជាច្រើន​នៅ​លើ​ពិភពលោក​យ៉ាង​ងាយ​បំផុត ចំណាយ​ពេល​ត្រឹមតែ ៧ម៉ោង​ប៉ុណ្ណោះ​​។ បើ​តាម​អ្នកជំនាញ​យន្តហោះ​នេះ អាច​ដឹក​រថក្រោះ​ប្រភេទ​ T-14 បាន​ចំនួន​ ៤០០គ្រឿង។​

​ប្រសិន​បើ​ គម្រោង​នេះ​ទទួល​ជោគជ័យ​មែន​ នោះ​រុស្ស៊ី​នឹង​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​លើ​វិស័យ​យោធា ដែល​ប្រទេស​ផ្សេងៗ​ពិបាក​យក​ប្រៀប​លើ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ​ក្រុម​អ្នកជំនាញ​មួយ​ចំនួន​បាន​អះអាង​ថា ការ​ផលិត​យន្តហោះ​យក្ស​នេះ​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ព្រោះ​វា​ត្រូវ​ការ​ពេលវេលា​យូរ ហើយ​ក៏​ត្រូវ​ការ​បច្ចេកទេស​ខ្ពស់ និង ទីតាំង​ធំ​ដើម្បី​ផលិត និង​ ​សាកល្បង​ផង​ដែរ៕

សូម​ទស្សនា​វីដេអូ៖


ប្រែ​សម្រួល៖ រស្មី
ប្រភព ពី thebnews
ប្រភព៖​ www.businessinsider.com & rt.com