រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ស្នើ​ច្បាប់ គជប ដោយ​សំឡេង ១០៣ លើ ១០៣ សំឡេង

3/19/2015 0 Comments A+ a-

ភ្នំពេញ: កិច្ចប្រជុំរដ្ឋសភា រហូតដល់ម៉ោង ៩ និង ៣០ នាទី ព្រឹកថ្ងៃទី១៩មីនានេះ បាន​អនុម័ត​ជា ឯកច្ឆន្ទ​លើសេចក្តីស្នើច្បាប់គជប ដែលមាន ៧ ជំពូក និង ៦៦ មាត្រា ដោយ​សំឡេងគាំទ្រ ១០៣ លើ ១០៣ សំឡេង។ កិច្ចប្រជុំ​រដ្ឋសភា នៅព្រឹកនេះ មិនមាន​ការពិភាក្សា សួរដេញ ដោលលើសេចក្តីស្នើច្បាប់​ទេ។
ក្នុងពេលបើកកិច្ចប្រជុំរដ្ឋសភា ដំបូង កាលម៉ោង ៨ ព្រឹក គឺមិនមានវត្តមានរបស់​សម្តេច ហ៊ុនសែន នោះទេ។ ប៉ុន្តែមួយម៉ោងក្រោយមក សម្តេចហ៊ុនសែន បានមកចូលរួម​កិច្ច​ប្រជុំ​រដ្ឋសភា​។ ចំណែកលោកសមរង្ស៊ី បានបង្ហាញមុខ ក្នុងសាលប្រជុំរដ្ឋសភា តាំង​ពីដើមទី។ កិច្ចប្រជុំរដ្ឋសភា នាព្រឹកនេះ ធ្វើឡើង ក្រោម​ការដឹកនាំរបស់​សម្តេច​ហេង​សំរិន​។
កិច្ចប្រជុំរដ្ឋសភានៅព្រឹកនេះ មិនមាន​ការពិភាក្សា សួរដេញដោលអ្វីទេ គឺលោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្មនៃរដ្ឋសភា​ អានសេចក្តីព្រាងសេចក្តីស្នើច្បាប់គជប មួយជំពូកម្តងៗ ហើយរដ្ឋសភា លើកដៃអនុម័តមួយជំពូកម្តងៗ។
កិច្ចប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី១៩មីនានេះ ក៏ត្រូវប្រជុំអនុម័តលើសេចក្តីព្រាងសេចក្តី​ស្នើ​ច្បាប់បោះឆ្នោត ដែលមាន ១២ ជំពូក និង ១៧១ មាត្រា៕ ប្រភពៈ CEN
new-law-_CEN_19_3_15-(1)new-law-_CEN_19_3_15-(2)new-law-_CEN_19_3_15-(3)new-law-_CEN_19_3_15-(4)new-law-_CEN_19_3_15-(5)new-law-_CEN_19_3_15-(6)new-law-_CEN_19_3_15-(7)កិច្ចប្រជុំរដ្ឋសភា  បាន​អនុម័ត​ជាឯកច្ឆន្ទ​លើសេចក្តីស្នើច្បាប់ គជប ដែលមាន ៧ ជំពូក និង ៦៦ មាត្រា ដោយ​សំឡេងគាំទ្រ ១០៣ លើ ១០៣ សំឡេង