Updated៖ ឃិត សំម៉ាលីស ៖ សុខ ស្រីលក្ខណ៍ និង ក្រុមចចកសមុទ្រ​ ជាអ្នកធ្វើឲ្យនាងខូចឈ្មោះ

1/20/2015 0 Comments A+ a-

ភ្នំពេញ៖ បន្ទាប់ពីគេហទំព័រ កន្លងមកបានធ្វើការចុះផ្សាយអត្ថបទ មួយមានចំណង ជើងថា “ឃិត សំម៉ាលីស ផ្ទុះ កំហឹងជេរ សុខ ស្រី លក្ខណ៍ កប់ៗមាត់” ស្រាប់តែម្ចាស់សាម៉ីខ្លួននាង ឃិត សំម៉ាលីស បានចេញមុខប្រតិកម្ម តបតថា ចំពោះការផ្ទុះកំហឹងជេរ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook នោះមិនមែនជាទង្វើ របស់ នាងឡើយ ពោល គឺ កញ្ញា សុខ ស្រីលក្ខណ៍ និងសង្សារទេ ដែលជាអ្នក Fake Account ហើយចោទប្រកាន់នាង។
តារាចម្រៀង ប្រចាំនៅផលិតកម្ម Diamond Music កញ្ញា ឃិត សំម៉ាលីស បានចេញមុខបកស្រាយប្រាប់ គេហទំព័រ LookingTODAY តាមប្រព័ន្ធ អ៊ីធើណេត ពីប្រទេសថៃ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤នេះ ថា Account Facebook ដែលមានឈ្មោះថា "Diamond Khith Sammalis" នោះ មិនមែន ជារបស់នាងឡើយ ពោលគឺមានអ្នកដែលមានចេតនា ចង់ធ្វើបាប ធ្វើឲ្យខូចឈ្មោះ និងបង្កើតជម្លោះជាមួយនាង ហើយនាងសុំច្រានចោល នូវព័ត៌មានគ្រប់យ៉ាង ។
តារាចម្រៀងស្រីសម្បូរ សាច់ដើមទ្រូង ឃិត សំម៉ាលីស បានប្រាប់ឲ្យដឹងទៀតថា "ខ្ញុំសូមច្រានចោល ចំពោះព័ត៌មានថាខ្ញុំ ផ្ទុះកំហឹងជេរតារាស្រី ឈ្មោះ សុខ ស្រីលក្ខណ៍។ រឿងគ្រប់យ៉ាងទាក់ទងនឹងបញ្ហានេះ គឺចចកសមុទ្រ និងសុខ ស្រីល័ក្ខបាន បង្កើត Account Facebook ហើយពួកគេ បង្ហោះ ពាក្យអសុរោះចោទប្រកាន់ខ្ញុំ ពោលគឺពួកគេ ជាអ្នក Fake Account ហើយ Account ដែលជេរប្រទេចពេញ Facebook នោះមិនមែន ជារបស់ខ្ញុំឡើយ " ។
ទាក់ទងនឹងការចេញមុខបកស្រាយ ពីតារាចម្រៀងស្រី កញ្ញា ឃិត សំម៉ាលីស នេះគេហទំព័រ LookingTODAY មិនអាចទាក់ទង ទៅតារាចម្រៀង សុខ ស្រីលក្ខណ៍ និងសង្សារបានទេ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥នេះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល