លោក កឹម សុខា រិះគន់​សម័យ​របស់​លោក ហ៊ុន សែន ថាជា​សម័យ​បំផ្លិច​បំផ្លាញ​

1/20/2015 0 Comments A+ a-

កាលពី​ម្សិលមិញ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ធានា​ចំពោះ​អ្នក​គាំទ្រ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​កំពុង​ធ្វើ​ការ​​ដើម្បី​បណ្ដេញ​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពី​អំណាច​ ដោយ​អះអាង​ថា គ្មាន​​មេដឹកនាំ​កម្ពុជា​ណា​​ដែល​បំផ្លិច​បំផ្លាញ​បរិស្ថាន​ដូច​​លោក​ ហ៊ុន សែន អំឡុង​លោក​កាន់​អំណាច​ឡើយ​។
ពេល​ថ្លែង​​នៅ​ក្នុង​វេទិការ​សាធារណៈ​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ រាជធានីភ្នំពេញ លោក កឹម សុខា បាន​គូស​បញ្ជាក់​ថា កាលពី​សប្ដាហ៍​មុន​ លោក ហ៊ុន សែន ​​បាន​រំឭក​ខួប​នៃ​ការ​កាន់​អំណាច​បាន​រយៈ​ពេល​៣០​ឆ្នាំ​​​របស់​លោក​ចាប់​ តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​ដែល​ប្រទេស​កម្ពុជា​នៅ​ជា​ប្រទេស​កុម្មុយនី្ត​ នៅ​ឡើយ​មក​។
​លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា “សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា បង​ប្អូន​​​ធ្លាប់​បាន​ឮមក​ហើយ​ថា គាត់​​បាន​ដឹកនាំ​ប្រទេស​អស់រយៈពេល​៣០​ឆ្នាំ​មក​ហើយ េហតុដូច្នេះ​ វា​ល្មម​នឹង​គ្រប់គ្រាន់​ឲ្យ​ប្រទេស​ក៏ដូច​ជា​​ពិភព​លោក​ទាំង​មូល​ស្គាល់​ គាត់​យ៉ាង​ច្បាស់​ហើយ​ ហើយ​ថា មាន​បញ្ហា​ជាច្រើន​នៅ​ក្នុង​​សង្គម​ខ្មែរ​សព្វថ្ងៃ”។
លោក​​បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “គ្មាន​មេដឹកនាំ របប សម័យ​ ឬជំនាន់​ណា ដែល​​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ ដីធ្លី និង​ធនធាន​ធម្មជាតិ​របស់​ខ្មែរ​ជាង​​របប​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​”។
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​​បាន​ធានា​ចំពោះ​អ្នក​គាំទ្រ​ យ៉ាង​ច្រើន​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​កំពុង​ធ្វើ​ការ​​ដើម្បី​បណ្ដេញ​លោក ហ៊ុន សែន ចេញពី​អំណាច​ ថ្វីបើ​មាន​ការ​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ដែល​នាំ​ឲ្យ​មាន​ការ​សហការ​គ្នា​​កាន់​តែ​ច្រើន​ជាង​មុន​រវាង​គណបក្ស​ទាំង​ ពីរ​ក៏ដោយ។
លោក កឹម សុខា បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​ជាង​ ១.០០០នាក់​ថា ” គោលដៅ​របស់​យើង​គឺ​នៅ​​តែដដែល​ គឺ​ដើម្បី​ផ្លាស់​ប្ដូរ​មេដឹកនាំ​ក្នុង​ពេល​បច្ចុប្បន្ន​។ នៅ​លើ​ពិភព​លោក​​​មេដឹកនាំ​ដែល​កាន់អំណាច​យូរ​ឆ្នាំ​ គឺ​មិន​ល្អ​ឬស្មោះ​ត្រង់​ចំពោះ​ជាតិ​ និង​ពលរដ្ឋ​របស់​ខ្លួន​ឡើយ​ ហើយ​មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​នៅ​លើ​ពិភព​លោក​ គឺ​សុទ្ធ​តែ​ជា​ជន​ផ្ដាច់​ការ​ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​”។
លោក កឹម សុខា ក៏​ទំនង​ជា​រិះគន់​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ ដែល​គ្រោង​វិល​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ្វុ៊នស៊ិនប៉ិច​ឡើង​វិញ​នៅ​ថ្ងៃ​ នេះ​ផង​ដែរ ដោយ​ប្រៀប​ធៀប​​ការ​វិល​ត្រឡប់​មក​វិញ​របស់​​ព្រះអង្គ​ទៅ​នឹង​​​​អាហារ​ដែល​ គណបក្ស​កាន់​អំណាច​​ធ្លាប់​បោះ​ចោល​ ប៉ុន្តែ​ឥឡូវ​កំពុង​តែ​យក​ចេញ​ពីធុង​សំរាម​​មក​វិញ​។ គណបក្ស​ហ្វុ៊នស៊ិនប៉ិច​បាន​បណ្ដេញ​ព្រះអង្គ​ចេញ​ពី​តំណែង​ជា​អ្នក​ដឹកនាំ​ កាលពី​ឆ្នាំ​២០០៦។
លោក​បាន​មានប្រសាសន៍​ថា “គណបក្ស​ប្រជាជន​កម្ពុជា​​​បាន​ប្រមូល​បំណែក​តូចៗ​ ដែល​​ត្រូវ​គេ​ខ្ចប់​ក្នុង​ស្លឹកចេក​រួច​​បោះ​ចូល​ក្នុង​ធុង​សំរាម ហើយ​កំពុង​តែ​រើស​វា​យក​មក​​ប្រើ​ឡើង​​វិញ”។
ព្រះអង្គម្ចាស់ រណឫទ្ធិ បាន​ទទួល​ស្គាល់​ថា លោក​ ហ៊ុន សែន បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជួយ​ឲ្យ​ព្រះអង្គ​ត្រឡប់​មក​ ដឹកនាំ​គណបក្ស​រាជានិយម​ឡើង​វិញ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ការ​វិល​ត្រឡប់​មក​វិញ​របស់​ព្រះអង្គ​​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​ បំណង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គណបក្ស​ប្រឆាំង​។ គេ​មិន​អាច​ទាក់​ទង​ព្រះអង្គម្ចាស់​បាន​ឡើយ​កាលពី​ម្សិលមិញ។
នៅ​ក្នុង​សុន្ទរកថា​របស់​លោក លោក កឹម សុខា ក៏​បាន​រិះគន់​​គណបក្ស​កាន់​អំណាច​​ចំពោះ​ការ​ចាប់​ខ្លួន​មន្ត្រី​របស់​ គណបក្ស​ប្រឆាំង​ និង​សកម្មជន​បក្ស​អំឡុង​ការ​ពិភាក្សា​ដែល​កំពុង​តែ​បន្ត​ស្ដីអំពី​ កំណែទម្រង់​ការ​បោះ​ឆ្នោត​ផង​ដែរ ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​​មាន​ការ​យឺត​យ៉ាវ​​​នៅ​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ អ្វី​ដែល​ខ្លួន​ធ្លាប់​បាន​សន្យា​មួយ​ចំនួន។
លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា “យើង​មាន​សិទ្ធិ​ប្រើ​ទូរទស្សន៍ ឬវិទ្យុ​ ហើយ​​អ្វី​ទាំង​អស់​នេះ​គឺ​ស្ថិត​នៅ​ក្នុង​គោល​នយោបាយ​នៃ​កិច្ច​ព្រមព្រៀង​ ប៉ុន្តែ​​គេ​បាន​ព្យាយាម​ពន្យារ​ពេល​​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​របស់​យើង​ឈឺ ហើយ​ធុញទ្រាន់​​ រួច​​អស់​សង្ឃឹម​”។
លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ដោយ​សារ​ពួកគេ​មិន​អាច​ធ្វើ​អ្វី​ចំពោះ​ថ្នាក់​កំពូល​កើត​ ហេតុដូច្នេះ​ពួកគេ​​បាន​​ចាត់​វិធានការ​​​ចំពោះ​អ្នក​ថ្នាក់​ក្រោមៗ​ ដោយ​ធ្វើ​ឲ្យ​ពួកគេ​ខឹង​ចំពោះ​អ្នក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ វា​គឺជា​ល្បិច​របស់​ពួក​កុម្មុយនីស្ត​​​ឲ្យ​តែ​មាន​ការ​ចរចា​ គឺ​តែង​តែ​មាន​ការ​ចាប់​ខ្លួន​ និង​វាយ​ប្រហារ​។ យើង​ស្គាល់​​ល្បិច​របស់​ពួកគេ​ហើយ​៕ ប្រភពៈខេមបូឌា ដេលី