Apple ត្រៀមចេញ​ iPad Plus ​ប្រើ​ប៊ិច​ដូច Galaxy Note

1/21/2015 0 Comments A+ a-


Apple ញ័រ​មាត់​ជិត​ប្រកាស iPad Plus មាន​ប៊ិច​ដូច Galaxy Note ដែរ!ប្រភព៖​ gottabemobile, techspot
របាយការណ៍​ថ្មី​ចុងក្រោយ​មួយ ​ចេញ​ពី​សារព័ត៌មាន Apple Insider ឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple ពេល​នេះ អាច​កំពុង​សំងំ​ផលិត iPad ជំនាន់​ថ្មី​អម​ជាមួយ​ប៊ិច Stylus ងាយស្រួល​សរសេរ​អក្សរ​នៅ​លើ​ថេប្លេត​របស់​ខ្លួន។ អ្នក​វិភាគ​មួយ​រូប​គឺ​​លោក Ming-Chi Kuo នៅ​ស្ថាប័ន KGI Securities បាន​និយាយ​ថា លោក​ជឿ​ថា​ក្រុមហ៊ុន Apple នឹង​ប្រកាស​ចេញ iPad Pro ឬ iPad Plus  ដែល​មាន​ប៊ិច Stylus នៅ​អំឡុង​ត្រីមាស​ទី២ ឆ្នាំ២០១៥​នេះ។

iPad_Pro_dummy_leak_Weibo_440

ការ​វិភាគ​របស់​លោក Ming-Chi Kuo គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន Apple បាន​ចុះ​បញ្ជី​ប៉ាតង់​បច្ចេកវិទ្យា​ពាក់ព័ន្ធ​នឹង Stylus ជាច្រើន​នៅ​ប៉ុន្មាន​ឆ្នាំង​មក​នេះ។ ម្យ៉ាង​ការ​លើកឡើង​របស់​លោក Kuo ក៏​ដោយ​ផ្អែក​លើ​ដៃគូ​ផ្គត់ផ្គង់​របស់ Apple ផង​ដែរ។ លោក Kuo និយាយ​ថា ដើម្បី​ផ្ដល់​ភាព​កាន់​តែ​ងាយស្រួល touch បញ្ជា​សរសេរ​អក្សរ​ជាង​ការ​ប្រើ​ម្រាមដៃ Apple អាច​នឹង​ប្រើ​ប៊ិច Styus ហើយ​ក៏​អាច​មាន​ជា Keyboard និង Mouse ថែមទៀត​ក៏​ថា​បាន។

iPad_Pro_concept_SET_Solutions_1000

អ្នក​វិភាគ​ជឿ​ថា ការ​ផលិត​ថេប្លេត​ដោយ​បន្ថែម​ប៊ិច Stylus មក​ជាមួយ​នេះ នឹង​ធ្វើ​ឱ្យ​តម្លៃ​ដាក់​លក់ iPad កើនឡើង។ ម៉ូដែល iPad Plus មាន​ប៊ិច​ដំបូង អាច​ប្រើ​ត្រឹម​មុខងារ​សរសេរ​ធម្មតា តែ​ម៉ូដែល​ក្រោយៗ​ទៀត អាច​ត្រូវ​បាន​ច្របាច់​បញ្ចូល​មុខងារ​ពិសេស gyroscope ឬ accelerometer ដើម្បី​គាំទ្រ​ ការ​គូស​ចេញ 3D ដោយ​ប្រើ​ប៊ិច​៕

​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ macworld, techspot