Samsung ចង់​ទិញ BlackBerry សម្រេច​មហិច្ឆតា​វាយ​លុក​ទីផ្សារ​?

1/15/2015 0 Comments A+ a-

ក្រុមហ៊ុន Samsung បម្រុង​នឹង​ទិញ​យក​ក្រុមហ៊ុន BlackBerry ក្នុង​តម្លៃ​​ ៧,៥ពាន់​លាន​ដុល្លារ​ ដែល​ខ្ពស់​ជាង​តម្លៃ​ភាគហ៊ុន​សរុប​របស់​ក្រុមហ៊ុន​កាណាដា​នេះ​ប្រហែល​​ ៣៨ភាគ​រយ​ឯណោះ។ នេះ​បើ​​តាម​សារ​ព័ត៌មាន Reuters​។

Man is silhouetted against a video screen with Blackberry logo as he pose with Blackberry Q10 in this photo illustration taken in the central Bosnian town of Zenica

បំណង​ទិញ​យក​នេះ ក៏​ព្រោះ​តែ​ក្រុមហ៊ុន​កូរ៉េ​មួយ​នេះ​ចាប់​អារម្មណ៍​ចំពោះ Platform ដ៏​ពិសេស​មួយ​​ឈ្មោះ QNX ដែល BlackBerry បាន​ទិញ​យក​ពី​ក្រុមហ៊ុន​កាណាដា Quantum Software Systems​ កាល​ពី​ឆ្នាំ ២០១០។ ​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ​ជំនួប​ពិភាក្សា​ រវាង​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ទាំង​ពីរ​ធ្វើ​ឡើង​កាល​ពី​សប្ដាហ៍​មុន។

​​ផ្ទុយ​ទៅ​វិញ​ខាង​  BlackBerry បាន​បដិសេធ​ថា​ ទាំង​អស់​នេះ​គ្រាន់​តែ​ជា​​ពាក្យ​ចចាមអារ៉ាម​ ហើយ​​ថា​ការ​ដែល​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​ដោយ​ស្ងាត់​លើ​ប្រធាន​បទ​ “ទិញ​ BlackBerry ពី​សំណាក់ Samsung” ក៏​ជា​រឿង​មិន​ពិត​ដែរ​​​។ ​​​​​​​​

​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន Samsung និង​ BlackBerry បាន​ចង​សម្ពន្ធមិត្ត​នឹង​គ្នា​ក្នុង​ការ​ផ្សារភ្ជាប់​ Platform របស់​ក្រុមហ៊ុន​ទាំង​ពីរ​ ដើម្បី​​យក​មក​បំពាក់​លើ​ Smartphone ត្រកូល Galaxy។ នៅ​ក្នុង​ឆ្នាំ​ដដែល (២០១៤) Samsung ក៏បាន​ទិញយក​​ក្រុមហ៊ុន​មួយ​ចំនួន​ដូចជា Proximal Data និង Printer On ដើម្បី​ពង្រីក​វិសាលភាព​របស់​ខ្លួន៕

តើ​អនាគត​របស់​ក្រុមហ៊ុន​ទូរសព្ទ​ដ៏​ល្បីល្បាញ​ផ្នែក QWERTY Keyboard (BlackBerry) របស់​កាណាដា​មួយ​នេះ​​នឹង​ទៅ​ជា​យ៉ាង​ណា? អាច​ស្រោចស្រង់បញ្ហា​ខាតបង់​ដោយ​​ខ្លួន​ឯង ​​ឬ​ដូច​ NOKIA?


ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ ​​​reutersgizmodoក្រុមហ៊ុន Samsung បម្រុង​នឹង​ទិញ​យក​ក្រុមហ៊ុន BlackBerry ក្នុង​តម្លៃ​​ ៧,៥ពាន់​លាន​ដុល្លារ​ ដែល​ខ្ពស់​ជាង​តម្លៃ​ភាគហ៊ុន​សរុប​របស់​ក្រុមហ៊ុន​កាណាដា​នេះ​ប្រហែល​​ ៣៨ភាគ​រយ​ឯណោះ។ នេះ​បើ​​តាម​សារ​ព័ត៌មាន Reuters​។

Man is silhouetted against a video screen with Blackberry logo as he pose with Blackberry Q10 in this photo illustration taken in the central Bosnian town of Zenica

បំណង​ទិញ​យក​នេះ ក៏​ព្រោះ​តែ​ក្រុមហ៊ុន​កូរ៉េ​មួយ​នេះ​ចាប់​អារម្មណ៍​ចំពោះ Platform ដ៏​ពិសេស​មួយ​​ឈ្មោះ QNX ដែល BlackBerry បាន​ទិញ​យក​ពី​ក្រុមហ៊ុន​កាណាដា Quantum Software Systems​ កាល​ពី​ឆ្នាំ ២០១០។ ​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ​ជំនួប​ពិភាក្សា​ រវាង​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ទាំង​ពីរ​ធ្វើ​ឡើង​កាល​ពី​សប្ដាហ៍​មុន។

​​ផ្ទុយ​ទៅ​វិញ​ខាង​  BlackBerry បាន​បដិសេធ​ថា​ ទាំង​អស់​នេះ​គ្រាន់​តែ​ជា​​ពាក្យ​ចចាមអារ៉ាម​ ហើយ​​ថា​ការ​ដែល​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​ដោយ​ស្ងាត់​លើ​ប្រធាន​បទ​ “ទិញ​ BlackBerry ពី​សំណាក់ Samsung” ក៏​ជា​រឿង​មិន​ពិត​ដែរ​​​។ ​​​​​​​​

​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន Samsung និង​ BlackBerry បាន​ចង​សម្ពន្ធមិត្ត​នឹង​គ្នា​ក្នុង​ការ​ផ្សារភ្ជាប់​ Platform របស់​ក្រុមហ៊ុន​ទាំង​ពីរ​ ដើម្បី​​យក​មក​បំពាក់​លើ​ Smartphone ត្រកូល Galaxy។ នៅ​ក្នុង​ឆ្នាំ​ដដែល (២០១៤) Samsung ក៏បាន​ទិញយក​​ក្រុមហ៊ុន​មួយ​ចំនួន​ដូចជា Proximal Data និង Printer On ដើម្បី​ពង្រីក​វិសាលភាព​របស់​ខ្លួន៕

តើ​អនាគត​របស់​ក្រុមហ៊ុន​ទូរសព្ទ​ដ៏​ល្បីល្បាញ​ផ្នែក QWERTY Keyboard (BlackBerry) របស់​កាណាដា​មួយ​នេះ​​នឹង​ទៅ​ជា​យ៉ាង​ណា? អាច​ស្រោចស្រង់បញ្ហា​ខាតបង់​ដោយ​​ខ្លួន​ឯង ​​ឬ​ដូច​ NOKIA?

ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ ​​​reutersgizmodo