ក្រោយពីរកឃើញតួយន្តហោះ QZ8501 តើនឹងមានអ្វីកើតឡើងទៀត?
តួយន្តហោះរបស់ក្រុមហ៊ុន AirAsia ត្រូវបានគេរកឃើញនៅក្នុងសមុទ្រជ្វា។ នេះបើតមាការអះអាងរបស់អាជ្ញាធរឥណ្ឌូណេស៊ីកាលពីថ្ងៃពុធ ម្សិលមិញ។ ការរកឃើញតួយន្តហោះនៅពេលនេះ គឺមានរយៈពេល ១៧ថ្ងៃបន្ទាប់ពីយន្តហោះបានធ្លាក់នៅក្នុងសមុទ្រជ្វាកាលពីថ្ងៃទី២៨ ខែធ្នូ។
ក្រុមមន្ត្រីរបស់ប្រទេសឥណ្ឌូណេស៊ី បានអះអាងថា តួយន្តហោះប្រហែលមានផ្ទុកសាកសពច្រើន។ រហូតមកដល់ពេលនេះ មិនទាន់រកឃើញមូលហេតុពិតប្រាកដដែលនាំឱ្យយន្តហោះនេះធ្លាក់នោះទេ តែការសន្និដ្ឋានបឋម គឺបណ្ដាលមកពីបញ្ហាអាកាសធាតុ។
ការស្រង់សាកសពបន្ថែម
គិតត្រឹមថ្ងៃពុធ សាកសពប្រមាណជិត ៥០នាក់ហើយត្រូវបានស្រង់មកលើគោក និងខ្លះទៀតប្រគលឱ្យគ្រួសារសព ខណៈសាកសពភាគច្រើននៅជាប់នៅក្នុងកៅអីជាមួយនឹងតួយន្តហោះនៅបាតសមុទ្រ។ គេសង្ឃឹមថា សាកសពជាង ១០០នាក់នឹងត្រូវបានរកឃើញនៅក្នុងតួរបស់យន្តហោះដែលក្រុមអ្នករុករកបានប្រទះឃើញនោះ។ សាកសពគឺជាចំណុចអាទិភាពមួយ នៃបេសកកម្មរបស់ក្រុមអ្នករុករកត្រូវធ្វើមុនគេនៅពេលនេះ។ តួយន្តហោះមិនទាន់ស្រង់បាននៅឡើយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ការបកស្រាយប្រអប់ខ្មៅ
ប្រអប់ខ្មៅទាំងពីរត្រូវបានស្រង់ដោយជោគជ័យហើយ បើតាមការអះអាងម្សិលមិញបានឱ្យដឹងថា ក្រុមអ្នកជំនាញបានទាញយកទិន្នន័យបានដោយជោគជ័យ តែបញ្ហានោះគឺថា ការបកស្រាយត្រូវការពេលវេលាយូរ។ សេចក្ដីសន្និដ្ឋានផ្លូវការអាចចំណាយពេលមួយឆ្នាំទើបអាចប្រកាសបាន។
ទោះជាបែបនេះក្ដី គេសង្ឃឹមថា ប្រអប់ខ្មៅនេះគឺជាតម្រុយយ៉ាងសំខាន់ដែលធ្វើឱ្យអ្នកជំនាញអាចរកឃើញមូលហេតុពិតប្រាកដនៃការធ្លាក់យន្តហោះដែលសម្លាប់ជីវិតមនុស្សអស់ ១៦២នាក់នេះបាន៕

ប្រភព៖ BBC