Facebookចែកអ៊ីនធឺណិតឱ្យមនុស្សប្រើដោយឥតគិតថ្លៃ ដល់កូឡុំប៊ី
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) ថ្ងៃនេះ ឱ្យដឹងថា គម្រោងចែកចាយអ៊ីនធឺណិតឥតគិតថ្លៃ របស់ក្រុមហ៊ុន Facebook ពេលនេះដំណើរការនៅក្នុងសាធារណរដ្ឋកូឡុំប៊ីហើយ។ លទ្ធផលវិជ្ជមាននៃគម្រោង Internet.org នេះ កើតមានឡើងបន្ទាប់ពីលោក Mark Zuckerberg ម្ចាស់បណ្ដាញសង្គមយក្សនេះ ជួបពិភាក្សាជាមួយប្រធានាធិបតីកូឡុំប៊ីកាលពីថ្ងៃពុធម្សិលមិញ។
លោក Mark Zuckerberg បានបញ្ជាក់នៅលើទំព័រ Facebook កាលពីប៉ុន្មានម៉ោងមុននេះថា លោកទើបបានជួបពិភាក្សាជាមួយលោក Juan Manuel Santos ប្រធានាធិបតីកូឡុំប៊ីបានលទ្ធផលវិជ្ជមាន។ ស្របគ្នានោះដែរ លោកក៏បានប្រកាសដាក់ឱ្យដំណើរការ Internet.org ដល់ប្រជាជននៅទូទាំងសាធារណរដ្ឋកូឡុំប៊ីអាចភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងងាយស្រួលជាមួយគម្រោងចែកចាយអ៊ីនធឺណិតឥតគិតថ្លៃ។
ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រីកសេវាកម្មប្រើប្រាស់អ៊ីនធឺណិតឥតគិតថ្លៃទៅកាន់ទីផ្សារក្នុងប្រទេសកំពុងអភិវឌ្ឍ ពេលនេះលោក Mark Zuckerberg បានជោគជ័យមួយជំហានទៀតហើយ។ ក្រុមហ៊ុនបណ្ដាញសង្គមដែលមានអាយុជាង ១០ឆ្នាំមកនេះ បានដាក់ចេញកម្មវិធីទូរស័ព្ទ (mobile phone application) សម្រាប់ប្រជាជនកូឡុំប៊ីអាចប្រើប្រាស់សេវាកម្មអនឡាញមួយចំនួនដោយឥតគិតថ្លៃ។ លោក Juan Manuel Santos ប្រធានាធិបតីកូឡុំប៊ីបានមានប្រសាសន៍ថា៖ "យើងកំពុងគិតដល់វិធីសាស្ត្រ ធ្វើយ៉ាងណាប្រើបច្ចេកវិទ្យាឈានទៅសម្រេចគោលដៅដ៏ធំ នាំសុខសន្តិភាពដល់ប្រទេស ដោយការផ្ដល់សមភាព និងវិស័យអប់រំបានប្រសើរឡើង"។
កូឡុំប៊ីគឺជាប្រទេសស្ថិតនៅលើទឹកដីអាមេរិកខាងត្បូង ដែលទទួលបានសេវាកម្ម Internet.org ថ្មីដំបូងគេ ដែលមានការចូលរួមសហការដោយក្រុមហ៊ុនទូរស័ព្ទក្នុងស្រុក Tigo ជាមួយកម្មវិធីទូរស័ព្ទដែលផ្ដល់ដោយ Facebook ដើម្បីអាចប្រើប្រាស់សេវាកម្មអនឡាញឥតគិតថ្លៃបាន។ គម្រោង Internet.org នឹងផ្ដល់នូវសេវាកម្មជាច្រើនទៀតសម្រាប់ប្រជាជនកូឡុំប៊ីប្រើប្រាស់ឥតគិតថ្លៃនៅលើប្រព័ន្ធប្រតិបត្តិ Android ដែលរួមមាន encyclopedia Wikipedia អនឡាញ, វែបសាយព្យាករណ៍អាកាសធាតុ (Weather website), សេវាកម្មស្វែងរកការងារ និងពាក់ព័ន្ធព័ត៌មានសុខភាព ក៏ដូចជាបណ្ដាញសង្គមរបស់ Facebook ផ្ទាល់ និងសេវាកម្មផ្ញើសារអនឡាញជាដើម។
(បញ្ជាក់៖ ការភ្ជាប់ចូលប្រើសេវាកម្មទាំងឡាយខាងលើគឺដោយឥតគិតថ្លៃ ប៉ុន្តែតំណភ្ជាប់ទៅកាន់ប្រភពព័ត៌មានលំអិតលើគេហទំព័រដទៃទៀត គឺតម្រូវឱ្យអ្នកប្រើចំណាយប្រាក់លើទិន្នន័យអ៊ីនធឺណិត (Data))។
សូមបញ្ជាក់ថា សេវាកម្មផ្ដល់អ៊ីនធឺណិតឥតគិតថ្លៃរបស់ Facebook ត្រូវបានដាក់ចេញឱ្យប្រើដំបូងនៅក្នុងប្រទេសហ្សំប៊ី (Zambia) កាលពីខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ។ រយៈពេល ៤ឆ្នាំមកនេះ Facebook មានក្រុមហ៊ុនដែលជាដៃគូសហការផ្ដល់សេវាកម្ម Wireless ដល់ខ្លួនប្រមាណ ១៥០ក្រុមហ៊ុន ដើម្បីផ្ដល់សេវាអ៊ីនធឺណិតប្រើប្រាស់ឥតគិតថ្លៃ ឬបញ្ចុះតម្លៃសម្រាប់ការប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួន។
Facebook សង្ឃឹមថាគម្រោង Internet.org នឹងជួយឱ្យមនុស្សលើពិភពលោកប្រមាណជាង ៤ពាន់លាននាក់ អាចប្រើប្រាស់ដោយឥតគិតថ្លៃ នៅអាហ្រ្វិក (Africa) និងឥណ្ឌា (India)។ តាមរយៈគម្រោងនេះ ក៏នឹងធ្វើឱ្យចំនួនអ្នកប្រើ Facebook កាន់តែកើនឡើងថែមទៀត ខណៈ ដែលបច្ចុប្បន្ន (តួលេខចុងក្រោយ) គឺមានអ្នកប្រើប្រាស់សរុប ១,៣២ពាន់លានគណនី៕
ប្រែសម្រួល៖ លី ឈៀន

ប្រភព៖ reuters