Mark Zuckerberg៖ ទោះបី​ជា​មាន​​មនុស្ស​ឆ្លាត​​អស្ចារ្យ​ប៉ុណ្ណា ក៏​មិន​អាច​​បើក​ក្រុមហ៊ុន​​ដោយ​ម្នាក់​ឯង​បាន​ដែរ​

1/15/2015 0 Comments A+ a-

វត្តមាន​របស់​លោក Mark Zuckerberg (ស្តាំ) ក្នុង​បទសម្ភាសន៍​មួួ​យនៅ​ពេល​កន្លង​មក​ប្រភព៖​ galleryhip
ស្ថាបនិក​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បាន​មាន​ប្រសាសន៍​ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ជា​ផ្នែក​មួយ​​​នៃ​ការ​ចាប់​ផ្តើម​​បង្កើត​ក្រុមហ៊ុន​ឡើង​ ជានិច្ចកាល​នឹង​​លើកទឹកចិត្ត​​ឲ្យ​មនុស្ស​ម្នាក់ៗ​ជា​ពិសេស​អ្នក​ជំនួញ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួន​​ឯង។

នេះ​ជា​​អាច​ជា​ហេតុ​ផល​មួយ​ដែល​គេ​បាន​ចោទ​សួរ​ទៅ​មហាសេដ្ឋី​វ័យក្មេង​ម្នាក់​នេះ​នៅ​ក្នុង​វេទិកា​សាធារណ​មួយ​​នៅ​ក្នុង​​ទីក្រុង​ Bogotá តើ​លោក​អាច​បង្កើត​ក្រុមហ៊ុន Facebook ដោយ​របៀបណា? 

ឆ្លើយតប​ទៅ​នឹង​សំនួរ​នេះ​ លោក Mark បាន​សើច​​ ហើយ​បាន​ពន្យល់​ថា​ គោលគំនិត​សំខាន់​សម្រាប់​​បង្កើត​ក្រុមហ៊ុន​ណា​មួយ​វា​មិនមែន​ជា​អ្វី​ដែល​អ្នក​ត្រូវ​គិត​​ត្រឹមតែ​​​បច្ចុប្បន្ន​កាល​របស់​អ្នក​នោះ​ទេ តែ​វា​ជា​អ្វី​ដែល​អ្នក​ត្រូវ​និយាយ និង ត្រូវ​គិត​ពី​អ្វីៗ​សព្វបែបយ៉ាង​ទាំង​អស់​សម្រាប់​រយៈពេល​ដ៏​យូរអង្វែង​មួយ។

លោក​បាន​បញ្ជាក់​ដូច្នេះ​​ថា៖ « ​កិច្ច​​ខិតខំ​ប្រឹងប្រែង​របស់​​មនុស្ស​ម្នាក់​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ ហេតុដូច្នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ ​ជានិច្ចកាល​​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ចាប់​ផ្តើម​បង្កើត​អាជីវកម្ម​​ឡើង ដែល​ប្រៀប​​ដូច​ជា​មាន​បុគ្គល​​ពោរពេញ​ដោយ​គំនិត​ដ៏​ឆ្លាតវៃ​បំផុត​មួយ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក​ដូច្នេះ​ដែរ​»​

យ៉ាងណាមិញ លោក​​បាន​ក្រើនរំលឹក​ថា អ្នក​ត្រូវ​តែ​មាន​មនុស្ស​មួយ​ក្រុម​ដ៏​រឹងមាំ​​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​​ផ្នត់​គំនិត (Adaptive Concept) អាជីវកម្ម​ជា​ប្រចាំ​សម្រាប់​​អនាគត​​ដ៏​យូរ​អង្វែង ហើយ​ក៏​មិន​ចាំបាច់​អ្វី​ត្រូវ​ការ​មនុស្ស​ពូកែ​ផុតលេខ​មក​ដឹកនាំ​​ក្រុមហ៊ុន​ដែរ ពោល​​គឺ​អ្នក​ត្រូវ​ការ​តែ​មនុស្ស​ដែល​មាន​មហិច្ឆតា ​ខ្ពស់ និង ចក្ខុវិស័យ​ពិតប្រាកដ​ក៏​គ្រប់គ្រាន់​ដែរ​​។ 

អ្វី​ដែល​ជា​ទស្សន​ចុងក្រោយ​របស់​លោក​នោះ​គឺ​ថា ការ​បើក​អាជីវកម្ម​ត្រូវ​​ដើរ​ប្រកៀក​ស្មា​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ ព្រោះ​បើ​អ្នក​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រឹងមាំ​ហើយ​នោះ ការ​ពង្រីក​ទីផ្សារ​អាជីវកម្ម​របស់​អ្នក​ក៏​រឹង​មាំ​ដែរ៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖​ Businessinsider