មេបញ្ជាការវរៈសេនាតូចទី៤​ ចងកសម្លាប់ខ្លួន

1/15/2015 0 Comments A+ a-

រតនគិរី៖​ មេបញ្ជាការវរៈសេនាតូចទី៤​ប៉ុស្តិ៍សង្កេតការណ៍​ការពារព្រំដែនភូមិភាគ​ លោក សេង វណ្ណនី ​ហៅចិន​ អាយុ៤៦ឆ្នាំ​ ​បានត្រូវយោធា​ក្រោម​ឲ្យវាទ​របស់ខ្លួន​ប្រទះឃើញចងក ​សម្លាប់ខ្លួន​ នៅក្នុងព្រៃ ក្បែរទីបញ្ជាការ។
ហេតុការណ៍នេះ​ បានបង្កឲ្យមាន​ការភ្ញាក់ផ្អើលនៅ​ម៉ោង៤ទៀបភ្លឺថ្ងៃទី១២​ ខែមករា ឆ្នាំ២០១៥ ​នៅក្នុង ភូមិភិ​ ឃុំសេសាន ​ស្រុកអូរយ៉ាដាវ  ខេត្តរតនគិរី។
បើតាមសម្តីយោធា​ដែលបម្រើការងារនៅក្នុង​អង្គភាពខាង លើ​បញ្ជាក់ឲ្យដឹងនៅ​ប៉ុន្មាននាទីមុននេះថា​ លោក មេបញ្ជាការ​ដែលស្លាប់ដោយចងក​មិនដឹង មូលហេតុ រូបនេះ​ ទើបឡើងកាន់តំណែង​កាលពី ថ្ងៃទី០៧​ ខែមករាសបា្តហ៍មុន ។​ លោក សេង វណ្ណនី ​មានប្រពន្ឋ​និងកូន៣នាក់​ (២នាក់រស់នៅភ្នំពេញ)​ បើកហាងលក់កាហ្វេនៅក្នុងភូមិប៉ក់​ ឃុំប៉ក់ញ៉ៃ ​ស្រុកអូរយ៉ាដាវ ។
សេចក្តីរាយការណ៍បានបន្តថា ​នៅពេលនេះ​មន្រ្តីតុលាការ​និងមន្រ្តីជំនាញ ពាក់ព័ន្ឋកំពុងធ្វើ កោសល វិច័យ​លើសាកសព៕
825dcba6d
15a17575a

ប្រភពពី Free Press Magazine.