សារីរិកធាតុ នៃព្រះពុទ្ធអង្គ រកឃើញ នៅភាគកណ្ដាល ប្រទេសចិន
ប៉េកាំង ៖ ក្រុមអ្នកបុរាណវិទូ បានរកឃើញ សារីរិកធាតុ ដែលមិនអាចកាត់ថ្លៃ បានទាំង៥ ដែលគេត្រូវ បានគេជឿជាក់ថា ប្រមូលបានពីផេះ បូជាព្រះពុទ្ធអង្គ នៃព្រះពុទ្ធសាសនា ក្នុងផ្នូរបុរាណមួយ នៅក្នុង ខេត្តហ៊ូបៃ ភាគកណ្តាល នៃប្រទេសចិន។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ នេះឲ្យដឹងថា ថ្នាក់ដឹកនាំនៃ វិទ្យាស្ថានបុរាណវិទ្យាទីក្រុងស៊ៀយ៉ាង ប្រទេសចិន លោក Chen Qianwan បានបញ្ជាក់បន្ថែមទៀតថា “វាពិតជាកម្រណាស់ នៃ ការរកឃើញសារីរិកធាតុ នៅក្នុងផ្នូរ ដែលជាញឹកញាប់ត្រូវបានគេជីកកកាយ នៅក្នុងវត្តបុរាណនៃព្រះពុទ្ធសាសនា។
លោក បានបន្ថែមទៀតថា វត្ថុដ៏បរិសុទ្ធនេះ ត្រូវបានរក្សាទុកនៅក្នុងព្រះធុងដ៏ពិសិដ្ឋ ដែលនេះជាការ រកឃើញថ្មីបំផុត ត្រូវបានកប់នៅកំពូលនៃផ្នូរ ដែលជាកម្មសិទ្ធិរបស់ មន្ត្រីរាជវង្សមីងក្នុងឆ្នាំ ១៣៦៨ ដល់ ១៦៤៤ នៅជើងភ្នំស៊ៀនសាន ទីក្រុងស៊ៀយ៉ាង នេះ។
សារីរិកធាតុដែលធំជាងគេបំផុតនេះ មានប្រវែងប្រហែលជា ៣សង់ទីម៉ែត មានពណ៍ភ្លឺ ត្រចះត្រចង់ ហើយរំលេចចេញនូវពណ៍ក្រហម ស្វាយ ពណ៌ខៀវ ខៀវស្រាល និងពណ៌ ទឹកក្រូច។ វត្ថុដ៏ពិសិដ្ឋនេះត្រូវ បានរកឃើញកាលពីចុងខែធ្នូ ឆ្នាំ២០១៤ និងក្រោយមក ត្រូវបានស្គាល់ដោយព្រះសង្ឃដ៏ល្បីល្បាញ និង ក្រុមអ្នកស្រាវជ្រាវបុរាណលើផ្នែកសារីរិកធាតុ ដែលពួកគេជឿជាក់ថា សារីរិកធាតុក្នុងផ្នូរនោះ គឺពិតជាបន្សល់ទុកពីព្រះពុទ្ធអង្គ។ សារីរិកធាតុនេះ ត្រូវបានរក្សាទុកនៅក្នុងសារមន្ទីរជាតិ នៃទីក្រុងខាងលើ៕
ផ្តល់សិទ្ធិដោយ ៖ DAP-NEWS