សារ៉ា លេចឮថា មានប្តី ស្ងាត់ៗ
ភ្នំពេញ៖ តារាស្រីនាង សារ៉ា ដែលទស្សនិកជន ស្គាល់យ៉ាងច្បាស់ថា ជាប្រធានក្រុម បង្ហាញម៉ូដ Pop Model និងជាតារាសម្តែង ហើយមិន តែ ប៉ុណ្ណោះ រាល់ពេល ដែលនាងបង្ហាញ មុខមាត់ នៅក្នុងកម្មវិធីសិល្បៈ ឫក៏ក្រៅរង្វង់ សិល្បៈម្តងៗ ទស្សនិកជន រមែងតែងតែ ហៅនាងថា “កញ្ញាៗ” ជាប់ជាប្រចាំ ប៉ុន្តែនៅសុខៗ ស្រាប់តែលេច ឮព័ត៌មាន ដ៏រសើបមួយថា តារាស្រីរូបនេះ មានស្វាមីរួច ហើយធ្វើឲ្យ អ្នកគាំទ្រនាងជាច្រើន មានការ ភ្ញាក់ ផ្អើលមិនតិចទេ ។
ទាក់ទងនិងព័ត៌មានដែលថាតារាសម្តែង និងប្រធានក្រុមបង្ហាញម៉ូដ Pop Model កញ្ញា សារ៉ា មានស្វាមីនោះ គឺមានព័ត៌មានចេញពីម្ចាស់ សាម៉ីខ្លួន នាងផ្ទាល់តែម្តង បន្ទាប់ពីនាងបាន បង្ហោះធៀបអញ្ជើញ មួយនៅលើ Facebook ដោយនៅក្នុងធៀបនោះ មានដាក់ឈ្មោះនាង ហើយនិងស្វាមី ដែល ជា ដើមហេត ធ្វើឲ្យទស្សនិក ជនជាច្រើន មានចម្ងល់ថា ចាប់តាំងពីនាង ចូលសិល្បៈ តារារូបនេះមិន ដែលលេចឮព័ត៌មាន ថានាងចូល រោង ការ ជាមួយបុរស ណាម្នាក់ឡើយ ទើបតែពេលនេះ ស្រាប់តែមានព័ត៌មាន លេចឮបែបនេះ ទៅវិញ ។
នាពេលកន្លងមកតារាស្រី កញ្ញា សារ៉ា ធ្លាប់មានព័ត៌មាន ជាច្រើន លេចឮទាក់ទង និងស្នេហារបស់នាង ប៉ុន្តែស្នេហា ទាំងអស់នោះច្រើន តែជា ស្នេហា មិនសមបំណង ហើយរាល់ លើកឲ្យតែលេច ឮព័ត៌មាន នេះម្តងៗ នាងតែងតែចេញ មុខបដិសេធន៍ជារឿយៗ ។
តែដោយឡែកសម្រាប់ព័ត៌មាន ដែលលេចឮខាងលើនេះ គេហទំព័រ Looking TODAY បានទាក់ទងទៅនាង ដើម្បីសាកសួរ ឲ្យនាងបក ស្រាយ ដែល ប៉ុន្តលេខ ទូរស័ព្ទដែលនាង ធ្លាប់ប្រើបែរជា ត្រូវបាននារីម្នាក់ លើកជំនួសហើយ និយាយប្រាប់យ៉ាងខ្លីថា “បង សារ៉ា តែពេលនេះគាត់ ឈឺ មិនអាចផ្តល់បទសម្ភាសន៍បានទេ ចាំទាក់ទងមកពេល ក្រោយទៀតចុះណាសុំទោស រួចក៏ចុចបិទ ទូរស័ព្ទតែម្តងទៅ” ប៉ុន្តែទោះជាយ៉ាងណា យើងរ ង់ចាំស្វាគមន៍ ចំពោះការចេញ មុខបកស្រាយ របស់នាងជាថ្មីម្តងទៀត ទាក់ទង និងព័ត៌មានថានាងមានស្វាមី ស្ងាត់ៗនេះផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល