នាឡិកា​ដៃ​ទំនើប​ទាន់​សម័យ ហើយ​ជួយ​សុខភាព ​តម្លៃ​១៥០​ដុល្លារ

1/18/2015 0 Comments A+ a-

Activité Pop ជា​ប្រភេទ​នាឡិកា​ដៃ​ឆ្លាត​វៃ​ដ៏​ទំនើប និង​មាន​រាង​ទាន់​សម័យ​បំផុត​សម្រាប់​អ្នក​និយម​លេង​ម៉ូដ​កាលីបៗ។
ផលិតផល​ថ្មី​ពី​ក្រុមហ៊ុន Withings មួយ​នេះ មិន​ត្រឹម​តែ​មាន​រូបរាង​កញ្ចក់​មុខ​ស្អាត​មិន​នោះ​ទេ ថែម​ទាំង​មាន​គុណសម្បត្តិ​ជួយ​ផ្នែក​សុខភាព​ទៀត​ផង ឯ​តម្លៃ​វិញ​គឺ​ថោក​ជាង​ប្រភេទ smart watch ផ្សេងៗ​ទៀត គឺ​ត្រឹម​តែ ១៥០ ដុល្លារ។

withings-swiss-made-fitness-tracker
ពណ៌ Shark Grey, Bright Azureនិង Wild Sand (រាប់​ពី​ឆ្វេង)

វា​មាន​ទ្រនិច​ពីរ ដែល​មួយ​បង្ហាញ​ពី​ម៉ោង ឯមួយ​ទៀត​បង្ហាញ​ពី​កំណត់​ត្រា​សកម្មភាព​ហាត់​ប្រាណ​របស់​អ្នក។ ឧទាហរណ៍ អ្នក​បាន​កំណាត់​ចម្ងាយ​ដើរ ១០.០០០ ជំហាន នាឡិកា​នេះ​នឹង​លោត​ញ័រ​នៅ​ពេល​ដែល​អ្នក​ដើរ​បាន​គ្រប់​ចំនួន​ជំហាន​បាន​កំណត់។ ក្រៅ​ពី​នេះ វា​ក៏​អាច​តាម​ដាន​សកម្មភាព​ហែល​ទឹក រត់ គេង ហើយ​អ្នក​ប្រើប្រាស់​អាច​កំណត់​នាឡិកា​រោទ៍​ដាស់​បាន​ផង​ដែរ។

មុខងារ​ពិសេស​មួយ​ទៀត គឺ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​ចូល​តំបន់​ល្វែង​ម៉ោង​ថ្មី Activité Pop នឹង​ប្ដូរ​ម៉ោង​ត្រូវ​តាម​តំបន់​ដោយ​ស្វ័យ​ប្រវត្តិ​ខ្លួន​ឯង​តែ​ម្ដង។

Pop-Textures-Noire-BD-2040.0

Activité Pop មាន​ខ្សែ​ស្បែក ឯ​កញ្ចក់​ផ្ទៃ​មុខ​ជា​ប្រភេទ​កញ្ចក់​រ៉ែ (mineral glass) មិន​មែន​កញ្ចក់​កាត់ (sapphire glass)។ កញ្ចក់​រ៉ែ មាន​សមត្ថភាព​ការពារ​មិន​ឲ្យ​ឆ្កូត​ល្អ​ជាង​កញ្ចក់​កាត់​ទៅ​ទៀត។

ដំណើរ​ការ​ជាមួយ​កម្មវិធី Withings Health Mate app សម្រាប់​តែ iOS ឧបករណ៍​ឆ្លាត​វៃ​សម័យ ២០១៥ នេះ មាន​ ៣ ពណ៌​៖ Bright Azure, Shark Grey និង Wild Sand ហើយ​បច្ចុប្បន្ន​មាន​លក់​លើ​ទីផ្សារ Best Buy

Withings-Activite-Pop-Activity-Tracking-Watch-App



ដោយ៖ សុផាត
ប្រភព៖ livescience