រង្គោះរង្គើកាន់តែខ្លាំង Liverpool ទំនងនឹងបាត់បង់កីឡាករជើងចាស់របស់ខ្លួន ក្នុងសប្ដាហ៍នេះ
ព័ត៌មានកីឡា៖ ក្រុម Liverpool ទំនងជាកំពុងតែស្ថិតក្នុងដំណាក់កាលរង្គោះរង្គើរខ្លាំងឡើងមែនទែនហើយក្រោយពីមានព័ត៌មានជាច្រើនបានចុះផ្សាយតៗគ្នាថា កីឡាករជើងចាស់លំដាប់ជួរមុខគឺ Steven Gerrard បានត្រៀមខ្លួនរៀបបង្វិចចាកចេញក្នុងពេលឆាប់ៗនេះ ក្រោយពីផុតរដូវកាលកិច្ចកុងត្រា ។
កីឡាករខ្សែបម្រើកណ្ដាល ជើងចាស់របស់ Liverpool ឈ្មោះថា Steven Gerrard គ្រោងនិងចាកចេញពីក្រុមឈជើងនាបច្ចុប្បន្នក្នុងពេលឆាប់ៗនេះហើយ ក្រោយពីបានលេចឮដំណឹងថា កីឡាករស្នើរសំុលើថ្លៃប្រាក់ខែ និង រយៈពេលនៃកិច្ចកុងត្រាថ្មីក្រោយ តែត្រូវទទួលបានការបដិសេធន៍ច្រានចោលពី គណៈគ្រប់គ្រងក្លឹប ។
យោងតាមប្រភពព័ត៌មានគេហទំព័រអន្ដរជាតិ Mirror បានបកស្រាយបន្ដទៀតថា កីឡាករ Steven Gerrard គ្មានបំណងចង់ចាកចេញពីក្លឹបសូម្បីតែបន្ដិចឡើយ ដោយឡែកកីឡាករកាន់តែមានចំណូលចិត្ដនឹងបន្ដរដូវកាលថ្មីទៀត ហើយចង់ចូលនិវត្ដនៅទីនោះផងដែរ។ រហូតមកដល់ពេលនេះ អស់រយៈពេលជិត ៦ ខែទៅហើយ ដែលកីឡាករបានផុតកុងត្រាចាស់ ហើយទន្ទឹងមើលការសម្រេចចិត្ដ ទទួលយកកិច្ចកុងត្រាថ្មីជាមួយលក្ខខ័ណបន្ទាប់បន្សំមួយនេះ ប៉ុន្ដែនៅមិនទាន់បានសម្រេចបានលទ្ធផលនោះទេ ។ កីឡាករបានប្រកាសប្រាប់បណ្ដាក្លឹបផ្សេងៗក្នុងចង្កោមអាជីពដូចគ្នាឲ្យដឹងថា កីឡាករទុកពេល១សប្ដាហ៍ទៀតសម្រាប់ Liverpool សម្រេចចិត្ដ ។ ស្របពេលនៃការចាកចេញនេះ កីឡាករត្រូវបានមើលឃើញពី ក្រុម LA Galaxy ផង ដែលត្រៀមខ្លួននិងទទួលការចាកចេញនេះ។
សូមបញ្ជាក់បន្ថែមថា Steven Gerrard វ័យ ៣៤ ឆ្នាំ ជាកីឡាករជើងចាស់លេងក្នុងមុខតំណែងជាខ្សែបម្រើរកណ្ដាលក្នុង Liverpool ហើយឆាកជីវិតដែលគាត់ចំណាយពេលចូលទឹកដី Anfield តាំងតែពីឆ្នាំ ១៩៨៧ មកម្ល៉េះ ដោយរាប់បញ្ចូលទាំង រយៈពេលដែលគាត់ចូលហ្វឹកហាត់ក្នុងក្រុមក្លឹបយុវជននៅទីនោះ ដូច្នេះ បើគិតរហូតមកដល់ពេលនេះគឺ មិនតិចជាង ២៨ ឆ្នាំនោះទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror