ចំណាយ​តែ ១១៥ដុល្លារ នឹង​បាន iPhone 6 ភ្លោះ?

1/19/2015 0 Comments A+ a-

ទូរស័ព្ទចិន​​រាង​ដូច iPhone 6 ម៉ូដែល Gold-East MS937ប្រភព៖​ footofan
បច្ចុប្បន្ន​មាន​ទូរស័ព្ទ​ចិន​រាង​ដូច iPhone យ៉ាងច្រើន​កំពុង​ចរាចរ​លក់​លើ​ទីផ្សារ ជាក់ស្ដែង​ស្មាតហ្វូន​ប៉ុន្មាន​ម៉ូដែល​ដែល​ទើប​សម្ពោធ​ចេញ​នៅ​ក្នុង​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក CES 2015 ដែល​ទើប​កន្លង​ហួស​ទៅ​នេះ​ជាដើម។ ចំណែក​ម៉ូដែល Gold-East MS937 នេះ​វិញ គឺ​ត្រូវ​បាន​រចនា​រូបរាង​ស្ទើរតែ​ច្រឡំ​នឹង iPhone 6 ទៅ​ហើយ។

ទូរស័ព្ទ​ចិន Gold-East MS937 ខាង​លើ​នេះ​មាន​គែម និង​មុខ​បញ្ឆិត​ដូច​ជា iPhone 6 ដែរ។ លក្ខណៈ​ធ្វើ​ឱ្យ​គេ​ច្រឡំ​ទូរស័ព្ទ​នេះ​ទៅ​នឹង iPhone មួយ​ទៀត​គឺ ត្រូវ​បាន​បំពាក់​ប៊ូតុង Home រាង​មូល ថ្វីត្បិត​មិន​មាន​ពណ៌​មាស និង​ពណ៌​ទឹកប្រាក់​ដូច iPhone 6។ Gold-East MS937 អាច​មាន​រូបរាង​ដូច iPhone 6 មែន ​ប៉ុន្តែ​តម្លៃ​របស់​ទូរស័ព្ទ​នេះ​ធូរ​ថ្លៃ​ជាង គឺ​ត្រឹមតែ ១១៥ដុល្លារ​ប៉ុណ្ណោះ។ វា​ជា​ផលិតផល​របស់​ក្រុមហ៊ុន Gold-East Electronic Co., Ltd ដែល​មាន​ស្នាក់ការ​នៅ​ទីក្រុង Shenzhen ប្រទេស​ចិន។

កូនភ្លោះ iPhone 6 នេះ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4.2 មាន​អេក្រង់ ៥អ៊ីញ (1280×720)px, កាមេរ៉ា​ក្រោយ​ 5MP និង​ខាង​មុខ 2MP, អង្គ​ប្រតិបត្តិ Octa-Core (8-core) ល្បឿន 1.4GHz, RAM ទំហំ 1GB, អង្គ​ចងចាំ 8GB, មាន​ពីរ​ពណ៌​គឺ ស/ខ្មៅ ជាមួយ​កម្រិត​ថាមពល​ថ្ម 2000mAh។

សូម​បញ្ជាក់​ថា កន្លង​ទៅ​ក្រុមហ៊ុន Lenovo និង Huawei ក៏​ធ្លាប់​បាន​បញ្ចេញ​ស្មាតហ្វូន Android របស់​ខ្លួន​មាន​រូបរាង​ដូច iPhone 6 និង iPhone 6 Plus ដែរ ម៉ូដែល Lenovo S90 Sisley និង​ម៉ូដែល Huawei Honor 6 Plus៕

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ businessinsider