សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ដិ​ត ផ្តល់​អំណោយ​ជា​សម្ភារៈ​សំណង់ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​

1/22/2015 0 Comments A+ a-

ភ្នំពេញ: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានផ្តល់​អំណោយ​ជា​សម្ភារៈ​សំណង់ រួមមាន ឥដ្ឋ​ចំនួន ៥.០០០ ដុំ ស៊ីម៉ង់ត៍​ចំនួន ៣​តោន ដែក ស័ង្កសី និង​ថវិកា​មួយចំនួន ដល់​ប្រជាពលរដ្ឋ​ក្រី​ក្រី​មួយ​គ្រួសារ ដែល​ប្តី​មាន​ជម្ងឺ​ពិការ​ដៃ​ទាំងសង្ខាង និង​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​កាលពីពេល​ថ្មីៗ​នេះ​។
​    ​
​ការផ្តល់​អំណោយ​នេះ តាមរយៈ​ក្រុម​ជំនួយការ​លោក​ហ៊ុន ម៉ា​ណែ​ត រួមជាមួយ​លោក ហៀក ចាន់​លាង អភិបាលរង​ខ័​ណ្ឌ​មានជ័យ និង​លោក សេង សាញ់ ចៅសង្កាត់​ស្ទឹង កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥ ។​
​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ បាន​សម្តែង​ទឹកចិត្ត​សប្បាយរីករាយ និង​គោរព សូម​ថ្លែងអំណរគុណ​ចំពោះ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល​តែងតែ​គិតពី សុខ ទុក្ខ​ប្រជាពលរដ្ឋ​គ្រប់ទិសទី ជាពិសេស​គ្រួសារ​ក្រីក្រ​ដែលរ​គ្រោះ​ត្រូវ ភ្លើង​ឆេះ​ផ្ទះ​នេះ​ផងដែរ ។​
​គួររំលឹកថា កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៥ កន្លងទៅនេះ លោក​ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ អមដំណើរ​ដោយ​លោក​អភិបាល​ខ័​ណ្ឌ​មានជ័យ អាជ្ញាធរ​មូលដ្ឋាន​សង្កា​ត់​ស្ទឹងមានជ័យ និង​លោក ស្កុ​ត នី​សិន ប្រធាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា បាន​ចុះសាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល កំពុង​រស់នៅក្នុង​សហគមន៍​ក្រីក្រ​សង្កាត់​ស្ទឹងមានជ័យ​។
​នៅក្នុង​ជំនួប​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​បញ្ជូន​អ្នក​ជម្ងឺ​ធ្ងន់ធ្ងរ និង​លោកយាយ​ចាស់ជរា​មួយចំនួន​ទៅពិនិត្យ និង​ទទួល​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ផងដែរ​៕ ប្រភពៈ CEN
IMG-20150120-WA0020ក្រុម​ជំនួយការ​លោក​ហ៊ុន ម៉ា​ណែ​ត​ផ្តល់​អំណោយ​ដល់​ប្រជា​ពលរ​រដ្ឋ​ក្រីក្រ