អ្នកគាំទ្របក្សសង្គ្រោះជាតិរារាំងអតីតមន្ត្រីបក្សនេះ ខណៈធ្វើសន្និសីទនៅមុខស្នាក់ការបក្ស
អតីតមន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ធ្វើសន្និសីទសារព័ត៌មាននៅទល់មុខស្នាក់ការគណបក្សនេះ នៅសង្កាត់ចាក់អង្រែលើ ប៉ុន្តែខណៈនោះក្រុមអ្នកគាំទ្រ បក្សនេះប្រមាណ៥០នាក់ ចេញមករំខាន ។
នេះជាលើកទីមួយហើយដែលមន្ត្រីជាន់ខ្ពស់របស់គណសង្គ្រោះជាតិចេញមុខធ្វើសន្និសីទមុខគណបក្ស ដើម្បីប្រឆាំងនឹងការដកតំណែង និងបណ្តេញចេញពីបក្ស បន្ទាប់ពីគាត់ចោទថាមេដឹកនាំបក្សពុករលួយ ។
ខណៈធ្វើសន្និសីទមិនទាន់ចប់ផង ក្រុមអ្នកគាំទ្របក្សប្រមាណ៥០នាក់ បានចេញមករារាំងលោកស្រី ឡាក់ សុភាព និងតាមទារលុយដោយចោទថា ជំពាក់ថ្លៃកាហ្វេ ។
កាលពីម្សិលមិញ លោកស្រី ឡាក់ សុភាព អតីតសមាជិកគណៈកម្មាធិការវិន័យ និងជាអតីតជំនួយការលោក កឹម សុខា អះអាងថា គាត់នាំអ្នកគាំទ្រពី៣០០ទៅ៥០០នាក់ទៅធ្វើបាតុកម្មនៅមុខស្នាក់ការគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែ នៅថ្ងៃនេះគេសង្កេតឃើញមានតែមនុស្សមកប្រហែល៥០នាក់ប៉ុណ្ណោះ ហើយកើតមានការរារាំងការថ្លែងនេះទោវិញ។
ប៉ុន្តែលោកស្រី ឡាក់ សុភាព ថ្លែងតែម្នាក់ឯងថា ការសម្រេចបណ្តេញលោកស្រីចេញពីបក្ស គឺរំលោភលើបទបញ្ជាផ្ទៃក្នុង និងមិនអនុលោមទៅតាមលិទ្ធិប្រជាធិបតេយ្យ។
ប្រភពពី vodhotnews.com