យន្តហោះ​ពីរ​គ្រឿង​ផ្សេង​ទៀត​ជួប​បញ្ហា សប្ដាហ៍​នេះ

1/03/2015 0 Comments A+ a-

បញ្ហា​គ្រោះ​ថ្នាក់​ផ្លូវ​អាកាស កំពុង​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក ដែល​បន្ត​តាំង​ពី​ឆ្នាំ​២០១៤ រហូត​មក​ដល់​ឆ្នាំ​២០១៥។ ក្នុង​សប្ដាហ៍​នេះ​ដែរ យន្តហោះ​នានា​បាន​ជួប​បញ្ហា​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​មាន​ទាំង​ជើង​ហោះហើរ​របស់​អាមេរិក និង​បារាំង​ផង​ដែរ។
១. ជើង​ហោះហើរ​អាមេរិក ផ្ទុះ​បែក​កង់៤

យន្តហោះ​ដឹក​អ្នក​ដំណើរ​ម៉ាក​ Boeing 767-300 ដែល​កំពុង​ដឹក​មនុស្ស​ប្រហែល ២០០​នាក់ ធ្វើ​ការ​ហោះហើរ​​ចេញ​ពី​ក្រុង Dallas សហរដ្ឋអាមេរិក បាន​ផ្ទុះ​បែក​កង់៤ ពេល​ចុះ​ចត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​មួយ​នៃ​ប្រទេស​ប្រេស៊ីល។ យ៉ាង​ណា​ក្ដី អ្នក​ដំណើរ​នៅ​លើ​ជើង​ហោះ​ហើរ Flight AA251 ដែល​ហោះហើរ​រយៈ​ពេល ១០​ម៉ោង​នេះ ពុំ​មាន​រង​របួស​អ្វី​ទេ ប៉ុន្តែ​គេ​ឃើញ​មាន​ផ្សែង​ហ៊ុយ​ចេញ​ពី​កង់ ព្រម​ទាំង​អូស​លើ​ផ្លូវ​បណ្ដាល​ឲ្យ​មាន​ស្នាម​ផង​ដែរ។

1

សូម​ទស្សនា​វីដេអូ៖



២. ជើង​ហោះ​ហើរ​បារាំង ចុះ​ចត​បន្ទាន់

5
យន្តហោះ​ប្តូរ​ទិសដៅ​ចុះចត​បន្ទាន់​ពេល​មាន​សញ្ញា​ប្រកាស​អាសន្ន​

ជើង​ហោះហើរ​បារាំង ដែល​កំពុង​ដឹក​អ្នក​ដំណើរ ២៦៩​នាក់ ព្រម​ទាំង​ក្រុមការងារ ១៧​នាក់ បាន​ធ្វើ​ការ​ចុះ​ចត​បន្ទាន់​នៅ​ព្រលាន​យន្តហោះ​ក្រុង Montreal ប្រទេស​កាណាដា។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្តហោះ​ធុន ​Boeing 777-300 ចុះ​ចត​បន្ទាន់ គឺ​ដោយសារ កៅអី​ថ្នាក់​ជំនួញ (business class seat ) មួយ​ដែល​គ្មាន​មនុស្ស​អង្គុយ បាន​ឡើង​កម្ដៅ រហូត​ដល់​មាន​សញ្ញា​ប្រកាស​អាសន្ន។ ទោះ​យ៉ាង​ណា ជើង​ហោះ​ហើរ​ចេញ​ពី​ក្រុង​ប៉ារីស​នេះ បាន​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​គោល​ដៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Washington Dulles ២​ម៉ោង​ក្រោយ​មាន​ការ​ត្រួត​ពិនិត្យ​ពី​អ្នក​ពន្លត់​អគ្គីភ័យ។

4
អ្នក​ពន្លត់​អគ្គីភ័យ​កំពុង​ត្រួត​ពិនិត្យ


ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ Daily mail ​​