វិភាគ​៖ គ្រូ​ទស្សន៍ទាយ និង​អ្នកវិភាគ​នៅ​ស្រីលង្កា​អា​ម៉ាស់​មុខ​កាល​ដែល​ព្យាករ​ខុស​លើ​ជោគ​រាសីបុរស​ខ្លាំង​មា​ហិន​ដា​​

1/18/2015 0 Comments A+ a-

គ្រូ​ទស្ស​ន៍ទាយ និង​អ្នកវិភាគ​ភាគច្រើន​នៅ​ស្រីលង្កា​លែង​ទទួលបាន​ការទុកចិត្ត​ពី​ប្រជាជន​ ស្រីលង្កាក្នុង​ការទស្សន៍ទាយ និង​វិភាគ​អំពី​ជោគ​​រាសី​របស់​មេដឹកនាំ​ប្រទេស ខណៈ​ពួកគេ​ទាយ​ថាលោក Mahinda Rajapaksa ដែល​ក្រុមប្រឆាំង​ដាក់​រហ័ស​នាម​ថា មេដឹកនាំ​ផ្ដាច់ការ​នឹង​ឈ្នះ​ឆ្នោត តែ​បែរជា​ចាញ់ឆ្នោត​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី៨ ខែមករា ។
Sri Lanka's President Mahinda Rajapaksa reacts during his final rally ahead of presidential election in Piliyandalaលោក​ Mahinda Rajapaksa អតី​ត​ប្រធានាធិបតីស្រីលង្កា (រូបថតពី៖ Channel News Asia)​
​ជ្រុង​មួយ​នៃ​ការវិភាគ​របស់​ទស្សនា​វ​ដ្តី The Economist  និងកាសែត The Guardian បាន​ធ្វើការ​ពន្យល់​ថា វា​មើល​ទៅ​ជា​ការហួសចិត្ត​ដែល​អ្នកវិភាគ និង​គ្រូទស្សន៍ទាយ​ជោគ​ជតា​រាសី​មួយចំនួនដែល​ល្បីឈ្មោះបាន​ព្យាក​រថា លោក Mahinda Rajapaksa នឹង​ឈ្នះ​ការបោះឆ្នោត​យ៉ាង​ងាយ ហើយ​បន្ត​កាន់អំណាចច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ប៉ុន្តែ​ទីបំផុត​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ​ចាញ់ឆ្នោត​យ៉ាង​អាម៉ាស់ ហើយ​កំពុង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​បរទេស នៅពេល​រកឃើញថា បុរស​ខ្លាំង​រូបនេះ នៅ​ពីក្រោយ​ផែនការ​ធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច​មួយ ដើម្បី​ប្លន់​សន្លឹកឆ្នោត​ពី​បេក្ខជន​ឈ្នះឆ្នោត ។​
Sumanadasa Abeygunawardena អាយុ​៦៣ឆ្នាំ ដែល​​ជា​គ្រូសិល្ប៍ និង​គ្រូ​ទស្សន៍ទាយ​ប្រចាំត្រកូលរបស់​អតីត​ប្រធានាធិបតី Mahinda Rajapaksa ប្រាប់​ទស្សនាវដ្ដី The Economist ថាលោក​មិន​ដែល​ទាយ​ខុស​ម្ដងណា​ទេ ចំពោះ​ជោគ​រាសី​របស់​ក្រុម​គ្រួ​សារ​លោក មា​ហិន​ដា និង​អ្នកនយោបាយដទៃទៀត  តែ​លើក​នេះលោក​ថាជា​កំហុស​មួយ​ដែល​លោក​ធ្វើការ​គន់គូរ​ទៅ​ឃើញ​ថា លោក មា​ហិន​ដា ​អាច​ឈ្នះ​ការបោះឆ្នោតព្រោះ​ថ្ងៃ​ព្រហស្បតិ៍ ទី៨ ខែមករា ត្រូវ​នឹង​ថ្ងៃ៤​រោច ខែបុស្ស គឺជា​ថ្ងៃនក្ខត្ត​ឫក្ស បារមី​របស់​លោក មា​ហិន​ដា ហើយបែរ​ជា​ថ្ងៃ​អស់​លក្ខ​ណ៍របស់​មេដឹកនាំ​នេះ​ទៅវិញ ។
​គ្រូទស្សន៍ទាយ​រូបនេះទទួលស្គាល់ថា នៅ​ពេល​ដំណើរការ​បោះឆ្នោត​ចាប់ផ្ដើម​ភ្លាមនោះ លោក​បាន​កោះហៅគ្រូ​ទស្សន៍ទាយ និង​គ្រូសិល្ប៍​ជាច្រើនមក​ធ្វើការ​គន់គូរ​ម្ដងទៀត គឺ​នៅតែ​ឃើញថា លោក មា​ហិន​ដា អាច​ឈ្នះ តែឈ្នះ​តិចតួច​បំផុត ហើយ​បើ​ចំ​ម៉ោង​ស៊យ គឺ​ចាញ់​ឆ្នោតលោក Maithripala Sirisena ។ លោក​ថា ភាពចាញ់ឈ្នះ​មាន​តែ​រវាង៥​ភាគរយ​ប៉ុណ្ណោះ ។​
​បើទោះជា​យ៉ាងណា គ្រូ​ទស្សន៍ទាយ​សម្រាប់​លោក Mahinda Rajapaksa មិន​ហ៊ាន​ចេញ​មុខ​ជា​សាធារណៈ ដើម្បីឆ្លើយតប​នឹង​ការ​ចោទសួរ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយឡើយ ។​
​មិនថាតែក្រុមគ្រូ​ទស្សន៍ទាយ និង​គ្រូសិល្ប៍​ល្បីៗ​ទេ ដែល​ធ្វើ​ការទស្សន៍ទាយ​ខុស​ចំពោះជោគវាសនារបស់លោក មា​ហិន​ដា គឺ​សូម្បីតែ​អ្នកវិភាគ​sri-lankas-president-mahi-ithequradiancom-2015-01-16លោក​ Mahinda Rajapaksa អតី​ត​ប្រធានាធិបតីស្រីលង្កា (រូបថតពី៖ Channel News Asia)
ទស្សនា​វ​ដ្តី The Economist  និងកាសែត The Guardian និយាយថាមាន​អ្នកវិភាគ​ឯករាជ្យ​ខ្លះក៏​ព្យាករ​ខុស​ដែរ ។ ពួកគេសុទ្ធតែនិយាយថា ប្រជាជន​ស្រីលង្កា​ភាគច្រើននៅ​មាន​អារម្មណ៍​ភ័យខ្លាច នឹង​ការផ្ទុះ​សង្គ្រាម​ស៊ីវិល​ជា​ថ្មី​ទៀត ទើប​ពួកគេ​នៅតែ​បោះឆ្នោត​ឲ្យ​លោក មា​ហិន​ដា បន្តទៀតព្រោះ​ពួកគេ​ចាត់ទុក​មេដឹកនាំ​ចាញ់ឆ្នោត​នេះ​ជាបុរស​ខ្លាំង និង​ជា​អ្នកឈ្នះ​ដែល​មិន​ដែល​ចាញ់ ​។​
​ប្រទេស​ស្រីលង្កា​ផ្ទុះ​សង្គ្រាមស៊ីវិល​ជិត៣​ទសវត្ស ដោយ​បន្សល់​ទុកមនុស្ស​ស្លាប់​ជាង៤០០០០០​នាក់ ដោយ​បាន​បញ្ចប់​នៅ​ឆ្នាំ២០០៩ ។ លោក មា​ហិន​ដា គឺជា​អ្នកបញ្ចប់សង្គ្រាម ដោយ​លោកបញ្ជា​ទ័ព​បាញ់សម្លាប់​ពួក​ឧទ្ទាម​ខ្លា​តាមិ​ល ដោយ​មិន​រើសមុខ​ឡើយ ។ ប៉ុន្តែលោក មា​ហិន​ដា គឺ​ម្នាក់​ក្នុងចំណោមមេ​ទ័ព​របស់​លោក​ជា​ច្រើន អាច​នឹង​ប្រឈមមុខ​នឹង ឧ​ក្រិដ្ឋកម្ម​សង្គ្រាម ។ ក្រោយ​ពី​ជាប់ឆ្នោតជា​ប្រធានាធិបតីឆ្នាំ​២០០៥ លោក មា​ហិន​ដា ចាប់ផ្ដើមពង្រឹង​អំណាចគឺ​អំណាចបក្សពួកនិយម  គណបក្ស និងគ្រួសារ​និយម ហើយ​នៅ​ដំណាក់កាល​ចុងក្រោយ លោកបណ្ដោយឲ្យ​មន្ត្រីជាន់ខ្ពស់រ​បស់​លោក​ជា​ច្រើនរូប​ប្រព្រឹត្ត​អំពើ​ ពុករលួយ និង​អ​យុត្តិធម៌សង្គម ។
​កត្តា​ទាំង​នេះហើយ ដែល​ធ្វើឲ្យលោក មា​ហិន​ដា ចាញ់ឆ្នោត ។
​គេ​មិនដឹងថា ជោគវាសនា​របស់​លោ ក​មា​ហិន​ដា និង​គ្រួសារមានភ័​ព្វវាសនា​ដូច​ម្ដេច ខណៈប្រធានាធិបតីជាប់ឆ្នោត Maithripala Sirisena បង្គាប់​ឲ្យ​ស៊ើបអង្កេត​ថា​តើគ្រួសារ​លោក មា​ហិន​ដា មាន​ព្រទ្យ​ស​ម្ប​តិ្តប៉ុន្មាន​ ដែល​បានមក​ពី​អំពើពុករលួយ កឹប​កេងថវិការដ្ឋ​អំឡុងពេល​លោក​កាន់​អំណាច​រយៈពេល១០ឆ្នាំ ដែល​ពោរពេញ​ដោយអយុត្តិធម៌ សង្គម​ ។​
​ទស្សនា​វ​ដ្តី The Economist  និងកាសែត The Guardian និយាយថា ឥឡូវនេះទាំង​ក្រុម​គ្រូ​ទស្សន៍ទាយ និងអ្នកវិភាគសម្តែងការ​ងឿង​ឆ្ងល់​ចំពោះ​ភាពក្លាហានរបស់​ប្រជាជន​ស្រីលង្កា ដែល​បាន​បង្ហាញ​ស្មារតីរួបរួម​គ្នា​ទម្លាក់អំណាចរបស់​បុរស​ខ្លាំង Mahinda Rajapaksa  ពី​អំណាច ។​
​ទ​ស្សនាវ​ដ្តី និងកាសែតនេះ​បាន​ហៅ​លទ្ធផល​បោះឆ្នោត ថ្ងៃទី៨ ខែមករា គឺជាព្រឹត្តិការណ៍វិសាមញ្ញ​បំផុត​របស់​ប្រជាជន​ស្រីលង្កា ​ដែល​ស្រឡាញ់​យុត្តិធម៌ ៕  ប្រភពៈ VOD