កញ្ញា ព្រះ កាយច័ន្ទ ធ្លាយ​ដំណឹង​មាន​ថៅកែ​ស្រី​ចិញ្ចឹម

1/20/2015 0 Comments A+ a-

តាម​ប្រភព​ច្បាស់​ការ​​បាន​រាយការណ៍​មក​ថា តារា​ស្រី​ កញ្ញា ព្រះ កាយច័ន្ទ បច្ចុប្បន្ន​នេះ ​កំពុង​តែ​មាន​ថៅកែ​ស្រី​ម្នាក់​ទំនុកបម្រុង​ យក​ចិត្ត​ទុកដាក់ ដើម្បី​ជ្រោមជ្រែង​ភាព​ហ៊ឺហា​រាល់​ថ្ងៃ។

1


ប្រភព​​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​មក​ថា រថយន្ត Visto ដែល ព្រះកាយចន្ទ័ កំពុងតែ​ជិះ​រាល់​ថ្ងៃ ត្រូវ​បាន​ថៅកែ​ស្រី​ម្នាក់​ចេញ​ប្រាក់​​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ថែម​ទាំង​ចេញ​ប្រាក់​រាប់​ពាន់​ដុល្លារ​ទៅ​កែ​ខ្ទង់​ច្រមុះ​ថែម​​ទៀត។ ប្រភព​នេះ បាន​បន្ត​ទៀត​ថា ថៅកែ​ស្រី ​ដែល​នៅ​ឈរ​ចាំ​ជួយ ព្រះកាយច័ន្ទនោះ គឺ​ជា ​មនុស្ស​ម្នាក់​មាន​ឥទ្ធិពល​ក្នុង​សិល្បៈ​។

ព្រះ កាយច័ន្ទ មិន​បាន​ចេញ​មុខ​បក​ស្រាយ​លើ​ការ​លើក​ឡើង​ខាង​លើ​ឡើយ ព្រោះ​ជា​រឿយ​រាល់​សំនួរ​អ្នក​សារព័ត៌មាន តែង​តែ​ត្រូវ​បាន លោក ពៅ ចាន់តារា ​ដែល​ត្រូវ​ជា ឪពុក​របស់​នាង​ជា​អ្នក​នាំ​ពាក្យ​ជំនួស​ទាំង​អស់។ ឪពុក​របស់​ព្រះ កាយចន្ទ័ បាន​​ទទួល​ស្គាល់​ថា រថយន្ត Visto ដែល​ព្រះកាយចន្ទ័ កំពុងតែ​ជិះ​រាល់​ថ្ងៃ ពិត​ជា​មាន​អ្នក​ទិញ​ឲ្យ​មែន ប៉ុន្តែ​ ការ​ចេញ​ប្រាក់​ទិញ​រថយន្ត​ឲ្យ​នោះ មិន​មែន​ក្នុង​​ន័យ​ ស្នេហា ឬ កូន​ស្រី​របស់​លោក ស្រលាញ់​ភេទ​ដូច​គ្នា​ឡើយ ពោល​ប្រាក់​ទាំង​នោះ គឺ​​ជា​ ការ​ដោះដូរ​ការងារ​សិល្បៈ​ប៉ុណ្ណោះ។

លោក ពៅ ចាន់តារា បាន​បញ្ជាក់​​ថា កូន​ស្រី​រស់​ខ្លួន ត្រូវ​បាន​អ្នកស្រី ហូវ ដានេ អគ្គ​នាយិកា មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែម៉ូ​គ្លីនិក ជា​អ្នក​​ចេញ​ប្រាក់ ព្រោះ​ថៅកែ​ស្រី​នោះ​អាណិត ត្បិត​តាំង​ពី​ចូល​សិល្បៈ​មក ព្រះកាយចន្ទ៏ មិន​ដែល​មាន​រថយន្ត​ជិះ​ដូច​គេ​ឡើយ។

លោក បាន​បន្ត​ថា ការ​ចេញ​ប្រាក់​នេះ មិនមែន​ឲ្យ​​ដោយ​មិន​គិត​អ្វី​ឡើយ តាម​ពិត គឺ​​កូន​ស្រី​​របស់​​លោក​​ត្រូវ​​ធ្វើ​​​ពិធី​​ការិនី​​ប្រចាំ​​គ្លីនិក​​មួយ​នេះ ជា​ថ្នូរ​​ទៅ​​នឹង​​ប្រាក់​​នោះ។ ក្រៅ​ពី​ផ្ដល់​ប្រាក់​ទិញ​រថយន្ដ ឌែម៉ូ​គ្លីនិក កែ​ខ្ទង់​ច្រមុះ​ក្នុង​តម្លៃ ១៥០០ ដុល្លារ ឲ្យ​ព្រះ កាយច័ន្ទ។ លោក ពៅ ចាន់តារា បាន​លើក​ឡើង​ថា កាល​ពី​ពេល​កន្លង​ទៅ ព្រះកាយចន្ធ័ ធ្លាប់​ទៅ​កែ​ខ្ទង់​ច្រមុះ​ម្ដង​ហើយ​នៅ​កន្លែង​កែសម្ផស្ស​មួយ ប៉ុន្តែ​មិន​ដូច​បំណង ហើយ​នៅ​ពេល​មក​​កែ​នៅ​ឌែម៉ូ​គ្លីនិក​នេះ​ត្រូវ​ចិត្ត ក៏​​​សហការ​ជា​មួយ​គ្នា​តែ​ម្ដង​ទៅ។


2

ឪពុក ​​ព្រះកាយ ច័ន្ទ និយាយ​ថា រថយន្ត Visto ដែល​កូន​របស់​លោក​កំពុង​ជិះ​​មាន​តម្លៃ ៣៥០០ ដុល្លារ ដោយ​នៅ​ក្នុង​នោះ ​​អ្នកស្រី ហូវ ដានេ ឲ្យ​ ១៥០០ ដុល្លារ ថៅកែ​ស្រី​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៩ ចំនួន ១០០០ ដុល្លារ ហើយ​នៅ​សល់​ប៉ុន្មាន ព្រះ​កាយ​ចន្ទ័ ជា​អ្នក​ចេញ។

លោក​បាន​បញ្ជាក់​ថា រាល់​​ការ​ធ្វើ​ពិធី​ការិនី​ឲ្យ​ ឌែម៉ូ​គ្លីនិក​ម្ដងៗ បាន​តម្លៃ​ខ្លួន​តម្លៃ​ ២០០ ដុល្លារ តែ​ត្រូវ​គ្លីនិក​​កាត់​យក​វិញ តាម​​ចំនួន​ដែល​ថៅកែ​​ស្រី​ចេញ​ឲ្យ។ ចំណែក​នៅ​ប្រាក់ ១០០០ ដុល្លារ ពី​ប៉ុស្តិ៍​លេខ ៩ វិញ គឺ​បាន​មក​​ពី​ខ្សែភាពយន្ត​ដែល​ព្រះ កាយចន្ធ័​បាន​​ថត៕
 អត្ថបទ៖ ខុត សីហា