នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួង មហាផ្ទៃ បង្ក្រាបកន្លែងផលិត កាហ្វេក្លែងក្លាយ

1/20/2015 0 Comments A+ a-

ភ្នំពេញ ៖ ទីតាំងផលិត កាហ្វេក្លែង ក្លាយ និងផ្ទុះសារធាតុ ញៀន មួយកន្លែង ត្រូវកម្លាំង នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោកតុប ឈុនឡុង ធ្វើការបង្រ្កាប កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅក្រុមទី៤ ភូមិបន្លា ស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
លោកឧត្តមសេនីយ៍ ឡុង ស្រេង អនុប្រធាន នាយកដ្ឋានប្រឆាំង បទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ក្រោយពីធ្វើការស្រាវជ្រាវ និងតាមដានយ៉ាងយកចិត្ត ទុកដាក់រួចមក កម្លាំងរបស់លោកបានធ្វើការ បង្ក្រាប ទីតាំងផលិតកាហ្វេ ដែលមានម៉ាកពោតលីង និងសណ្តែកដីលីង ។
លោកឧត្តមសេនីយ៍បានបន្តថា ទីតាំងផលិតកាហ្វេខាងលើនេះ គឺមានផ្ទុកសារធាតុគីមី ទៀតផង៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល