គ្រូបង្រៀន​ស្រី​២​នាក់​ត្រូវ​ចាប់ខ្លួន ពីបទ​ចោទប្រកាន់​រួម​រ័ក្ស​ជាមួយ​កូនសិស្ស​​ជា​​អនីតិជន​លើ​ឆ្នេរសមុទ្រ​

1/20/2015 0 Comments A+ a-

ស្ត្រី​ជា​គ្រូបង្រៀន​២​នាក់ ដែល​ម្នាក់​មានឈ្មោះ Melody Lippert អាយុ ៣៨ ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ Michelle Ghirelli អាយុ ៣០ ឆ្នាំ ត្រូវបាន​ចោទប្រកាន់​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​កូនសិស្ស​ប្រុស មកពី​វិទ្យាល័យ South Hills ។​
​នាយដ្ឋាន Sheriff និយាយថា គ្រូបង្រៀន​ស្រី​កាលីហ្វ័រ​ញ៉ា ២ នាក់ នេះ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​រួម​រ័ក្ស​ជាមួយ​កូនសិស្ស​ប្រុស​របស់​ពួកគេ ក្នុងអំឡុង​ឱកាស​ទេសចរណ៍​លំហែកាយ​នៅឯ​ឆ្នេរសមុទ្រ San Clemente State Beach កាលពី​ខែវិច្ឆិកា ឆ្នាំ​មុននេះ ។​
Main-Arrest​យោងតាម​ប្រភពព័ត៌មាន​ខាងលើ​, ក្នុងអំឡុង​ដំណើរ​ទេសចរណ៍​លំហែកាយ​នៅ​ឆ្នេរសមុទ្រ​នោះ​, Lippert បាន​ជួប​កូនសិស្ស​ប្រុសៗ​១​ក្រុម​នោះ​ដោយ​ចៃដន្យ និង​បន្ទាប់មក ក៏​ល្បួង​ពួកគេ​ឲ្យ​ផឹកស្រា​ឲ្យ​សិស្ស​ខ្លួន​ផឹក មុនពេល​រួម​រ័ក្ស​ជាមួយ​សិស្ស​ប្រុស​ម្នាក់​ក្នុងចំណោម​ពួកគេ​ទាំងនោះ ។​
​ច្រើន​សប្តាហ៍​ក្រោយមក​, Lippert ក៏បាន​មកជួប​ជាមួយ​កូនសិស្ស​ទាំងនោះ​ជា​លើក​ទី​២ នៅ​កន្លែង​ដដែល​, ដោយ​លើក​នេះ​បាន​នាំ​គ្រូ​ស្រី​ម្នាក់ទៀត​មកជា​មួយ​ដែលមាន​ឈ្មោះថា Michelle Ghilli អាយុ ៣០ ឆ្នាំ ។​
​ប៉ូលីស​និយាយថា អ្នក​ទាំងពីរ​បាន​ជួប​ជាមួយ​កូនសិស្ស​ជាច្រើន​នៅ​ទីនោះ និង​បាន​ចំណាយពេល​១​យប់​នៅលើ​ឆ្នេរ​នោះ ដើម្បី​រួម​រ័ក្ស​ជាមួយ​កូន​២​នាក់​ក្នុងចំណោម​សិស្ស​ទាំងនោះ ។​
Lippert អាយុ ៣៨ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ពីបទ​សង្ស័យ​រួមគំនិត​គ្នា និង​ប្រព្រឹត្ត​ល្មើសច្បាប់​ទៅលើ​អនីតិជន និង​ធ្វើឡើង​ជំនួស​ជាមួយ​ប្រាក់​ធានា​ក្រៅ​ឃុំ ២០,០០០ ដុល្លារ ។​
​ចំណែក​នាង Ghirelli អាយុ ៣០ ឆ្នាំ ដែល​ប្រឈម​បទចោទប្រកាន់​ប្រព្រឹត្ត​កាមគុណ​តាម​មាត់ និង​រួមភេទ​ដោយ​ខុសច្បាប់​ជាមួយ​អនីតិជន ជំនួស​ឲ្យ​ការជាប់​ពន្ធនាគារ​ជាមួយ​ប្រាក់​ធានា​ក្រៅ​ឃុំ ៥០,០០០ ដុល្លារ ៕​