រថយន្តដឹកដី បុកអ្នកជិះម៉ូតូ ពីក្រោយ កិនបែកក្បាល ធ្លាយខួរស្លាប់

1/14/2015 0 Comments A+ a-

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ដោយសារតែ រថយន្តដឹកដី មួយគ្រឿង បើកបុកពីក្រោយ រួចហើយកិនពីលើគៀប ជាប់នៅក្រោមកង់រថយន្ត បែកក្បាលធ្លាយ ខួរស្លាប់តែម្តង ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង
ជិត ៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅតាម បណ្តោយ ផ្លូវអូរឌឹមកប់ស្រូវ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ប្រភេទ យីឌុប ពាក់ស្លាកលេខ ភ្នំពេញ 3A-8391 បើកបរដោយឈ្មោះ ព្រឿង សុធី ភេទប្រុស អាយុ២៤ឆ្នាំរស់ នៅក្នុងភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បើកក្នុងទិសដៅពីត្បូង ទៅជើង លុះដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ  ឃ-6073 ភព១ បើក បរដោយឈ្មោះ ភាព ចាន់ណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោ ខណ្ឌ ពោធិ៍សែនជ័យ បណ្តាលឲ្យជនរងគ្រោះ និងម៉ូតូចូលក្រោមកង់ រថយន្តកិនបែកក្បាល ធ្លាយខួរស្លាប់ ភ្លាមៗ នៅនឹងកន្លែង ។
ក្រោយពេលកើតហេតុ នគរបាលបានចុះទៅដល់ជួយ អន្តរាគមន៍ឃាត់អ្នកបើកបរ រថយន្តរួមនឹងវត្ថុតាង ប្រគល់ទៅនគរបាលជើងគោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ៕
_____________
ផ្តល់សិទ្ទិដោយ៖dap-news