តើមានចំណុចអ្វីខ្លះឲ្យស្ត្រី​ ដឹងថាដៃគូរបស់ខ្លួនពូកែ រឿងលើគ្រែ?

1/14/2015 0 Comments A+ a-

រឿងលើគ្រែ គឺជារឿងទាក់ទង ទៅនឹងអារម្មណ៍ ហើយយើង មិនអាចដឹង បានទេថា មនុស្សមុខមាត់បែបនេះ បែបនោះ ពូកែរឿងលើគ្រែ នោះឡើយ ។ រហូតដល់បុរស ខ្លះពូកែនិយាយ មានសម្តីផ្អែមប្រាប់ថាខ្លួន ពូកែមិនធម្មតា ប៉ុន្តែដល់ពេលមែនទែន បែរជាគ្មាន ប្រយោជន៍ទៅវិញ ។ តើមានអ្វីខ្លះ ដែលអាចបញ្ជាក់ ថាបុរសនោះពូកែរឿង លើគ្រែនោះ ?
នៅក្នុងថ្ងៃនេះយើងបានដកស្រង់ យកលក្ខណៈសំគាល់ចំនួន ១២ចំណុចមកបង្ហាញដើម្បី ឲ្យស្ត្រីអាចមើលដឹងថាដៃ គូរបស់ខ្លួនពូកែរឿង លើគ្រែឬអត់ ។ ១២ចំណុចនោះ រួមមានដូចខាងក្រោម ៖
១ -បុរសនោះ យកចិត្តទុកដាក់ ចំពោះរឿងរ៉ាវ ប្រចាំថ្ងៃរបស់អ្នក
បុរសនោះបារម្ភពីអ្នកមិនថា រឿងតូចតាចដូចជា សួរថាតើថ្ងៃនេះអ្នក ទៅជួបជាមួយ មិត្តភក្តិយ៉ាងម៉េចដែរ ? ថ្ងៃនេះមានអ្វីញ៉ាំ? ឆ្ងាញ់ឬអត់? មានន័យថាបុរសម្នាក់នោះ យល់ព្រមធ្វើអ្វី គ្រប់យ៉ាងដើម្បីអ្នក ។
២-បុរសម្នាក់នោះ ដឹងវិធីទំនាក់ទំនង ជាមួយអ្នក
ទាក់ទងទៅនឹងកត្តាផ្សេងៗ នៃរាង្គកាយដែលអាចធ្វើឲ្យ អ្នកមានអារម្មណ៍ សប្បាយរីករាយ សូម្បីតែការចាប់ដៃ ក៏បុរសម្នាក់នោះ ដឹងអំពីវិធីចាប់ធ្វើឲ្យ អ្នកមានអារម្មណ៍ សប្បាយរីករាយ និងកក់ក្តៅដែរ ។
៣-បរុសម្នាក់នោះ ធ្វើឲ្យអ្នកសប្បាយរីករាយជានិច្ច
មិនថារឿងអ្វីទេ បុរសនោះ អាចធ្វើឲ្យអ្នកពេញចិត្តគ្រប់រឿង ជាពិសេសអាចធ្វើ ឲ្យអ្នកពេញចិត្តចំពោះខ្លួន អ្នកផ្ទាល់តែម្តង ។
៤-បុរសម្នាក់នោះ មានការតាំងចិត្តខ្ពស់
បុរសភាគច្រើនបុរសៗខ្ជិលច្រអូស ដូច្នេះសុភាពនារី គួរតែមើលបុរសណា ដែលឧស្សាហ៍ព្យាយាមធ្វើការ ព្រោះបើខ្ជិលធ្វើការ ក៏ខ្ជិលធ្វើរឿងលើគ្រែ ដូចគ្នាដែរ ។
៥-បុរសនោះពូកែរាំ
បុរសពូកែរាំក្រលែងខ្លួន ក្រវីចង្កេះញាក់ស្មា ដ៏ប៉ិនប្រសប់ធ្វើឲ្យសម តុល្យភាព នៃថាមពលក្នុងរាងកាយ ល្អប្រសើរ ។
៦-បុរសនោះ ពូកែប្រើក្រសែ ភ្នែកធ្វើឲ្យអ្នកអៀន
ប្រសិនបើកំលោះរូបណាដែលអាចប្រើក្រសែភ្នែក សំឡឹងមើលអ្នកហើយ ធ្វើឲ្យអ្នកមានអារម្មណ៍ ថាអៀនខ្មាស មុខឡើងក្រហមនោះ បានន័យថា បុរសម្នាក់នោះ ពូកែយល់ចិត្តរបស់អ្នក ។
៧- បុរសម្នាក់នោះ មិនប្រញាប់គិតគូរ កិច្ចការងារលើគ្រែ
បុរសប្រភេទនេះមិនចំណាយ ពេលប្រើពាក្យលួងលោម ឬ ឱបក្រសោម ថើបអង្អែលទេ ហើយក៏មិនបានតាំងចិត្ត រួមភេទជាមួយអ្នកភ្លាមៗ នោះដែរ ។
៨-បុរសនោះមិនធ្វើសេចក្តីសន្និដ្ឋាន ងាយៗ លើទង្វើរបស់អ្នកធ្វើជាប្រចាំ
បុរសប្រភេទនេះមិនវិនិច្ឆ័យអ្នកតាមរយៈទង្វើប្រចាំថ្ងៃទេ ជាពិសេសដូច ជាការមើលវីដេអូសិច ការសន្តោសប្រណី ការរអូរទាំ ការកាច់ឆ្នាស់ឆ្នើម ជាដើម ។
៩-ពូកែប្រើដៃ
មិនមែនមានន័យអ្វីផ្សេងទេ ការប្រើដៃក្នុងពេលនេះ មានន័យថាកាយវិការ ប្រើដៃពេលបុរសនោះ និយាយទាក់ទង ជាមួយអ្នកឬអ្នកដទៃ ។
១០- បុរសនោះឈប់ពេល អ្នកប្រាប់ឲ្យឈប់
មិនថាទាក់ទងរឿង អ្វីទេប្រសិនបើបុរសម្នាក់នោះ ស្តាប់តាមការប្រាប់របស់អ្នក បញ្ជាក់ថាបុរសនោះ ពិតជាមនុស្សមិនធម្មតា ចិត្តត្រជាក់ និងស៊ីជម្រៅ ។
១១-បុរសម្នាក់នោះ មានទំនុកចិត្តលើខ្លួនឯង
មានន័យថា បុរសនោះមាន ឥរិយាបថយ៉ាងម៉េច នៅតែធ្វើដូចដើមមិន ថាពេលនៅជាមួយ អ្នកនោះឡើយ ហើយវាមិនមែនជា ការសម្តែង ធ្វើជាយ៉ាងនេះ ឬយ៉ាងនោះ ដើម្បីផ្គាប់ចិត្តអ្នកនោះទេ ។
១២- អ្នកមានអារម្មណ៍ថាស្រស់ស្រាយ និងមានសុវត្ថិភាព ពេលនៅជាមួយបុរសនោះ
មានន័យថាបុរសម្នាក់នោះ អ្នកមិនជាអ្នក ដែលស្គាល់និង យល់អារម្មណ៍របស់អ្នកទេ ប៉ុន្តែខ្លួនរបស់អ្នកផ្ទាល់ មានអារម្មណ៍ថាស្រស់ស្រាយ មានសេចក្តីសុខ និងសុវត្ថិភាព នៅក្នុងចិត្តហើយអ្នកអាច ធ្វើអ្វីបានតាម ដែលអ្នកចូលចិត្ត ដោយមិនក្រែងចិត្ត បុរសម្នាក់នោះ ការគិតបែបនេះ បានន័យថា គេជាបុរសពូកែរឿង លើគ្រែមែនមែន ៕
____________