Samsung សម្រេចបានស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Tizen ផ្ទាល់ខ្លួនមិនមែន Android ទេ
នៅទីបំផុតក្រុមហ៊ុន Samsung ផលិតបានស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិរបស់ខ្លួនគឺ Tizen OS ហើយ។ ស្មាតហ្វូនស៊េរីថ្មីដំបូងដែលប្រើ Tizen OS នេះមានឈ្មោះថា Samsung Z1 ភ្ជាប់មកជាមួយអេក្រង់ទំហំ ៤អ៊ីញប្រភេទ WVGA PLS (800x480)px។
ស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Tizen OS ដែលអភិវឌ្ឍដោយក្រុមហ៊ុន Samsung ផ្ទាល់នេះ បំពាក់អង្គប្រតិបត្តិប្រភេទ dual core ល្បឿន 1.2GHz, RAM ទំហំ 768MB, អង្គចងចាំទំហំ 4GB (អាចបន្ថែម microSD ដល់ 64GB)។ ចំពោះកាមេរ៉ាក្រោយនៅលើ Samsung Z1 មានទំហំ 3.1MP និងមានកាមេរ៉ាមុខប្រភេទ VGA។ ស្មាតហ្វូនដកខ្លួនពី Android OS នេះមានតំណភ្ជាប់ដូចជា Wi-Fi, Bluetooth 4.1, USB 2.0 និងមានថាមពលថ្ម 1500mAh។
ស្មាតហ្វូន Z1 ដំណើរការដោយ Tizen 2.3 ឥឡូវនេះបានចាប់លក់នៅលើទីផ្សារប្រទេសឥណ្ឌាហើយក្នុងតម្លៃ ៥៧០០រ៉ូពី ឬស្មើនឹងប្រហែល ៩២ដុល្លារអាមេរិក ជាមួយជម្រើសពណ៌ ស ខ្មៅ និងពណ៌ក្រហម។
គួររំលឹកថា តាមការវិភាគរបស់អ្នកជំនាញវិភាគ ក៏ដូចជាមតិរបស់សាធារណជនកន្លងទៅបានលើកឡើងថា ការបោះជំហានថ្មីលើវិថីប្រើប្រាស់ Software ឯករាជ្យរបស់ Samsung នេះ អាចជាការ ពង្រឹងសក្ដានុពលរបស់ខ្លួន មិនចង់ស្ថិតនៅក្រោមជំនួយការផ្ដល់ Android OS របស់ Google ដល់ខ្លួន។ យ៉ាងណា ទន្ទឹមនឹងការលើកឡើងនេះ គេក៏រំពឹងដែរថា ក្នុងពេលឆាប់ៗនេះ ស្មាតហ្វូនប្រើ Tizen OS អាចពុំទាន់មានទីផ្សារខ្លាំង ដូច្នេះ Samsung មិនអាចកាត់ផ្ដាច់ទំនាក់ទំនងជាមួយ Google ភ្លាមៗនោះឡើយ។
រង់ចាំមើលទាំងអស់គ្នា ប្រសិនបើ Samsung អភិវឌ្ឍ mobile OS ផ្ទាល់ខ្លួនទៅហើយនោះ តើទៅថ្ងៃមុខក្រុមហ៊ុនទូរស័ព្ទលេខ១ លើលោកនេះ នឹងធ្វើយ៉ាងណាចំពោះ Google?
... CEO ក្រុមហ៊ុន Huawei ថា Tizen មិនជោគជ័យទេ! ...
ប្រែសម្រួល៖ លី ឈៀន

ប្រភព៖ Samsung