ស្រីស្អាត ២ នាក់ត្រូវចោរវាយ បែកក្បាល ឈាមស្រោចខ្លួន ប្លន់យកម៉ូតូ នៅជិត វត្តទួលទំពូង ក្រោយចេញពីក្លឹប

1/03/2015 0 Comments A+ a-

ភ្នំពេញ ៖ ចេញពីខួបកំណើតមិត្តភក្តិ នៅក្លឹបកំសាន្តថប នារីពីរនាក់ ត្រូវបានក្រុមចោរប្លន់យកម៉ូតូ និងវាយបែកក្បាល ហូរឈាមស្រោចពេញខ្លួន នៅម៉ោងប្រមាណ ១១ និង៤០នាទីយប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅខាងលិច វត្តទួលទំពូង ផ្លូវលេខ ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ករណីប្លន់នេះ មិនបានសម្រេចទេ ប៉ុន្តែក្រុមចោរ បានយកកំាភ្លើងវាយនារី ម្នាក់ទៀត បែកក្បាល ក៏ព្រោះខឹងនារីរងគ្រោះ មិនព្រមប្រគល់សោរម៉ូតូឲ្យ ។ សាក្សីបានឲ្យដឹងទៀតថា នារីរងគ្រោះ ទាំងពីរនាក់នោះ មានឈ្មោះ ទី១-ឈ្មោះ ចែម ស្រីនួន អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះជួលជិតវត្តទួលទំពូង ទី២-ឈ្មោះ ធី ស្រីឡែន អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលនៅចំការដូង ។
យោងតាមការបញ្ជាក់ របស់នារីរងគ្រោះ ចែម ស្រីនួន បានឲ្យដឹងថា នៅម៉ោងប្រមាណ ១១កន្លះ យប់ នាង និងមិត្ត ភក្តិម្នាក់ទៀត បានជិះម៉ូតូ អាយខុន ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 1X-2496 មកពីកម្មវិធីខួបកំណើត ក៏មាន មនុស្សពីរនាក់ ជិះម៉ូតូសេ១២៥ តាមពីក្រោយរហូត ប៉ុន្តែ នឹកស្មានថា ជិះធម្មតា ។ នារីរងគ្រោះបន្តទៀតថា ពេលមក ដល់ខាងលិចវត្តទួលទំពូង មនុស្សប្រុសពីរនាក់នោះ បានជិះប្រជែង ហើយស្ទាក់ពីមុខ រួចក៏ដកកំាភ្លើងខ្លីមួយដើម គំរាមបាញ់ ហើយស្រែកឲ្យចុះពីម៉ូតូ នាងបានចុះ ប៉ុន្តែ ស្រី ឡែន ដែលជាម្ចាស់ម៉ូតូ អង្គុយពីក្រោយនោះ មិនព្រមចុះ ពីម៉ូតូ និងបានដកយកសោរទុកទៀត ដោយស្តាយទ្រព្យសម្បត្តិរបស់ខ្លួន ។ ឯសាក្សីដែលឃើញហេតុការណ៍ បាន បញ្ជាក់ថា ដោយខឹងនឹងនារីម្ចាស់ម៉ូតូ អ្នកកាន់កំាភ្លើងខ្លី បានវាយក្បាលនារីរងគ្រោះ រហូតដល់បែកក្បាល ហូរឈាម ស្រោចពេញខ្លួន ហើយក្រុមចោរនោះ ក៏បានទាញយកកាបូប និងទូរស័ព្ទដៃ ៣គ្រឿង របស់ជនរងគ្រោះ រួចនាំគ្នាជិះ គេចខ្លួនបាត់អស់ទៅ ។
អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ក្រោយហេតុការណ៍បន្តិច កម្លាំងអាវុធហត្ថ ក៏ចុះទៅដល់កន្លែងកើតហេតុ ហើយបាន នាំនារីរងគ្រោះទៅព្យាបាល ដោយឡែកភ្លាមៗ នារីរងគ្រោះនៅមិនទាន់ដាក់ពាក្យបណ្តឹងនៅឡើយទេ ដោយសារ តែមានការភិតភ័យពេក ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល