ឥណ្ឌា​គ្រោង​​សាងសង់​រោងចក្រ​​​ថាមពល​ព្រះអាទិត្យ​ធំ​ជាងគេ​បំផុត​នៅ​លើ​លោក​

1/22/2015 0 Comments A+ a-

​រោងចក្រ​​ផលិត​​​ថាមពល​​អគ្គិសនី​ចេញ​ពី​ពន្លឺ​ព្រះអាទិត្យ​​នៅ​រដ្ឋ Gujarat របស់​ឥណ្ឌា​ប្រភព៖​ cleantechnica
ឥណ្ឌា​នៅ​ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​បង្ហាញ​ការ​​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ដើម្បី​ក្លាយ​ទៅ​ជា​​មហាអំណាច​តែមួយ​គត់​នៅ​លើ​ពិភពលោក​ដែល​មាន​រោងចក្រ​​ផលិត​​​ថាមពល​​អគ្គិសនី​ចេញ​ពី​ពន្លឺ​ព្រះអាទិត្យ​(The Largest Solar Power Plant) ធំ​ជាងគេ​បំផុត​។

ជា​មួយ​អនុភាព​ផ្តល់​ថាមពល​អគ្គសនី​​ដែល​គេ​រំពឹង​ថា​មាន​រហូត​ដល់​ប្រមាណ ៧៥០ មេកាវ៉ាត់​គម្រោង​​សាងសង់​រោងចក្រ​ប្រើប្រាស់​សូឡា​ស្រូប​យក​ពន្លឺ​ព្រះអាទិត្យ​ខាងលើ​អាច​មាន​លទ្ធភាព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​​ដល់​គេហដ្ឋាន​​ប្រជាពលរដ្ឋ​ប្រមាណ ៤,១ លាន​​។ ​​​
នៅ​ពេល​នេះ​ក្រុមហ៊ុន SunEdison បាន​ចុះ​អនុសារណៈ​យោគយល់​គ្នា​រួចហើយ​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​មួយ​នេះ​​នៅ​រដ្ឋ Rajasthan ដែល​នឹង​បញ្ចប់​រួចរាល់​នៅ​ក្នុង​ឆ្នាំ ២០១៥ នេះហើយ។

សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី (​​Topaz  Power Plant) របស់​អាមេរិក​គឺ​ជា​រោងចក្រ​​ទាញ​យក​ថាមពល​ព្រះអាទិត្យ​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​​បាន​ ៥៥០ មេការ៉ាត់។ ប៉ុន្តែ នៅ​​ឆ្នាំ ២០១៥ ​នេះ រោងចក្រ​អគ្គិសនី​របស់​ឥណ្ឌា​នឹង​ចូល​មក​ជំនួស​តំណែង​នេះ​ហើយ៕



​​ប្រែសម្រួល៖ ខេវិន
ប្រភព៖​ Businessinsider