រកឃើញ សពអ្នកដំណើរ ធ្លាក់យន្តហោះ ១៦ នាក់ទៀត ខណៈ សាកសព ១០ នាក់ កំពុងបញ្ជូន មកកាន់ដីគោក មានប្រជុំរូបភាព
ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទចុះផ្សាយឡាយផ្ទាល់ ស្តីពីព័ត៌មាន លម្អិត នៃប្រតិ បត្តិការស្រាវជ្រាវ និងរុករកយន្តហោះបាត់ខ្លួន ពីគេហទំព័រ សឹង្ហបុរី Channelnewsasia អោយដឹងថា ៖ វេលាម៉ោង ១០ ព្រឹក (ម៉ោងនៅក្នុងប្រទេសសឹង្ហបុរី ) បំណែកកំទេចកំទី ពីតំបន់ធ្លាក់យន្តហោះត្រូវបាន ក្រុមការងារ បញ្ជូនមកដល់ដីគោកហើយ លើទឹកដីប្រទេស ឥណ្ឌូនេស៊ី តាមរយៈជើងហោះហើរឧទ្ធម្ភា គចក្រ ។ លុះមកដល់ម៉ោង ១០ និង ៦ នាទី ព្រឹក បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ AirAsia អោយ ដឹង ថា ក្រុមគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ ជាសមាជិកគ្រួសារ ច្រើននាក់នោះ មានបំនង ចង់បញ្ជុះពួកគេរួមគ្នា តែម្តង ។ ដោយឡែក មកទល់នឹងបច្ចុប្បន្នភាព ព្រឹកមិញម៉ោង ១០ និង ១៦ នា ទីសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សាកសពមនុស្ស ១០ នាក់ ត្រូវបាន ប្រទះឃើញ ក្នុងនោះ សាកសព ១០ នាក់ ត្រូវបានគេជម្លៀសចេញ មកកាន់ដីគោក នេះបើតាម ការ អោយដឹង ពីភ្នាក់ងាររុក រកនិងស្រាវជ្រាវ ថ្នាក់ជាតិ ប្រទេស ឥណ្ឌូនេស៊ី BASARNAS ។ ជាការពិត សាក សព មនុស្ស ៨ នាក់ បានមកដល់ទីក្រុង Surabaya ខណៈសព ២ នាក់ផ្សងទៀត បានមកដល់ Pangkalan Bun ។មានការ រំពឹងទុកអោយដឹងថា សាកសពផ្សេងៗទៀត និងមានការដឹកជញ្ជូនមកដល់ អំឡុងថ្ងៃនេះ ។
យ៉ាងណាមិញ សេចក្តីរាយការណ៍ ម៉ោង ១០ និង ២១ នាទីព្រឹកមិញនេះ អំឡុង ប្រតិបត្តិការស្រាវជ្រាវ ឈានចូលដល់ថ្ងៃទី ៦ នោះ អោយដឹងថា សរុបរួម នាវា ចំនួន ២៩ គ្រឿង និង យន្តហោះ ចំនួន ១៧ គ្រឿង បានចូលរួម ក្នុងការតាមប្រមាញ់រកប្រអប់ខ្មៅ ផ្ទុក ទិន្នន័យយន្តហោះ ដែល បានបាត់ខ្លួនទៅ នោះ ។ ប្រភពពី ភ្នាក់ងារ BASARNAS អោយដឹងថា លក្ខខ័ណ្ឌ អាកាសធាតុ លើផ្ទៃសាគរ ព្រឹកនេះ រាងធូរស្រាលបន្តិច ពោល ទឹករលកផ្ទាល់តែម្តង មានរយៈកំពស់ ចន្លោះពី ២,៥ ម៉ែត្រ ទៅ ៣ ម៉ែត្រ ។
លុះមកដល់ម៉ោង ១០ និង ២៩ នាទីព្រឹក ក្រុមធ្វើការវិភាគ កោលសល្យវិច័យ មានការលំបាកខ្លាំងក្នុង ការកំណត់អត្តសញ្ញាណសាកសពមនុស្សម្នាក់ ក៏ព្រោះតែ គាត់ គ្មានស្នាមម្រាមដៃ ក្រោយត្រាំនៅលើ ផ្ទៃទឹកប្រែរយៈពេលយូរពេក ។
លោក LTC Jhonson Henrico Simatupang មេបញ្ជាការ ទ័ព អា កាស Iskandar មានមូលដ្ឋាននៅឯ Pangkalan Bun វេលាម៉ោង ១០ និង ៤០ នាទីព្រឹក អះអាងអោយដឹងថា បំណែកកំទេចកំទីទាំងនោះ ពិតជារបស់យន្តហោះបាត់ខ្លួន ខណៈដំណោះស្រាយ នឹងកាន់តែងាយ ជាង នេះទៅទៀត ។ លុះដល់ រសៀលថ្ងៃត្រង់ ម៉ោង ១១ និង ៤៣ នាទី សេចក្តីរាយការណ៍ អោយដឹងថា សា កសព មនុស្ស ពីរនាក់ វត្តមានរបស់ពួកគេ បានបញ្ជូនមកដល់ដីគោកហើយ តួយ៉ាង មឈូស ០០៩ជាសាកសពមនុស្សប្រុស ពេញវ័យ មានកំពស់ ១ ម៉ែត្រ ៦៤ ស.ម ស្លៀកខោខ្លី ពាក់អាវយឺតពណ៌ ក្រហម អមដោយពាក្យ "vinta ge radio" នៅលើអាវ ស្របពេលដែល មឈូស ០១០ គឺជាស្រ្តីភេទ មានកំពស់ ១ ម៉ែត្រ ៥៥ ស.ម ដៃ កណ្តាលមានបំពាក់ជញ្ជៀន ស្លៀកខោពណ៌ខៀវ និងពាក់អាវ ឥតដៃ ពណ៌ ស ។
យ៉ាងណាមិញ លុះមកដល់ម៉ោង ១ និង ៨ នាទី រសៀលមុននេះបន្តិច ប្រភព ពីទំព័រសារព័ត៌មានសឹង្ហ បុរី Channelnewsasia អោយដឹងថា ក្រុមមនុស្សជាច្រើននាក់ មានតាំងពីពលរដ្ឋក្នុងស្រុក មិត្តភក្កិនិង ក្រុមគ្រួសារជនរងគ្រោះបាត់ខ្លួននោះ បានធ្វើការបន់ស្រន់ នៅឯវិហារក្នុងស្រុក មួយកន្លែង ក្នុងទីក្រុង Surabaya ។
រយៈពេលដ៏ខ្លី ដំណើរការ ចេះតែវិវត្តន៍ តួយ៉ាង នៅត្រឹមម៉ោង ២ និង ១១ នាទី មុននេះបន្តិច ស្នងការ នគរបាលទីក្រុង Surabaya រំពឹងទុកថា នឹងមានសន្និសិទកាសែត នៅ ម៉ោង ៣ រសៀល សរបញ្ជាក់ពី ការកំណត់បាននូវអត្តសញ្ញាណជនរងគ្រោះ ស្លាប់ក្នុងករណីធ្លាក់យន្តហោះលើកនេះក្រោយសាកសព ត្រូវបានរកឃើញជាបន្តបន្ទាប់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia
ប្រភព ៖ channelnewsasia