ឥណ្ឌូនេស៊ី៖«គ្មានភស្តុតាងភេរវកម្មលើការធ្លាក់យន្តហោះAirAsia ទេ»
ពួកអ្នកស៊ើបអង្កេតរបស់ប្រទេសឥណ្ឌូនេស៊ីនិយាយថា ពួកគេមិនបានរកឃើញភ័ស្តុតាងនៃភេរវកម្មនៅក្នុងការធ្លាក់យន្តហោះមួយ គ្រឿងរបស់ក្រុមហ៊ុន AirAsia កាលពីខែមុនទេ។
លោក Andreas Hananto ប្រធានក្រុមស៊ើបអង្កេតដែលមានសមាជិក១០នាក់នៃគណៈកម្មាធិការជាតិ ផ្នែកសុវត្ថិភាពខាងការដឹកជញ្ជូន បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃច័ន្ទថា «គ្មានការគំរាមកំហែង» ណាមួយត្រូវបានរកឃើញនៅក្នុងប្រដាប់ថតសំទ្បេងនៅក្នុងបន្ទប់អ្នក បើកយន្តហោះនោះដែលបានបាត់ពីកញ្ចក់រ៉ាដាកាលពីថ្ងៃទី២៨ខែធ្នូនោះ ទេ។
លោក Hananto ក៏បាននិយាយដែរថា ការថតទិន្នន័យសំទ្បេងនៃការហោះហើរនោះបានបង្ហាញថា មិនទំនងជាមានការផ្ទុះនៅមុនពេលយន្តហោះនោះធ្លាក់ទេ។
ប្រអប់ខ្មៅទាំងពីរនៃយន្តហោះក្រុមហ៊ុន AirAsia ជើងហោះ QZ8501 ត្រូវបានរកឃើញពីកម្ទិចយន្តហោះនោះនៅក្នុងសមុទ្រ Java។
មនុស្សទាំងអស់១៦២នាក់ដែលជិះក្នុងយន្តហោះនោះបានបាត់បង់ជីវិតនៅក្នុងការធ្លាក់យន្តហោះនោះ៕ ប្រភពៈ VOA
កម្ទេចតួយន្តហោះ AirAsia ជើងហោះហើរ QZ8501 ត្រូវបានគេដាក់នៅក្នុងឃ្លាំងមួយនៅឯកំពង់ផែ Kumai នៃទីក្រុង Pangkalan Bun កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ពួកអ្នកស៊ើបអង្កេតរបស់ប្រទេសឥណ្ឌូនេស៊ីនិយាយថា ពួកគេមិនបានរកឃើញភ័ស្តុតាងនៃភេរវកម្មនៅក្នុងការធ្លាក់យន្តហោះមួយ គ្រឿងរបស់ក្រុមហ៊ុន AirAsia កាលពីខែមុនទេ។