បើកសវនាការ លើបណ្តឹង សុំនៅក្រៅឃុំ របស់ឪពុកម្តាយ លោកថោង សារ៉ាត់

1/20/2015 0 Comments A+ a-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥នេះ សាលាឧទ្ធរណ៍ បានបើកសវនាការ លើបណ្តឹងសុំនៅក្រៅឃុំ របស់ឪពុកម្តាយ លោកថោង សារ៉ាត់ ដែលជាប់ចោទពីបទលាក់ទុក អាវុធខុសច្បាប់ និងរារាំងដល់ការស៊ើបអង្កេត របស់សមត្ថកិច្ច ក្នុងសំណុំរឿងសម្លាប់ឧកញ៉ាអ៉ឹង ម៉េងជឺ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤។
ជនជាប់ចោទទាំងពីររូបនេះ មានឈ្មោះ លោក ថោង ចំរើន និងអ្នកស្រី កែវ សារី ជាឳពុកម្តាយ របស់លោក ថោង សារ៉ាត់ ដែលជាប់ចោទជា មេក្លោងសម្លាប់ ឧកញ៉ាអ៉ឹង ម៉េងជឺ ដែលត្រូវបានសាលាដំបូង សម្រេចឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ជាមួយនឹង អង្គរក្ស៤នាក់ របស់ឧកញ៉ាថោង សារ៉ាត់ ខណៈដែលកូនប្រុសរបស់ពួកគេ ដែលជាថៅកែ បុរី៩៩៩ កំពុងរត់គេចខ្លួន ពីការតាមច្បាប់នៅឡើយ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល