ORA ​ប្រដាប់​សាក​ថ្ម iPhone សម័យ​ថ្មី ពិត​ជា​គួរ​ឲ្យ​ស្រឡាញ់​មែន​​!​

12/19/2014 0 Comments A+ a-

ពេល​ខ្លះ​ការ​ប្រើ​ប្រាស់​ខ្សែ​ USB​ សម្រាប់​បញ្ចូល​​ថ្ម​ទូរសព្ទ​អាច​និយាយ​ថា​​ជា​រឿង​មួយ​ហួស​សម័យ​ទៅ​ហើយ។ បើ​ងាក​មក​មើល​ឧបករណ៍​ដោតថ្ម​ទូរសព្ទ iPhone គ្មាន​ខ្សែ​នេះ​វិញ​គឺ​ពិត​ជា​ឡូយ​និង​ទំនើប​ទៀត​ផង​។

ora_04

ORA ជា​ឧបករណ៍​សម្រាប់​ដោត​បញ្ចូល​ថ្ម​ទូរសព្ទ​គ្មាន​ខ្សែ​សម្រាប់​  iPhone  ដែល​មាន​រាង​មូល​ហើយ​ទាន់​សម័យ​​។ លើស​ពី​នេះ​វា​ថែម​ទាំង​មាន​ភ្លើង​យ៉ាង​ស្អាត​ ពេល​អ្នក​ដោត​ចូល​ព្រី​ភ្លើង​ ដែល​អាច​ឲ្យ​អ្នក​​ងាយ​ស្រួល​រក​ទូរសព្ទ​​​ពេល​យប់​។ តែ​ចំណុច​ខ្សោយ​មួយ​របស់ ORA គឺ​វា​អាច​នឹង​ធ្វើ​ឲ្យ​ iPhone ដែល​អ្នក​ដោត​ភ្ជាប់​នោះ​ធ្លាក់​ក៏​ថា​បាន​។ ទោះ​ជា​យ៉ាង​ណា​វា​នៅ​តែ​គួរ​ឲ្យ​ស្រឡាញ់​ ទំនើប​និង​ងាយ​ដាក់​តាម​ខ្លួន។ ​ផលិត​ផល​នេះ​ត្រូវ​បាន​គេ​ផលិត​ចេញ​ជា​ផលិតផល​គំរូ​ហើយ  ​ហើយ​អាច​នឹង​មក​ដល់​ទីផ្សារ​នៅ​ពេល​ខាងមុខ៕
​​​​
ora_01

ora_02

ora_03

វីដេអូ៖


ចង់​បាន​ ORA ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​នេះ​អត់​មិត្ត​​ទាំង​អស់​គ្នា​?

អាន​ព័ត៌មានបច្ចេកវិទ្យា​ប្លែក​ៗ​ដែល​​អ្នក​​គួរ​តែ​អាន​​ចុច​ត្រង់នេះ

ដោយ៖ ប៉ែត ផាន់និត
ប្រភព៖ yankodesign