Google គ្រោង​​​​​បង្កើត​ Platform ​Android ​ដោយ​ផ្ទាល់​នៅ​លើ​តាបឡូ​ឡាន

12/19/2014 0 Comments A+ a-

យោង​តាម​​សារព័ត៌មាន​​​​ Reuters ដកស្រង់​​​ប្រភព​​​មិន​​​​​​បញ្ចេញ​ឈ្មោះ​​​ ​បាន​អោយ​ដឹង​ថា​ ក្រុមហ៊ុន Google គឺ​កំពុង​​​​ផលិត​ Platform Android ជំនាន់​ថ្មី​មួយ​សម្រាប់​ដំណើរ​ការ​ក្នុង​​រថយន្ត​ដោយ​ផ្ទាល់​មិន​ចាំ​បាច់​ភ្ជាប់​ជា​មួយ ​Smartphone។​ ​​កំណែ​ប្រើ​​​​​​​ថ្មី​​​​គឺ​ជា​​ការ​វិវឌ្ឈ​​​មួយ​ជំហាន​ទៀត​​ចេញ​ពី Android Auto​ ​​ពី​មុន។
 
​​កម្មវិធី​ថ្មី​នេះ​អាច​អោយ​អ្នក​បើក​បរ​ដំណើរ​ការ​អ៊ីនធឺណិត​​ កម្មវិធី​​​​ និង​សេវា​កម្ម​ផ្សេង​​របស់​Google ដោយ​មិន​ចាំ​បាច់​​ភ្ជាប់​ទូរសព្ទ​របស់​ពួក​គេ​ឡើយ គឺ​មាន​លក្ខណៈ​ខុស​គ្នា​​ពី ​Android Auto​ ​ដែល​តម្រូវ​អោយ​ធ្វើ​ការ​ភ្ជាប់​ Smartphone ទៅ​នឹង​រថយន្ត​ដើម្បី​ដំណើរ​ការ​ជា​មួយ​​app ​និង​​បង្ហាញ​​​​​លើ​​​​អេក្រង់​​​​​តាបឡូ​​ឡាន​។

phppozbcw

​​​Reuters​​​​ បាន​បន្ថែម​ទៀត​ថា​​ Platform ថ្មី​នេះ​គឺ​​ផ្នែក​សំខាន់​មួយ​​​សម្រាប់​រថយន្ត​ និង ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​បើក​បរ​ក្នុង​ការ​គ្រប់​គ្រង​ប្រព័ន្ធ​​​​កាមេរ៉ា​ sensors ត្រួត​ពិនិត្យ​ចំណុះ​​សាំង​ និង​អាច​ដំណើរ​ការ​​ សេវា​​អ៊ីនធឺណិត​របស់​Googleបាន​យ៉ាង​ងាយ​ស្រួល​។​ ​បន្ថែម​ទៅ​ទៀត​នោះ​​​អាច​​ដំណើរ​ការ​តន្ត្រី ផ្ញើ​​សារ​ ឆែក​អ៊ីមែល បង្ហាញ​​ផែនទី​ ​ និង​ មុខ​ងារ​ជា​ច្រើន​ទៀត។ ​ក្រុមហ៊ុន​ Google ក៏​​​ទទួល​មក​វិញ​​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ទីតាំង​អ្នក​ធ្វើ​ដំណើរ​តាម​ប្រព័ន្ធ​ GPS ​​​កន្លែង​​ចាក់​សាំង ហើយ​​យក​ទិន្នន័យ​ទាំង​នោះ​​​មក​ប្រើ​លើ​ការ​ផ្សព្វ​ផ្សាយ​របស់​ខ្លួន​​បាន។

បើ​ប្រៀប​ធៀប​ទៅ​ CarPlay platform របស់​ Apple ​គឺ​មាន​ភាព​ខុស​គ្នា​ដោយ​​ Platform ថ្មី​របស់​Google មួយ​នេះ​គឺ​មិន​ចាំ​បាច់​ភ្ជាប់​ជា​មួយ​ទូរសព្ទ​Smartphone ទេ។ ​Google ​​ទំនង​នឹង​ដាក់​អោយ​ប្រើ​ប្រាស់​ Platform ​នេះ​​ប្រហែល​ជា​មួយ​ឆ្នាំ​ទៀត​​ជាមួយ​ Android Versoin ជំនាន់​ក្រោយ​របស់​ខ្លួន​មាន​ឈ្មោះ​កូដ​ថា ​Android M។

បច្ចេកវិទ្យា​ថ្មី​នេះ​មិន​មែន​មាន​តែ​Googleនិង​ Appleទេ ប៉ុន្តែ​ក៏​​មាន​ក្រុមហ៊ុន​ដទៃ​ផ្សេងទៀត​ដូច​ជា​​ QNX ​ជា​ដើម​ដែល​បាន​ធ្វើ​ការ​ប្រកួត​ប្រជែង​ទៅ​លើ​ទីផ្សារ​រថយន្ត​នេះ៕
  
ប្រែ​សម្រួល៖​ សំនៀង
ប្រភព៖ pocket-lint