Motorola ត្រៀមបញ្ចេញស្មាតហ្វូន 4G តម្លៃថោក នៅអាស៊ី និងអាមេរិកខាងត្បូង

12/16/2014 0 Comments A+ a-

យោងតាមរបាយការណ៍ពី Economic Times ស្មាតហ្វូន Motorola នឹងបញ្ចេញទូរស័ព្ទឆ្លាតវៃ 4G 
តម្លៃទាប សម្រាប់ទីផ្សារឥណ្ឌា និងប្រេហ្សីល នាពេលដ៏ខ្លីខាងមុខ។
ដើម្បីពង្រីកទីផ្សារបន្ថែម នៅក្នុងប្រទេសធំៗចំនួនពីរ គឺ ឥណ្ឌា និងប្រេហ្សីល ថ្មីៗនេះ ក្រុមហ៊ុន
Motorola បានប្រកាសគម្រោងបញ្ចេញស្មាតហ្វូនតម្លៃទាប ដែលមានបំពាក់ប្រព័ន្ធចល័ត 4G LTE
សម្រាប់អ្នកប្រើប្រាស់។
ស្មាត​ហ្វូន Moto G1 របស់​ក្រុម​ហ៊ុន Motorola ក៏​ធ្លាប់​ទទួល​បាន​ជោគ​ជ័យ​ធំធេងក្នុង​ទី​ផ្សារ
Rick Osterloh អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Motorola ឱ្យដឹងថា ៖ “ការនិយមងាកមកប្រើ
ប្រាស់ប្រព័ន្ទ 4G ចាប់ពីឆ្នាំក្រោយនេះ នឹងកើតឡើងយ៉ាងគំហុក ហើយយើងនឹងខិតខំនាំមកនូវ
បទពិសោធផ្នែកល្បឿនលឿន ជាមួយនឹងបណ្ដាឧបករណ៍តម្លៃទាប សម្រាប់អតិថិជន”។
តាមការចេញផ្សាយរបស់សារជីវកម្មទិន្នន័យអន្តរជាតិ (International Data Corporation) ក្រុម
ហ៊ុន Motorola គឺជាអ្នកផលិតទូរស័ព្ទធំជាងគេ លំដាប់ទី ៥ ដោយកាន់កាប់ចំណែកទីផ្សារ ៥%
នៅឥណ្ឌា ចំណែកនៅក្នុងពិភពលោក ក្រុមហ៊ុននេះ ជាប់ចំណាត់ថ្នាក់ទី ៣ ក្រោយពីត្រូវបាន
Lenovo ទិញយក។
Motorola កំពុង​រង​ការ​ប្រកួត​ប្រជែង​ខ្លាំងពី Xiaomi នៅ​ឥណ្ឌា
បច្ចុប្បន្ន Motorola កំពុងតែជួបប្រទះឧបសគ្គធំ ដោយមានការប្រកួតប្រជែងកាន់តែខ្លាំងក្លា ពី
ក្រុមហ៊ុន Xiaomi ដែលបានបញ្ចេញលក់ស្មាតហ្វូនតម្លៃទាប នៅទីផ្សារឥណ្ឌា។ ប៉ុន្ដែ Xiaomi 
បច្ចុប្បន្ន ក៏កំពុងជួបបញ្ហាទាក់ទិននឹងការនាំស្មាតហ្វូនចូលប្រទេសឥណ្ឌា ដោយសារឧបករណ៍
ខ្លះរបស់ស្មាតហ្វូន Xiaomi រំលោភលើកម្មសិទ្ធិបញ្ហារបស់ Ericsson ។
Moto X ធ្លាប់​ជួយ​ឱ្យ Motorola រីក​មុខ​រីក​មាត់​ក្នុង​ទី​ផ្សារ​
មូលហេតុដែលនាំឱ្យ Motorola សម្រេចពង្រីកទីផ្សារក្នុងប្រទេសឥណ្ឌា ចាប់ពីឆ្នាំ ២០១៥ នោះ
គឺថា ក្រុមហ៊ុននេះ ធ្លាប់ទទួលបានជោគជ័យ បន្ទាប់ពីបញ្ចេញស្មាតហ្វូន Moto X, Moto G1 និង
Moto G2 ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ mobilesquashយោងតាមរបាយការណ៍ពី Economic Times ស្មាតហ្វូន Motorola នឹងបញ្ចេញទូរស័ព្ទឆ្លាតវៃ 4G 

ប្រភព ៖ mobilesquash