Messi មានការសប្បាយជាខ្លាំង ក្រោយពីដឹងថាខ្លួនមានឱកាសបានជួបនិងមិត្ដសំឡាញ់ម្ដងទៀត

12/16/2014 0 Comments A+ a-

ព័ត៌មានកីឡា៖ ដំណើរនៃការប្រកួតរវាងក្រុមនីមួយៗក្នុងរដូវកាល Chempions league រមែងតែមិនអាចគេចផុតបានឡើយ តួយ៉ាង ខណៈពេលនេះ Manchester City ប៉ះជាមួយនឹង Barcelona ជាព្រឹត្ដិការណ៍​​ដែលបង្ហាញពីភាពភ្ញាក់ផ្អើលមួយ​នៃការប្រឈមមុខដាក់គ្នារវាងមិត្ដិភាពសំឡាញ់ក្នុងអាជីពជាអ្នកកីឡាករ​បាល់ទាល់តាំងតែពីវ័យកុ​មារ​មកម្ល៉េះ។ 
Manchester City នឹងប្រឈមមុខជាមួយ Barcelona នៅវគ្គផ្ដាច់ព្រ័ត្រទី ១៦ ចុងក្រោយរបស់ពួកគេ ក្នុងរដូវ​កាល Champions League ហើយក៏ជារដូវកាលទី ២ ដែលក្រុមទាំង ២ មានឱកាសបានជួបគ្នា។ វត្ដ​មាន​​ក្រុមទាំង​​ ២ ​ត្រូវប្រឈមមុខដាក់គ្នាដូច្នេះ Lionel Messi ពិតជាសប្បាយចិត្ដជាខ្លាំង ដោយគាត់បាន​ជួបនិងសំឡាញ់របស់​គាត់​ Sergio Aguero ដែលជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតរបស់ Man City ហើយក៏ជាមិត្ដសំឡាញ់ ម្នាក់ដែលតែងតែ​ព្យាយាមអូសទាញខ្លួនឲ្យចូលទៅកាន់ ទឹកដីក្លឹប Premier Leagueដែរ ។ 
បង្ហាញពីប្រភពដដែលបានបន្ដទៀតថា គាត់ពិតជាស្រលាញ់ទេពកោសល្យ​ មិត្ដភក្ដិរបស់គាត់ម្នាក់នេះណាស់ ហើយក៏តែងតែទទន្ទឹងរង់ចាំនូវឱកាសមួយដែលក្រុមទាំងពីរ បានជួបគ្នា ដោយការប្រកួតនោះវា​ជាព្រឹត្ដិការណ៍មួយដ៏អស្ចារ្យបំផុត ដែលគាត់ត្រូវតែលេងឲ្យមិត្ដរបស់គាត់បានមើល ហើយរង់ចាំតែមើល​ទៅ ថាការប្រកួតនោះនឹងទៅជាយ៉ាងណា ហើយជំនួបគ្នារវាងក្រុមទាំង ២ និងប្រព្រឹត្ដិទៅនៅថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ ២០១៥ ។ 
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror