​យន្តហោះ​ប្រយុទ្ធ​របស់​អ៊ុយ​ក្រែ​ន​ត្រលប់មក​មូលដ្ឋាន​វិញ​ក្នុង​ថ្ងៃ MH17 ត្រូវ​បាញ់​ធ្លា​ក់ដោយ “​បាត់​” កាំជ្រួច​អស់​

12/24/2014 0 Comments A+ a-

ស្ថានីយ៍វិទ្យុផ្សាយសម្លេង​របស់​រុស្ស៊ី បាន​ដកស្រង់​ព័ត៌មាន​សម្ងាត់​ប្រាប់​ឲ្យ​ដឹងថា យន្តហោះ​ប្រយុទ្ធ Su-25 របស់​អ៊ុយ​ក្រែ​ន​បាន​វិល​ត្រលប់មក​មូលដ្ឋាន​វិញ ដោយ​គ្មាន​ឃើញ​កាំជ្រួច ហើយ​អ្នកបើកបរ​ក៏មាន​សភាព​តក់ស្លុត ក្នុង​ថ្ងៃ MH17 ជួប​សោកនាដកម្ម​ត្រូវ​ធ្លាក់​ឆេះ​ដោយ​រង​គ្រាប់ ។​
​ប្រភព​ដដែល​អះអាងថាៈ នៅ​ថ្ងៃ​កើត​សោកនាដកម្ម​ធ្លាក់​យន្តហោះ Boeing 777 នៃ​ជើងហោះហើរ MH17 របស់​ម៉ាឡេស៊ី នៅ​ជិត Donetsk នោះ​យន្តហោះ​ប្រយុទ្ធ Su-25 របស់​អ៊ុយ​ក្រែ​ន​ដែលមាន​ភ្ជាប់​កាំជ្រួច បាន​ហោះហើរ​ពី​អាកាសយានដ្ឋាន តែ​ពេល​វិល​ត្រលប់​មកវិញ គេ​ពុំ​ឃើញ​មាន​គ្រាប់​កាំជ្រួច​បំពាក់​ទេ​, រីឯ​អាកា​យានិក​មាន​សភា​ពត​ក់​ស្លុត​យ៉ាងខ្លាំង ។​
chien-co-ukraine​យន្តហោះ​ប្រយុទ្ធ Su-25
​វិទ្យុ​រុស្ស៊ី​នៅបាន​បញ្ជាក់ថា ព័ត៌មាន​នេះ​ត្រូវបាន​ដកស្រង់​ពី​កាសែត Komsomolskaya Pravda ដែល​កាសែត​នេះ​បានទទួល​ផ្ទាល់​ពី​បុគ្គលិក​ម្នា​ក់នៅ​មូលដ្ឋាន​ទ័ពអាកាស​អ៊ុយ​ក្រែ​ន​ប្រាប់​ឲ្យ​ដឹង ។ បុគ្គលិក​រូបនោះ​ពុំ​ត្រូវបាន​បញ្ចេញ​ឈ្មោះ​ទេ ដោយ​គេ​ដាក់​រហស្សនាម​ថាៈ “​សាក្សី​សម្ងាត់​” ។​
​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា សាក្សី​រូបនោះ​នៅ​ទីក្រុង Dnepropetrovsk ភូមិ Aviatorsk នា​ថ្ងៃកើតហេតុ​នោះ ។​
Clip MH17 កំពុង​ធ្លាក់​ឆេះ​សន្ធោសន្ធៅ​
​នៅ​ល្ងាច​ថ្ងៃទី ១៧ កក្កដា ១​ម៉ោង​មុនពេល​យន្តហោះ Boeing ធ្លាក់ មាន​យន្តហោះ​ប្រយុទ្ធ ៣ គ្រឿង បាន​ចាក​ចេញពី​បន្ទាយ តែមាន​១​គ្រឿង​ប៉ុណ្ណោះ មាន​បំពាក់​កាំជ្រួច ។ មិនយូរប៉ុន្មាន​ក្រោយមក យន្តហោះ​នេះ​បាន​វិល​ត្រលប់មក​បន្ទាយ​វិញ ដោយ “​ពុំ​ឃើញ​” មាន​កាំជ្រួច​ទៀត​ទេ ។​
Video រុស្ស៊ី ប្រកាស​ពី​រូបភាព​ផ្កាយរណប​បង្ហាញថា MH17 ត្រូវ​យន្តហោះ​ប្រយុទ្ធ​បាញ់​ទម្លាក់​

​បើតាម “​សាក្សី​សម្ងាត់​” ប្រាប់​ទៅ​កាសែត​នេះ​ថាៈ អ្នកបើកបរ​យន្តហោះ​ពិឃាត MH17 គឺជា​អនុសេនីយ៍ឯក Voloshin Vladislav អាយុប្រមាណ ៣០ ឆ្នាំ ៕
phi-cong-ban-ha-mh17_oqnm LiveLeak-dot-com-98d_1419284463-209545_original_1419285195.jpg.resizedអ្នកបើកយន្តហោះប្រយុទ្ធ Su-25 ឈ្មោះ Voloshin Vladislav  ត្រូវចោទប្រកាន់ថាបានបាញ់ទម្លាប់ MH17